អកុសល! ស្រ្តីពរពោះកូនភ្លោះ ស្លាប់ជាប់ក្បាល នឹងបង្កាន់ដៃដែក (មានវីដេអូ)

ចិន៖ នារីម្នាក់ពរពោះកូនភ្លោះ បានស្លាប់យ៉ាងអណោចអធ័ម ដោយជាប់ក្បាលនឹងបង្កាន់ដៃដែកតាមដងផ្លូវ។

កាលពីវេលាម្សិលមិញនេះ ប្រទះឃើញនារីម្នាក់លុតជង្គង់ស្លាប់ ដោយជាប់ក្បាលជាមួយបង្កាន់ដៃដែកតាមបណ្តោយផ្លូវ Shaanxi ។
ប្រភពព័ត៌មានបានឲ្យដឹងថា បើតាមសាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែក បានរាយការណ៍ប្រាប់ប៉ូលិសថា នារីម្នាក់ខាងលើមានទម្ងន់ ពរពោះកូនភ្លោះ ហើយបានវិលមុខចង់រកដួល រួចនាងក៏ព្យាយាមដើរទម្រេតខ្លួនកាត់តាមផ្លូវរថភ្លើងនេះ ដើម្បីសម្រាក។ ក្រោយមកទៀតនាងក៏ស្រាប់តែ ខ្សោយទៅៗ រួចក៏សន្លប់ ដួលជាប់ក្បាលទៅនឹងបង្កាន់ដៃដែកតែម្តង។

យ៉ាងណាមិញ ភ្លាមនោះដែរ មានអ្នកដំណើរជាច្រើនបានព្យាយាមជួយ រំដោះក្បាលរបស់នាងចេញ តែជាអកុសលនាងក៏បានថប់ដង្ហើម ដាច់ខ្យល់ស្លាប់ទៅហើយ។ ដោយឡែកក្រុមគ្រូពេទ្យជួយសង្រ្កោះ បានប្រយ៉ាប់ប្រញាល់បញ្ជូននាង ទៅមន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះទារកក្នុងផ្ទៃ ប៉ុន្តែជាអកុសលនៅតែមិនអាចជួយបានដដែល៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត