សាកលវិទ្យាល័យ​ ភ្នំពេញ​អន្តរជាតិ​ប្រារព្ធ​ពិធី ​ទិវា​កតញ្ញូ និង​តាំង​ពិព័រណ៍​ចំណីអាហារ

សាកលវិទ្យាល័យ​ ភ្នំពេញ​អន្តរជាតិ​ប្រារព្ធ​ពិធី ​ទិវា​កតញ្ញូ និង​តាំង​ពិព័រណ៍​ចំណីអាហារ



ភ្នំពេញ ​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែ​មេសា​ឆ្នាំ​២០១៦​នេះ សាកលវិទ្យាល័យ​ភ្នំពេញ អន្តរជាតិ ​មាន​រៀបចំ​កម្មវិធី​មួយ​ ដែល​មាន​ឈ្មោះថា ទិវា​វប្បធម៌​នៃ​សាកលវិទ្យាល័យ​ភ្នំពេញ អន្តរជាតិ។

យោង​តាម​កម្មវិធី​ ដែល​គ្រោងទុក ​សាកលវិទ្យាល័យ​បាន​ដឹកនាំ​និស្សិត រៀបចំ​កម្មវិធី នេះ​ឡើង​ដើម្បី​អបអរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ដែល​កម្មវិធី​នេះ មាន​ជា​ពិធី កតញ្ញូ ចំពោះ​មាតា បិតា ពិធី​ចែក​ប័ណ្ណ​សរសើរ រួម​ទាំង​ការ​តាំង​ពិព័រណ៍​ ម្ហូបអាហារ និង​សម្ភារៈ​ ហើយ​កម្មវិធី​តាំង​ពិព័រណ៍​នេះ ​សាលា​បាន​ចងក្រង​ក្រុម​និស្សិត​របស់​ខ្លួន​រៀបចំ ​ការ​តាំង​ពិព័រណ៍​នៅ​ក្នុង​ស្តង់​រួម​មួយ​ស្ថិតនៅ​ចំ​ពីមុខ​ សាកលវិទ្យាល័យ​តែ​ម្ដង​ ហើយ​កម្មវិធី​នេះ​ ប្រព្រឹត្តទៅ​ចាប់ពី​ម៉ោង​៧ ព្រឹក រហូតដល់​ម៉ោង​១០​យប់​ថ្ងៃ​ទី​០១ ខែ​មេសា​នេះ។

គួរ​បញ្ជាក់​ថា កម្មវិធី អបអរសាទរ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ របស់​សាកលវិទ្យាល័យ ភ្នំពេញ​អន្តរជាតិ PPIU នៅ​ក្នុង​ថ្ងៃ​ទី​០១ ខែ​មេសា​នេះ មាន​ដូចជា ពិធី​កតញ្ញូ​ ជូន មាតា បិតា ពិធី​ចែក​ប័ណ្ណ​សរសើរ​ដល់​និស្សិត​ពូកែ ដែល​អញ្ជើញ​ប្រគល់​ពី​សំណាក់ លោក ហ៊ុន ម៉ា​ណែ​ត និង​មានការ​សម្ដែង​សមត្ថភាព ការ​លេង​ល្បែង​ប្រជាប្រិយ ការ​ប្រគំ​តន្ត្រី រួម​ជា​មួយ​នឹង​ការ ​តាំង​ពិព័រណ៍​ម្ហូបអាហារ និង​សម្ភារៈ​ដើម្បី​ដាក់​លក់​ជូន​ភ្ញៀវ ​ទស្សនា ទិញ នៅ​ក្នុង​កម្មវិធី កម្សាន្ត​នោះ៕

សាកលវិទ្យាល័យ​ ភ្នំពេញ​អន្តរជាតិ​ប្រារព្ធ​ពិធី ​ទិវា​កតញ្ញូ និង​តាំង​ពិព័រណ៍​ចំណីអាហារ

សាកលវិទ្យាល័យ​ ភ្នំពេញ​អន្តរជាតិ​ប្រារព្ធ​ពិធី ​ទិវា​កតញ្ញូ និង​តាំង​ពិព័រណ៍​ចំណីអាហារ