រដ្ឋាភិបាល​សម្រេច​ផ្តល់​ តំបន់​ព្រៃ​ផ្ដល់ផល ​​ ​ចំនួន​៥​កន្លែង​ ឲ្យ​ក្រសួង​​បរិស្ថាន​គ្រប់គ្រង

រដ្ឋាភិបាល​សម្រេច​ផ្តល់​ តំបន់​ព្រៃ​ផ្ដល់ផល ​​ ​ចំនួន​៥​កន្លែង​ ឲ្យ​ក្រសួង​​បរិស្ថាន​គ្រប់គ្រង



ភ្នំពេញ​ ៖​ រាជរដ្ឋាភិបាល​កម្ពុជា ​បានសម្រេច​ជា​គោលការណ៍​ឲ្យ​ក្រសួងបរិស្ថាន​រៀបចំ ​ដាក់​តំបន់​ដី​ព្រៃ​ផ្តល់​ផល​ ចំនួន ៥​កន្លេង ដែលមាន​ទំហំ ជាង ៩៥ ម៉ឺន ហិកតា ជា​តំបន់​ការពារ និង អភិរក្ស​ព្រៃឈើ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​ក្រសួងបរិស្ថាន ចុះ​ថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០១៦ នេះ​បាន​ឲ្យ​ដឹង​ថា ក្រសួងបរិស្ថាន​បាន​ទទួល​ការ ឯកភាព​ជា​គោលការណ៍​ពី ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​រៀបចំ​ដាក់​តំបន់​ព្រៃ​ផ្តល់​ផល​ចំនួន ៥​កន្លែង រួមមាន ព្រៃ​ឡង់ ព្រៃ​ច្រក​របៀន​ក្រវ៉ា​ញ​ខាង​ត្បូង ព្រៃ​ព្រះ​រការ ព្រៃ​សៀម​ប៉ាង​លិច និង​ព្រៃ វ៉ៀន សៃ ដែលមាន ផ្ទៃដី​សរុប ប្រមាណ​ជាង ៩៥ ម៉ឺន ហិកតា ជា​តំបន់​ការពារ ​និង​អភិរក្ស​ព្រៃឈើ ដោយ​ផ្អែក​ទៅលើ​សក្ដានុពល និង​គុណ​តម្លៃ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី សម្រាប់​ផ្នែក​សេដ្ឋកិច្ច សង្គម វប្បធម៌ និង បរិស្ថាន។

ទាក់ទង​នឹង​ការគ្រប់គ្រង​ព្រៃ ផ្តល់​ផល​ខាងលើនេះ ក្រសួងបរិស្ថាន​ប្រកាស ធ្វើ​សិក្ខាសាលា ពិគ្រោះ​យោបល់​មួយ​នាពេល​ដ៏​ខ្លី​ខាងមុខ ដើម្បី​ផ្តល់​ឱកាស ឲ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់ បាន​ចូលរួម​ពិនិត្យ និង​ផ្តល់​មតិយោបល់ លើ​ឯកសារ​ព្រាង​នានា ដោយ​ទូលំទូលាយ​ហើយ ក្រសួង​នឹង​ធ្វើការ​បូកសរុប​យោបល់ និង​កែសម្រួល​ឯកសារ ដើម្បី​ដាក់ជូន​រាជរដ្ឋាភិបាល ពិនិត្យ និង​អនុម័ត​ដាក់​តំបន់​ព្រៃ​ផ្តល់​ផល​ទាំង​៥ កន្លែង​នោះ ជា​តំបន់​ការពារ ​និង​អភិរក្ស​ព្រៃ ឈើ​ជា​ផ្លូវការ ស្របតាម​គោលការណ៍ និង​នីតិវិធី​ច្បាប់៕
​ ​