សកលវិទ្យាល័យ​មួយ​នៅ​ថៃ អភិវឌ្ឍ​​ចាន​ធ្វើ​​ពី​ស្លឹក​ឈើ កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​

ការ​ព្រួយ​បារម្ភ​​ពី​​​​កំណើន​នៃ​ការ​ប្រើ​​​​​​​​​​​សម្ភារៈ​​​​​​​​ប្រើ​ប្រាស់​​​​​​សារធាតុ Styrofoam​ សំយោគ​ចេញ​ពី​​សារធាតុ​ប៉ូឡីស្ទីរ៉ែន​ ដូច​ជា​​ប្រអប់​បាយ​ស្នោ​ជា​ដើម ដែល​​អាច​បង្ក​​ឲ្យ​​​មាន​​​ការ​បំពុល​បរិស្ថាន​ បាន​ធ្វើ​​ឲ្យ​សកលវិទ្យាល័យ​​​​មួយ​នៅ​ប្រទេស​ថៃ​ អភិវឌ្ឍ​​​​ចាន​ដាក់​អាហារ​​​​​ធ្វើ​ពី​ស្លឹក​ឈើ​​​ឡើង​ដែល​មិន​ជ្រាប​​ទឹក។

 

សកលវិទ្យាល័យ​មួយ​នៅ​ថៃ អភិវឌ្ឍ​​ចាន​ធ្វើ​​ពី​ស្លឹក​ឈើ កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​
 

តាម​សារព័ត៌មាន​ Bangkok Post ក្រុម​សាស្ត្រាចារ្យ​នៃ​​សកលវិទ្យាល័យ ​Naresuan ផ្នែក​​វិស្វកម្ម​​ដឹក​នាំ​ដោយ​ព្រឹទ្ធបុរស​ Sarintip Tantanee បាន​ចំណាយ​ពេល​​ជាង​១​ឆ្នាំ​​​ផលិត​​ចាន​នោះ​ឡើង។ តាម​រយៈ​ការ​ពិសោធន៍​​​សាក​ល្បង​និង​​ឆ្លង​កាត់​បញ្ហា​មួយ​ចំនួន​ពួក​គេ​ឃើញ​​ថា ស្លឹក​​ដើម​ម៉ៃសាក់ ស្លឹក​​ដើម​កៅស៊ូ និង​ស្លឹក​ដើម​ពោធិ៍​​ជា​វត្ថុ​ធាតុ​ដើម​​ល្អ​បំផុត​សម្រាប់​​​ជំនួស​ឲ្យ​​ផលិត​ផល​ប្រើ​ប្រាស់​សំយោគ​ចេញ​ពី​​សារធាតុ​ប៉ូឡីស្ទីរ៉ែន។

 

ចំពោះ​ចាន​ធ្វើ​ពី​ស្លឹក​ឈើ​ខាង​លើ​អាច​​ដាក់​ទឹក​ក្ដៅ​​បាន​ដោយ​មិន​​ជ្រាប​ទឹក​ និង​អាច​​បំបែក​ធាតុ​​រលាយ​តាម​ធម្មជាតិ​​ពេល​​​ចាន​​ខូច​ ត្រូវ​គេ​ឈប់​ប្រើ​​ប្រាស់។ សម្រាប់​ចាន​ស្លឹក​ឈើ​នោះ​ផង​ដែរ​ បើ​តាម​ លោកSamorn Hiranpraditsakul សាស្ត្រាចារ្យ​​​វិស្វកម្ម​ឧស្សាហកម្ម​នៅ​សកលវិទ្យាល័យ​ខាង​លើ បាន​ឲ្យ​ដឹង​ថា នឹង​ដាក់​ឲ្យ​ប្រើ​ប្រាស់​​​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​​ប្រពៃណី​ថៃ​​នា​ខែ​​​មេសា​នេះ៕

 

សកលវិទ្យាល័យ​មួយ​នៅ​ថៃ អភិវឌ្ឍ​​ចាន​ធ្វើ​​ពី​ស្លឹក​ឈើ កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​
 

ចុចអាន៖ វត្ត​​​មួយ​នៅ​ថៃ សង់​រូប​សំណាកតួ​ Hero ​ល្បី​ៗ​​ ឲ្យ​សាធារណជន​​ភ្ញាក់ផ្អើល

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ bangkokpost​​