សៀវភៅ ១០ ក្បាល​និពន្ធ​ដោយ​មហាសេដ្ឋី​ល្បីៗ​លើ​ពិភពលោក​ពី​រៀប​បើក​អាជីវកម្ម​រក​ស៊ី​ឲ្យ​ជោគជ័យ​ ដែល​អ្នក​គួរ​តែ​អាន

១) សៀវភៅ The Virgin Way ៖ និពន្ធ​ដោយ​លោក​មហាសេដ្ឋី Richard Branson លោក​ធ្លាប់​ថ្លែង​ថា​លោក​មិន​ដែល​អាន​សៀវភៅ​ស្តី​ពី​ភាព​ជា​អ្នក​ដឹកនាំ​ឡើយ ប៉ុន្តែ​នៅ​ក្នុង​អាជីព​ជិត ៥០ ឆ្នាំ​នៃ​ភាព​ជា​សហគ្រិន បាន​បង្រៀន​លោក​យ៉ាង​ច្រើន​ពី​រៀប​នៃ​ការ​បង្កើត​អាជីវកម្ម។ នៅ​ក្នុង​សៀវភៅ​នេះ​លោក​រៀបរាប់​ពី​រៀប​គ្រប់គ្រង និង ភាព​ជា​សហគ្រិន រួម​ទាំង​គន្លឹះ​សំខាន់​មួយ​ចំនួន​ដូច​ជា​ការ​ជ្រើសរើស​មនុស្ស​ឲ្យ​បាន​ត្រឹមត្រូវ​។

 

សៀវភៅ ១០ ក្បាល​និពន្ធ​ដោយ​មហាសេដ្ឋី​ល្បីៗ​លើ​ពិភពលោក​ពី​រៀប​បើក​អាជីវកម្ម​រក​ស៊ី​ឲ្យ​ជោគជ័យ​ ដែល​អ្នក​គួរ​តែ​អាន

 

២) សៀវភៅ Onward ៖ និពន្ធ​ដោយ​មហាសេដ្ឋី Howard Schultz ម្ចាស់​ក្រុមហ៊ុន​កាហ្វេ​ Starbucks។ អ្នក​អាន​សៀវភៅ​នេះ​នឹង​អាច​ទទួល​បាន​ពី​របៀប​នៃ​ការ​សម្រេច​ចិត្ត​ មួយ​យ៉ាង​ឆាប់​រហ័ស ហើយ​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ។

 

សៀវភៅ ១០ ក្បាល​និពន្ធ​ដោយ​មហាសេដ្ឋី​ល្បីៗ​លើ​ពិភពលោក​ពី​រៀប​បើក​អាជីវកម្ម​រក​ស៊ី​ឲ្យ​ជោគជ័យ​ ដែល​អ្នក​គួរ​តែ​អាន

 

៣) សៀវភៅ How to Win at the Sport of Business ៖ និពន្ធ​ដោយ​មហាសេដ្ឋី​ Mark Cuban ម្ចាស់​ក្លឹប​បាល់បោះ Dallas Mavericks។ នៅ​ក្នុង​សៀវភៅ​នេះ​លោក​បាន​ពន្យល់​ពី​សារសំខាន់​នៃ​ភាព​ជា​សហគ្រិន​ដែល​មាន​ក្នុង​ខ្លួន​លោក​ផ្ទាល់ រួម​ទាំង​ពី​របៀប​ដើម្បី​យក​ឈ្នះ​គូប្រជែង​ក្នុង​វិស័យ​អាជីវកម្ម​ទៀត​ផង។

 

សៀវភៅ ១០ ក្បាល​និពន្ធ​ដោយ​មហាសេដ្ឋី​ល្បីៗ​លើ​ពិភពលោក​ពី​រៀប​បើក​អាជីវកម្ម​រក​ស៊ី​ឲ្យ​ជោគជ័យ​ ដែល​អ្នក​គួរ​តែ​អាន

 

៤) សៀវភៅ The Essays of Warren Buffett ៖ និពន្ធ​ដោយ​មហាសេដ្ឋី Warren Buffett នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផ្សារ​ហ៊ុន Berkshire Hathaway។ នៅ​ក្នុង​សៀវភៅ​នេះ​ប្រមូល​ផ្តុំ​សោយ​សំណេរ​ជា​ច្រើន​របស់​លោក Warren Buffett សរសេរ​ទៅ​កាន់​ម្ចាស់​ភាគហ៊ុន ពី​រៀប​នឹង​យុទ្ធ​សាស្ត្រ​របស់​លោក​ក្នុង​ការ​អភិវឌ្ឍ​ក្រុមហ៊ុន។

 

សៀវភៅ ១០ ក្បាល​និពន្ធ​ដោយ​មហាសេដ្ឋី​ល្បីៗ​លើ​ពិភពលោក​ពី​រៀប​បើក​អាជីវកម្ម​រក​ស៊ី​ឲ្យ​ជោគជ័យ​ ដែល​អ្នក​គួរ​តែ​អាន

 

៥) សៀវភៅ Business @ the Speed of Thought ៖ និពន្ធ​ដោយ​មហាសេដ្ឋី​លំដាប់​លេខ ១ ពិភពលោក Bill Gates។ នៅ​ក្នុង​សៀវភៅ នេះ​លោក​ពន្យល់​ពី​រៀប​ ដែល​វិស័យ​អាជីវកម្ម និង បច្ចេកវិទ្យា ផ្សារភ្ជាប់​គ្នា​ ដោយ​លោក​បាន​លើក​យក​ឧទាហរណ៍​ជាក់​ស្តែង​ របស់​ក្រុមហ៊ុន Microsoft ផ្ទាល់​តែ​ម្តង។

 

សៀវភៅ ១០ ក្បាល​និពន្ធ​ដោយ​មហាសេដ្ឋី​ល្បីៗ​លើ​ពិភពលោក​ពី​រៀប​បើក​អាជីវកម្ម​រក​ស៊ី​ឲ្យ​ជោគជ័យ​ ដែល​អ្នក​គួរ​តែ​អាន

 

៦) សៀវភៅ Bloomberg by Bloomberg ៖ និពន្ធ​ដោយ​មហាសេដ្ឋី Michael Bloomberg ដោយ​លោក​បាន​ដក​ស្រង់​នូវ​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ក្នុង​អាជីព​របស់​លោក​ ពី​របៀប​នៃ​ការ​បង្កើត​ភាព​ជោគជ័យ និង ពន្យល់​ពី​រៀប​នៃ​ភាព​ជា​អ្នក​ដឹកនាំ និង ការ​គ្រប់គ្រង់។

 

សៀវភៅ ១០ ក្បាល​និពន្ធ​ដោយ​មហាសេដ្ឋី​ល្បីៗ​លើ​ពិភពលោក​ពី​រៀប​បើក​អាជីវកម្ម​រក​ស៊ី​ឲ្យ​ជោគជ័យ​ ដែល​អ្នក​គួរ​តែ​អាន

 

៧) សៀវភៅ Zero to One ៖ និពន្ធ​ដោយ​មហាសេដ្ឋី Peter Thiel ស្ថាបនិក​ក្រុមហ៊ុន​ទូទាត់​ការ​ចំណាយ​តាម​អនឡាញ PayPal លោក​បាន​ពន្យល់​ ពី​អ្វី​ដែល​សហគ្រិន​ក្មេងៗ​គួរ​បង្កើត​នូវ​គោលការណ៍​ឲ្យ​ខ្លួន​ឯង។

 

សៀវភៅ ១០ ក្បាល​និពន្ធ​ដោយ​មហាសេដ្ឋី​ល្បីៗ​លើ​ពិភពលោក​ពី​រៀប​បើក​អាជីវកម្ម​រក​ស៊ី​ឲ្យ​ជោគជ័យ​ ដែល​អ្នក​គួរ​តែ​អាន

 

៨) សៀវភៅ Call Me Ted ៖ និពន្ធ​ដោយ​មហាសេដ្ឋី Ted Turner ដោយ​សៀវភៅ​នេះ​រៀបរាប់​នូវ​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​របស់​លោក​ ជាមួយ​នឹង​គ្រួសារ ពី​ដំណើរ​ជីវិត​នៃ​ការ​សាង​ភាព​ជោគជ័យ​របស់​លោក។

 

សៀវភៅ ១០ ក្បាល​និពន្ធ​ដោយ​មហាសេដ្ឋី​ល្បីៗ​លើ​ពិភពលោក​ពី​រៀប​បើក​អាជីវកម្ម​រក​ស៊ី​ឲ្យ​ជោគជ័យ​ ដែល​អ្នក​គួរ​តែ​អាន

 

៩) សៀវភៅ Think Like a Champion ៖ និពន្ធ​ដោយ​មហាសេដ្ឋី​អចលនទ្រព្យ Donald Trump ដោយ​លោក​បាន​លើក​ទឹក​ចិត្ត​ដល់​អ្នក​អាន​ឲ្យ​ចេះ​រៀន​ពី កំហុស​របស់​ខ្លួន​សាឡើងវិញ ហើយ​នឹង​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ហ៊ាន​ប្រឈម​មុខ​នឹង​ភាព​ភ័យ​ខ្លាច​របស់​ខ្លួន។

 

សៀវភៅ ១០ ក្បាល​និពន្ធ​ដោយ​មហាសេដ្ឋី​ល្បីៗ​លើ​ពិភពលោក​ពី​រៀប​បើក​អាជីវកម្ម​រក​ស៊ី​ឲ្យ​ជោគជ័យ​ ដែល​អ្នក​គួរ​តែ​អាន

 

១០) សៀវភៅ The First Billion Is the Hardest ៖ និពន្ធ​ដោយ​មហាសេដ្ឋី T. Boone Pickens ប្រធាន​ក្រុមហ៊ុន BP Capital Management។ លោក​បាន​ណែនាំ​ពី​របៀប​ប្រកួត​ប្រជែង​ប្រកប​ដោយ​វិជ្ជា​ជីវៈ​ ក្នុង​ការ​ទៅ​សម្រេច​ជោគជ័យ​មួយ​ដ៏​អស្ចារ្យ។

 

សៀវភៅ ១០ ក្បាល​និពន្ធ​ដោយ​មហាសេដ្ឋី​ល្បីៗ​លើ​ពិភពលោក​ពី​រៀប​បើក​អាជីវកម្ម​រក​ស៊ី​ឲ្យ​ជោគជ័យ​ ដែល​អ្នក​គួរ​តែ​អាន

 

សូម​បញ្ជាក់​ថា​រាល់​សៀវភៅ​ទាំង​អស់​នេះ​លោក​អ្នក​អាច​រក​បាន​នៅ​លើ​គេហទំព័រ amazon.com

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com