លី ច័ន្ទ​សីហា បោះទុន ១០ ម៉ឺន​ដុល្លារ​បង្កើត​គ្រឿងសំអាង​ផ្ទាល់ខ្លួន​

6 Videos

​ក្រោយពី​ភ្ជាប់ពាក្យ​មិនទាន់បាន​ប៉ុន្មាន​ផង​តារា​សម្តែង លី ច័ន្ទ​សីហា ហាក់​ឡើង​កូដ​ជា​បន្តបន្ទាប់ ដោយ​នាង​មានឱកាស​បាន​គ្រង​តំណែង​ជា​តួឯក​ស្រី​នៅក្នុង​រឿង​ភាគ​បុរាណ​នៃ​ស្ថានីយទូរទស្សន៍​មួ ។ អ្វី ដែល​គួរអោយ​ចាប់​អារ​ម្ម​ណ៏​នោះ ថ្មីៗ​នេះ លី ច័ន្ទ​សីហា បាន​បោះទុន​ប្រមាណ​ជិត​១០​មឺ​ុ​ន​ដុល្លារ​ដើម្បី​បង្កើត គ្រឿងសំអាង​ផ្ទាល់ខ្លួន​ម៉ាក SH ។​

លី ច័ន្ទ​សីហា បោះទុន ១០ ម៉ឺន​ដុល្លារ​បង្កើត​គ្រឿងសំអាង​ផ្ទាល់ខ្លួន​

M88

​ ​
​ថ្មីៗ​នេះ គេ​បាន​សង្កេតឃើញ​តារា​មួយចំនួន​បាន​ចាប់​អារ​ម្ម​ណ៏​បង្កើត​ម៉ាក​ផលិតផល​ផ្ទាល់ខ្លួន ដែល​កន្លងមក មានដូចជា​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ បាន​បោះទុន​រាប់ម៉ឺន​ដុល្លារ​ដើ​ម្បិ​បង្កើត​ម៉ាក​ទឹកអប់​ផ្ទាល់ខ្លួន​ជា​បន្ត បន្ទាប់​ ។​ ដោយឡែក បុរស​សង្ហា អេ​ឡិច ចាន់​ត្រា ក៏មាន​គម្រោង​បង្កើត​ម៉ាក​ទឹកអប់​ផ្ទាល់ខ្លួន​ផងដែរ ។ សម្រាប់ លី ច័ន្ទ​សីហា ក៏​មិន​អន់​ប៉ុន្មាន​ដែរ ថ្មីៗ​នេះ នាង​បាន​បោះទុន​ប្រមាណ​ជិត ១០ ម៉ឺន​ដុល្លារ​ដើម្បី​បង្កើត ផលិត ផល​ថែរក្សា​សម្រស់ ដែលមាន​ដូចជា​ឡេ​លាបមុខ និង លាប​ខ្លួន​ម៉ាក SH ដែលជា​ឈ្មោះ​របស់​នាង សីហា ផ្ទាល់​តែម្តង ។

លី ច័ន្ទ​សីហា បោះទុន ១០ ម៉ឺន​ដុល្លារ​បង្កើត​គ្រឿងសំអាង​ផ្ទាល់ខ្លួន​

ផលិតផល​នេះ​ត្រៀម​នឹង​បើកសម្ពោធ​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​ទោះជា​យ៉ាងនេះ​ក្តី លី ច័ន្ទ​សីហា បាន​អះអាងថា ទឹកប្រាក់ ដែល​នាង​យកមក​បោះទុន​ទាំងអស់នេះ ជា​របស់​នាង​ផ្ទាល់ខ្លួន​មិនមាន​ការជួយជ្រោមជ្រែង​ពី​សំណាក់​គូ​ដណ្តឹង​នោះឡើយ​។​តែ​យ៉ាងណា​គូ​ដណ្តឹង​របស់​នាង​ជា​អ្នក​ជួយ​លើកទឹកចិត្ត​និង​គាំទ្រ​នាង​គ្រប់បែបយ៉ាង ។​

លី ច័ន្ទ​សីហា បោះទុន ១០ ម៉ឺន​ដុល្លារ​បង្កើត​គ្រឿងសំអាង​ផ្ទាល់ខ្លួន​
​ ​
​លី ច័ន្ទ​សីហា បាន​ប្រាប់ថា នេះ​ជា​ក្តី​ស្រមៃ​របស់​នាង ដែល​ចង់​មាន​ម៉ាក​ផលិតផល​ផ្ទាល់ខ្លួន ។ ណា មួយ​ផលិតផល​នេះ ក៏មាន​ប្រសិទ្ធ​ភាពល្អ​ផងដែរ ហើយ​តម្លៃ​ក៏​សមល្មម​តម្រូវ​ទៅតាម​ទីផ្សារ​ស្រុក​ខ្មែរ​ ។ កន្លងមក​នាង​ក៏បាន​សាកល្បង​ដាក់លក់​នៅតាម Online ឃើញថា ទទួលបាន​ការគាំទ្រ​ច្រើន​គួរសម​ពី​សំណាក់ មហាជន ៕ ចេ​នី​