សាម​សុង​បង្ហាញ​ទូទឹកកក​សាម​សុង Twin Cooling Plus ម៉ាស៊ីនត្រជាក់​រាង​ត្រីកោណ​ថ្មី និង​ផលិតផល​អេឡិចត្រូនិក​ផ្សេងៗ​ទៀត

សាម​សុង​បង្ហាញ​ទូទឹកកក​សាម​សុង Twin Cooling Plus ម៉ាស៊ីនត្រជាក់​រាង​ត្រីកោណ​ថ្មី និង​ផលិតផល​អេឡិចត្រូនិក​ផ្សេងៗ​ទៀត



កាលពី​ថ្ងៃ​ទី​២៩ ​​ខែមីនា ឆ្នាំ​២០១៦​ ក្រុមហ៊ុន​សាម​សុង បាន​ដាក់​បង្ហាញ ទូទឹកកក Twin Cooling Plus ម៉ាស៊ីនត្រជាក់​ ដែល​រចនា​ជា​រាង​ត្រីកោណ​ថ្មី និង​ផលិតផល​គ្រឿង​អេឡិចត្រូនិក​ប្រើប្រាស់​ផ្សេងៗ​ទៀត នៅក្នុង​កម្មវិធី​ជួបជុំ​អ្នក​ចែកចាយ​ផលិតផល​ផលិតផល​សាម​សុង​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន KLDis។

ទូទឹកកក​ស៊េរី​ថ្មី​របស់​សាម​សុង​អាច​រក្សា​បន្លែ ផ្លែឈើ និង​គ្រឿងទេស ឲ្យ​ស្រស់​បានយូរ ដោយសារតែ​វា​បំពាក់​នូវ​បច្ចេកវិទ្យា Twin Cooling Plus ដែល​អាច​រក្សា​សំណើម​បាន​រហូតដល់​ទៅ​70% មិន​ថា​បន្លែ​ផ្លែឈើ​ទាំង​នោះ​ ដាក់​ក្នុង​កន្លែង​ណា​ក៏​ដោយ​ក្នុង​ទូទឹកកក។ បច្ចេកវិទ្យា Twin Cooling Plus ធ្វើ​ឲ្យ​ខ្យល់​នៅ​កន្លែង​ត្រជាក់​មិន​ហូរ ចូល​កន្លែង​កក​ដែល ការពារ​មិន​ឲ្យ​ក្លិន​មិនល្អ​ហូរ​ចេញពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ហើយ​ធ្វើ​ឲ្យ​បន្លែ​ផ្លែឈើ នៅ​ស្រស់​ដូចដើម​។ អ្នកប្រើប្រាស់ ផ្លាស់ប្តូរ​កន្លែង​ត្រជាក់​ក្នុង​ទូ​ទឹក​កក​ទៅជា​កន្លែង​កក​ដើម្បី ក្លាសេ​ម្ហូបអាហារ។

ចំណែកឯ​ម៉ាស៊ីនត្រជាក់ ដែល​រចនា​ជា​រាង​ត្រីកោណ​ថ្មី អាច​រក្សា​សីតុណ្ហភាព​នៅក្នុង​បន្ទប់​ឲ្យ​ត្រជាក់​រហូត ដោយ​មិនចាំបាច់​បិទ​បើក ឬក៏​កំណត់ សីតុណ្ហភាព​ចុះឡើង ​ដូច្នេះ​វា​ប្រើប្រាស់​ថាមពល​អគ្គិសនី​កាន់តែ​តិច។ បច្ចេកវិទ្យា Digital Inverter ជំនាន់​ថ្មី​ប្រើប្រាស់​ថាមពល​ត្រឹមតែ​៣២% នៃ​ការប្រើប្រាស់​ថាមពល​ម៉ាស៊ីនត្រជាក់ ធម្មតា ដូច្នេះ​មានន័យថា​វា​អាច​សន្សំសំចៃ​រហូតដល់​ទៅ ៦៨%​។ ជាមួយនឹង​មុខងារ​នេះ នឹង ធ្វើ​ឲ្យ​បន្ទប់ ត្រជាក់​លឿន​ជាង​មុន ដោយសារ​ដំណើរការ​ក្នុង​កម្រិត​អតិបរមា​ជាមួយ​នឹង​ល្បឿន​កង្ហារ​ត្រឹមតែ​៣០​នាទី​ប៉ុណ្ណោះ ដើម្បី​បង្គ្រប់​ភាព​ត្រជាក់​ក្នុង​បន្ទប់។ រាល់​ការទិញ​ទូ​ទឹក​កក​សាម​សុង​ស៊េរី​ថ្មី ឬក៏​ម៉ាស៊ីនត្រជាក់​ដែល​រចនា​ជា​រាង​ត្រីកោណ​ថ្មី​ចាប់តាំងពី​ថ្ងៃនេះ​តទៅ អតិថិជន​នឹង​ទទួលបាន​ការ​ធានា​រហូត​ដល់​ទៅ​១០​ឆ្នាំ។

អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់ ទីកន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ពិភព​ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ​ដែល​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ LED​។ យើង​កំពុងតែ​នាំ​មុខ​គេ​ផ្នែក​អ៊ីធឺណែត​(Internet of Things) ដែលមាន​ឧបករណ៍​វៃឆ្លាត​ជាច្រើន និង​មានការ​សហការ យ៉ាង​ល្អ​ និង​សកម្ម​នៅក្នុង​ឧស្សាហកម្ម​ផ្សេងៗ​។ យើង​មាន​បុគ្គលិក​ចំនួន 319.000 នាក់ នៅ​ទូទាំង 84 ប្រទេស ដោយមាន​បរិមាណ​លក់​ប្រចាំ​ឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ​អាមេរិក។ ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម​និង​ទទួល​បាន​ព័ត៌មាន​ថ្មីៗ អត្ថបទ និង​ឯកសារ​ផ្សេងៗ សូម​មើល​គេហទំព័រ news.samsung.com៕

សាម​សុង​បង្ហាញ​ទូទឹកកក​សាម​សុង Twin Cooling Plus ម៉ាស៊ីនត្រជាក់​រាង​ត្រីកោណ​ថ្មី និង​ផលិតផល​អេឡិចត្រូនិក​ផ្សេងៗ​ទៀត