ហ្គេតប៊ី​ផ្ដល់​វគ្គ​បណ្ដុះ​បណ្ដាល​ពី​ការ​ធ្វើ​ទីផ្សារ ដល់​និស្សិត​សាកលវិទ្យាល័យ

ហ្គេតប៊ី​បាន​បង្កើត​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​ពី​យុទ្ធសាស្ត្រ​រៀប​ផលិតផល​លើ​ធ្នើ​តាម​ទីផ្សារ ​ដល់​និស្សិត​សកល​វិទ្យាល័យ បៀលប្រាយ​ ខេត្ត​បាត់ដំបង​។ វគ្គ​បណ្តុះបណ្តាល​នេះ​បាន​ផ្តល់​ចំណេះដឹង​ពី​ការ​ពង្រីក​ការ​លក់ ការ​វេច​ខ្ចប់ និង​ការ​ដាក់​បង្ហាញ​ផលិតផល​បែប​ណា​ដើម្បី​ទាក់ទាញ​អតិថិជន។

 

តំណាង​ហ្គេតប៊ី​បាន​បន្ថែម​ថា ក្រៅ​ពី​នាំ​មក​នូវ​ភាព​ទាន់​សម័យ និង​ស្រស់​សង្ហា​ដល់​យុវវ័យ ហ្គេតប៊ី ​ក៏​បាន​រួម​ចំណែក​ផ្ដល់​​ចំណេះដឹង និង​បទ​ពិសោធន៍​ល្អ​ៗ​ដែល​មាន​សារប្រយោជន៍​ដល់​យុវវ័យ​កម្ពុជា ដើម្បី​ជា​ទុន​មួយ​សម្រាប់​ពួកគេ នៅ​ពេល​បញ្ចប់​មហាវិទ្យាល័យ និង​ត្រៀម​ដាក់​ពាក្យ​តាម​កន្លែង​ធ្វើ​ការ​ផ្សេងៗ។

 

ហ្គេតប៊ី​ផ្ដល់​វគ្គ​បណ្ដុះ​បណ្ដាល​ពី​ការ​ធ្វើ​ទីផ្សារ ដល់​និស្សិត​សាកលវិទ្យាល័យ

 

តំណាង​សកល​វិទ្យាល័យ បៀលប្រាយ ក៏​បាន​បន្ថែម​ថា នេះ​ជា​លើក​ទី​៣​ហើយ​ដែល​ ហ្គេតប៊ី ​បាន​សហការ​ជាមួយ​សកល​វិទ្យាល័យ ផ្តល់​វគ្គ​បណ្តុះបណ្តាល​ និង​ការ​អនុវត្ត ដែល​មាន​សារៈសំខាន់​សម្រាប់​ជា​ទុន​ឲ្យ​និស្សិត​ទាំងអស់​យក​ទៅ​បំពេញ​ការងារ​ទៅ​ថ្ងៃ​អនាគត។

 

ក្រៅ​ពី​វគ្គ​បណ្តុះបណ្តាល ហ្គេតប៊ី ក៏​មាន​ការ​ប្រគំ​តន្ត្រី ដើម្បី​ឲ្យ​យុវវ័យ​ទាំងអស់​បាន​ជួបជុំ​គ្នា​សប្បាយ​រីករាយ ជួប​ជាមួយ​តារា​ចម្រៀង​ល្បី ​លោក​ នីកូ និង​កញ្ញា​ ទេព បូព្រឹក្ស។ ហ្គេតប៊ី​ បាន​ណែនាំ​ពី​សារៈសំខាន់​នៃ​ការ​រៀបចំ​ខ្លួន​ឲ្យ​ទាន់​សម័យ និង​សមរម្យ​តាម​កាលៈទេសៈ ដោយ​បង្ហាញ​ផលិតផល​ច្នៃ​ម៉ូដ​សក់​ថ្មី គឺ​ហ្គេតប៊ី​ស្ទាយ៍​លីង​វ៉េក (GATSBY STYLING WAX ) សម្រាប់​ម៉ូដ​សក់​បែប​ធម្មជាតិ ដែល​ជា​ស្ទាយ៍​កំពុង​ពេញ​និយម​របស់​យុវវ័យ។

 

ហ្គេតប៊ី​ផ្ដល់​វគ្គ​បណ្ដុះ​បណ្ដាល​ពី​ការ​ធ្វើ​ទីផ្សារ ដល់​និស្សិត​សាកលវិទ្យាល័យ

 

ក្រៅ​ពី​ផលិតផល​ច្នៃ​ម៉ូដ​សក់ ហ្គេតប៊ី ក៏​មាន​ផលិតផល​សម្រាប់​បុរស​តាំងពី​ចុង​សក់​ដល់​ចុង​ជើង​ ដើម្បី​ឲ្យ​បុរស​គ្រប់​រូប​ស្រស់​សង្ហា និង​ទាន់​សម័យ ក្នុង​នោះ​ មាន​ហ្វូម​លាង​មុខ​ត្រជាក់ ស្ព្រៃ​បាញ់​ក្លៀក និង​ទឹកអប់​ហ្គេតប៊ី ជាដើម។

 

ហ្គេតប៊ី បាន​ក្លាយ​ទៅ​ជា​មិត្ត​ដ៏​ជិតស្និទ្ធ​របស់​យុវវ័យ​ដែល​ជួយ​ប្រឹក្សា និង​ធ្វើឲ្យ​យុវវ័យ​ទាំងអស់​ស្រស់​សង្ហា ទាន់​សម័យ ប្រកប​ដោយ​ភាព​ជឿជាក់។ ដើម្បី​ទទួល​បាន​ផលិតផល​ដែល​មាន​គុណភាព សូម​រក​ទិញ​ផលិតផល​ដែល​មាន​បិទ​ស្ទីកគ័រ ឌីខេអេសអេច (DKSH) ៕

 

ហ្គេតប៊ី​ផ្ដល់​វគ្គ​បណ្ដុះ​បណ្ដាល​ពី​ការ​ធ្វើ​ទីផ្សារ ដល់​និស្សិត​សាកលវិទ្យាល័យ

 

ហ្គេតប៊ី​ផ្ដល់​វគ្គ​បណ្ដុះ​បណ្ដាល​ពី​ការ​ធ្វើ​ទីផ្សារ ដល់​និស្សិត​សាកលវិទ្យាល័យ

 

ហ្គេតប៊ី​ផ្ដល់​វគ្គ​បណ្ដុះ​បណ្ដាល​ពី​ការ​ធ្វើ​ទីផ្សារ ដល់​និស្សិត​សាកលវិទ្យាល័យ

 

អត្ថបទ៖ ពាណិជ្ជកម្ម​