នី មុន្នីនាថ សម្រុក​កើប​ប្រាក់​

6 Videos


​សម្រាប់​ឆ្នាំ ២០១៦ នេះ តារា​សម្តែង​សម្បុរ​ស្រអែម នី មុន្នីនាថ បាន​សម្រុក​ថត​រឿង​ភាគ​ជា​បន្តបន្ទាប់ ក្រៅពី​ថត​រឿង​នាង​ក៏បាន​ចូលរួម​ថត​ចម្រៀង​ខារ៉ាអូខេ​អោយ​ផលិតកម្ម​ហង្ស​មាស​ផងដែរ ។ ជាមួយគ្នានេះ នី មុន្នីនាថ ក៏មាន​គម្រោង​ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស​ផងដែរ ។ មានការ​បង្ហើប​ថា នី មុន្នីនាថ សម្រុក កើប ប្រាក់​មុន និង បញ្ចប់​ការងារ​សិល្បៈ ។​​ទោះបី​ជាមាន​ការងារ​សិល្បៈ​មមាញឹក​ក៏ពិតមែន តែ នី មុន្នីនាថ បាន​ចំណាយពេល​បង្កើន​ភាព​ផ្អែម ល្ហែម​ជាមួយ​លោក សូ​ឡាំង ដែលជា​គូ​ដណ្តឹង​របស់​នាង​ក្នុងពេលដែល​លោក​បាន​ចុះ​មកលេង​ស្រុកកំណើត ។

នី មុន្នីនាថ សម្រុក​កើប​ប្រាក់​

M88


ពួកគេ​បាននាំគ្នា​ទៅ​ដើរ​កំសាន្ត​នៅតាម​រមណីយដ្ឋាន​នានា មានដូចជា​ខេត្ត​ព្រះសីហនុ ជាដើម ។ ពេលខ្លះ​ពួកគេ ក៏បាន​នាំគ្នា​ទៅ​មើល​កុន​តាមបែប​យុវវ័យ​ផងដែរ ។ មិន​ត្រឹមតែ​ដើរ​កំសាន្ត​នៅក្នុង​ប្រទេស ប៉ុណ្ណោះ​ទេ នី មុន្នីនាថ និង គូ​ដណ្តឹង​បាននាំគ្នា​ទៅ​កំសាន្ត​នៅ​ប្រទេស​ថៃ​ទៀតផង ។ ចំណង​ស្នេ​ហ៏​ឆ្លង​ទ្វីប របស់ នី មុន្នីនាថ កាន់តែ​ផ្អែមល្ហែម តែ​យ៉ាងណា​ពេលវេលា​នៃ​ការរៀប​ការ​របស់​អ្នក​ទាំងពីរ​ហាក់​នៅ​យូរ​គួរសម ។ បើតាម​ការរៀបរាប់​ពី​សំណាក់​ម្តាយ នី មុន្នីនាថ បាន​និយាយថា ពេលនេះ​លោក សូ​ឡាំង បាន​ត្រលប់​ទៅ​អាមេរិក​វិញ​ហើយ កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ដោយសារ​មានការ​ងារ​រវល់​ច្រើន​នៅ​ទីនោះ ។ ប្រហែលជា​ដើមឆ្នាំ​ក្រោយ ទើប​អាចមក​ម្តងទៀត ។

នី មុន្នីនាថ សម្រុក​កើប​ប្រាក់​

ដោយឡែក​ថ្ងៃ​រៀបការ​សុំ​លាក់​សិន ។​ ​សព្វថ្ងៃ នី មុន្នីនាថ កំពុង​ថត​បញ្ចប់រឿង «​ភ្លើង​ស្នេហ៍ ភ្លើង​ឬ​ស្សា​»​អោយ​ស្ថានីយ៍ទូរទស្សន៍​ប៉ុស្តិ៍ លេខ ៥ ។ ដោយសារ​ជាប់​ថត​រឿងនេះ នី មុន្នីនាថ បាន​អវត្តមាន​ពី​កម្មវិធី​មួយចំនួន​របស់​ស្ថានីយទូរទស្សន៍ នានា សម្រាប់​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ។ ក្រៅពីនេះ នី មុន្នីនាថ មាន​គម្រោង​ថត ៣ រឿង​បន្ថែមទៀត ។ នេះ ជាការ​បញ្ជាក់​របស់​ម្តាយ​តារា​សម្តែង​រូបនេះ ។ នៅ​ចុងឆ្នាំ​នេះ ក៏មាន​គេ​ទាក់ទង​នាង​ទៅ​ប្រទេស​ញូ​ហ្សេ​ឡែ​ន​ដែរ តែ​នាង​មិនទាន់​សម្រេចចិត្ត ៕​ចេ​នី​

នី មុន្នីនាថ សម្រុក​កើប​ប្រាក់​នី មុន្នីនាថ សម្រុក​កើប​ប្រាក់​នី មុន្នីនាថ សម្រុក​កើប​ប្រាក់​នី មុន្នីនាថ សម្រុក​កើប​ប្រាក់​នី មុន្នីនាថ សម្រុក​កើប​ប្រាក់​នី មុន្នីនាថ សម្រុក​កើប​ប្រាក់​នី មុន្នីនាថ សម្រុក​កើប​ប្រាក់​នី មុន្នីនាថ សម្រុក​កើប​ប្រាក់​នី មុន្នីនាថ សម្រុក​កើប​ប្រាក់​នី មុន្នីនាថ សម្រុក​កើប​ប្រាក់​