សាហាវ​ណាស់​! ក្មេងស្រី​អាយុ ៤ ឆ្នាំ​ត្រូវគេ​កាត់​ក្បាល​នៅ​ពីមុខ​ម្តាយ​

6 Videos


​រឿងរ៉ាវ​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​នៅ​កោះ​តៃវ៉ាន់ ដែល​នា​វេលា​ពេលព្រឹក ក្មេងស្រី​អាយុ ៤ ឆ្នាំ​ម្នាក់​ត្រូវ​បុរស​វ័យ ៣៣ ឆ្នាំ​កាត់​ក្បាល​នៅ​ពីមុខ​ម្តាយ និង ជីតា​របស់​នាង ។​ ​គេ​បានដឹងថា ជនល្មើស​មានឈ្មោះ Wang បាន​ដើរ​តាមផ្លូវ បន្ទាប់ពី​ទិញ​បុ័ងតោ​រួច ។ ពេលដែល​គេ​កំពុង​ដើរ គេ​ក៏​បានឃើញ​ក្មេងស្រី​រងគ្រោះ ឈរ​មើល​កង់​របស់​នាង​ដែល​ដួល​នៅលើ​គំនូស​ឆ្លងកាត់​ផ្លូវ ។ គេ​ក៏បាន​រត់ទៅរក​នាង រួច​ទាញ​បុ័ងតោ​ដែល​ទើបនឹង​ទិញ កាប់​នាង​នឹង​កញ្ចឹងក​ជាច្រើន​ដង ។

សាហាវ​ណាស់​! ក្មេងស្រី​អាយុ ៤ ឆ្នាំ​ត្រូវគេ​កាត់​ក្បាល​នៅ​ពីមុខ​ម្តាយ​

M88


ម្តាយ និង ជីតា​ក្មេងស្រី​ក៏​ព្យាយាម​រត់​មក​បញ្ឈប់​ស្ថានការណ៍​នោះដែរ តែ​គ្រប់យ៉ាង​ត្រូវ​បរាជ័យ ។ ម្តាយ​របស់​ក្មេងស្រី​រងគ្រោះ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា នាង​បានឃើញ​ជនល្មើស​រត់​សំដៅ​ទៅរក​កូនស្រី​នាង ដែល​ស្មានថា គេរ​ត់ទៅ​ជួយ​លើក​កង់ ប៉ុន្តែ​គេ​បែរជា​ទៅ​សម្លាប់​កូនស្រី​នាង​ទៅវិញ ។ នាង​ក៏រ​ត់ទៅ​ចាប់​ឱប​គេ​យ៉ាង​ណែន និង ស្រែក​ឲ្យ​គេ​ជួយ ដើម្បី​កុំ​ឲ្យ​ជនល្មើស​រត់គេចខ្លួន ។

សាហាវ​ណាស់​! ក្មេងស្រី​អាយុ ៤ ឆ្នាំ​ត្រូវគេ​កាត់​ក្បាល​នៅ​ពីមុខ​ម្តាយ​

ជនល្មើស​ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន ក្រោម​ករណី​មនុស្សឃាត ដែល​គេ​បាន​រកឃើញថា ជនល្មើស​មាន​បញ្ហា​សតិអារម្មណ៍​ដែល​អាច​បណ្តាលមកពី​គ្រឿងញៀន ។ យ៉ាងណាក្តី គេ​ពុំទាន់​ដឹងថា ជនល្មើស​នឹងត្រូវ​កាត់​ទោស​បែបណា​ទេ ស្រប​ពេលដែល​មហាជន​កំពុង​ជជែក​វែកញែក​លើ​បញ្ហា​លុបចោល​ទោស​ប្រហារជីវិត ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ សៀង​ហៃ អ៊ី​ស​)