ឃាត់​ខ្លួន​មន្ត្រី​យោធា​ម្នាក់​ ពាក់ព័ន្ធ​ករណី​​ជួញដូរ​គ្រឿងញៀន

ឃាត់​ខ្លួន​មន្ត្រី​យោធា​ម្នាក់​ ពាក់ព័ន្ធ​ករណី​​ជួញដូរ​គ្រឿងញៀន



កំពង់ស្ពឺ​ ៖​ មុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​ ជា​មន្ត្រី​យោធា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ស្រុក​សំរោងទង​ សហការ​ជាមួយ​ប៉ុស្តិ៍​ត្រពាំង​គង ​បង្ក្រាប​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ ព្រឹក​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០១៦ ស្ថិត​ក្នុង​ភូមិ​ព្រៃផ្ដៅ​ ឃុំ​ត្រពាំង​គង​ ស្រុក​សំរោង​ទង ​ខេត្ត​កំពង់ស្ពឺ។

លោក​អនុសេនីយ៍ឯក​យន់ វន​ មេ​ប៉ុស្តិ៍​រដ្ឋបាល​ត្រពាំង​គង​ប្រាប់​ថា ជនសង្ស័យ​មាន​ឈ្មោះ​ថ្លាង សុ​ភី អាយុ​៣៧​ឆ្នាំ រស់នៅ​ឃុំ​ខាងលើ​ ​ត្រូវ​បាន​ឃាត់​ខ្លួន ​ដោយ​ដកហូត​បាន​ថ្នាំញៀន​ម៉ា​ទឹក​កក​១២​កញ្ចប់ ​តូច​០៩​កញ្ចប់​ កណ្ដាល​០២​កញ្ចប់ ​​ជញ្ជីង​ថ្លឹង​១​គ្រឿង និង​ទូរស័ព្ទ​០២​គ្រឿង។

ជន​សង្ស័យ ​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការ​នគរបាល​ស្រុក​សំរោងទង​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិ​វិធី៕
ឃាត់​ខ្លួន​មន្ត្រី​យោធា​ម្នាក់​ ពាក់ព័ន្ធ​ករណី​​ជួញដូរ​គ្រឿងញៀន