កូរ៉េខាងជើង កំពុង​ផ្តោត​យក​ចិត្ត​ទុក​ដាក់​ពី​កិច្ច​ប្រជុំ​កំពូល​សុវត្ថិភាព​នុយក្លេអ៊ែរ នៅ​វ៉ាស៊ីនតោន

សហរដ្ឋ​អាមេរិក​នា​ថ្ងៃ​ម្សិលមិញ​ បាន​បន្ត​រក្សា​ការ​ដាក់​សម្ពាធ​បន្ថែម​ទៀត​ទៅ​លើ​ប្រទេស កូរ៉េខាងជើង និង បាន​ធានា​ឲ្យ​ចិន​ដាក់​ពង្រាយ​នូវ​ប្រព័ន្ធ​ការពារ​មីស៊ីល នៅ​កូរ៉េខាងត្បូង។ បន្ទាប់​ពី​កិច្ច​ប្រជុំ​ជាមួយ​សម្ព័ន្ធ​មិត្ត កូរ៉េខាងត្បូង និង ជប៉ុន ក្នុង​កិច្ច​ប្រជុំ​កំពូល​ស្តី​ពី​អាវុធ​នុយក្លេអ៊ែរ នៅ​រដ្ឋ​ធានី វ៉ាស៊ីនតោន លោក Barack Obama បាន​ថ្លែង​ថា ខ្លួន​ត្រូវ​ការ​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ចាត់​វិធាន​ការ​តឹងរ៉ឹង​មួយ​បន្ថែម​ទៀត​ប្រឆាំង និង​កូរ៉េខាងជើង ចំពោះ​សកម្មភាព​បង្ក​ហេតុ​របស់​ប្រទេស​នេះ តាម​រយៈ​ការ​ធ្វើតេស្ត​សាកល្បង​អាវុធ​នុយក្លេអ៊ែរ និង បាញ់​មីស៊ីល ជា​បន្តបន្ទាប់ ចាប់​តាំង​ពី​ខែ​មករា​មក។

 

សេតវិមាន ចង់​បន្ត​ដាក់​សម្ពាធ​ ដល់​របប​ប្រទេស​ កូរ៉េខាងជើង ផ្នែក​សេដ្ឋកិច្ច និង ការទូត ដែល​ប្រទេស​នេះ​តែង​ព្រងើយ​កន្តើយ​ចំពោះ​ការ​អំពាវនាវ​របស់​សហគមន៍​អន្តរជាតិ​ស្តី​ពី​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។ កិច្ចប្រជុំ​កំពូល​ស្តី​ពី​សុវត្ថិភាព​នុយក្លេអ៊ែរ​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ រដ្ឋ​ធានា​វ៉ាស៊ីនតោន​ដោយ​មាន​ការ​ចូល​រួម​ប្រជុំ​ពី ប្រធានាធិបតី​កូរ៉េខាងត្បូង Park Geun-Hye នាយក​រដ្ឋ​មន្ត្រី​ជប៉ុន Shinzo Abe និង​ការ​ប្រជុំ​ដាច់​ដោយ​ឡែក​រវាង​លោក Obama និង ប្រធានាធិបតី​ចិន Xi Jinping។

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: channelnewsasia.com