ធ្លាយ​រូបថត​ស្រើបស្រាល ប៊េ​នី យ៉ាំង និង គូស្នេហ៍​ក្នុង​អាង​ហែល​ទឹក តែ​ព័ត៌មាន​រៀបការ​ស្ងាត់​ដូច​ចោរលួច​សេះ​

6 Videos

​តារា​សម្តែង​និយម​សម្ញែង​ភាព​សិច​ស៊ី ប៊េ​នី យ៉ាំង បន្ទាប់ពី​បានប្រកាសថា​នឹង​ដឹក​ដៃគូ​ស្នេហ៍​ជា​អ្នកជំនួយ​វ័យក្មេង​មានទ្រព្យ​ក្នុងស្រុក​ម្នាក់​ចូល​រោងការ​នា​ខែមេសា​ខាងមុខ ពោលគឺ​ក្រោយ​បុណ្យចូលឆ្នាំ​រួច​នោះ មកដល់​ឥលូវ ព័ត៌មាន​នេះ​ហាក់​មាន​សភាព​ស្ងាត់ឈឹង​ដូច​ចោរលួច​សេះ​អ៊ីចឹង តែ​បែរជា​លេច​ធ្លោយ​ចេញ​នូវ​រូបថត​ស្និទ្ធស្នាល​បែប​ស្រើបស្រាល​របស់​នាង និង គូស្នេហ៍ ក្នុង​អាង​ហែល​ទឹក​ធ្វើ​ព្រងើយ​ទៅវិញ ដែល​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​មហាជន​យ៉ាងខ្លាំង ។​

ធ្លាយ​រូបថត​ស្រើបស្រាល ប៊េ​នី យ៉ាំង និង គូស្នេហ៍​ក្នុង​អាង​ហែល​ទឹក តែ​ព័ត៌មាន​រៀបការ​ស្ងាត់​ដូច​ចោរលួច​សេះ​

M88

​តាមរយៈ​ការអះអាង​យ៉ាងច្បាស់​លាស់​ជា​បន្តបន្ទាប់​ថា នឹងមាន​ពិធី​រៀបការ​កើតឡើង​ក្រោយ​បុណ្យចូលឆ្នាំ​ខ្មែរ ក្រោម​ការយល់ព្រម​ពី​សំណាក់​ចាស់ទុំ​ទាំងសងខាង​នោះ មហាជន​ជាច្រើន​បាន​ទន្ទឹងរង់ចាំ​ថ្ងៃនោះ​មកដល់​ដែរ ដោយ​ចង់ឃើញ​ពី​ពិធី​រៀបការ​របស់​តារា​ស្រី​សិច​ស៊ី​ម្នាក់នេះ​មាន​ភាព​អ​ធឹ​ក​អធម និង អស្ចារ្យ​យ៉ាងណា ប៉ុន្តែ​ឥលូវ​នេះ​ឈាន​ចូលដល់​ខែមេសា​ហើយ បែរជា​មិនមាន​ដំណឹង​អ្វី​សោះ​ទាក់ទង​នឹង​ពិធី​រៀបការ​ពី​តារា​ស្រី​ម្នាក់នេះ ។​

ធ្លាយ​រូបថត​ស្រើបស្រាល ប៊េ​នី យ៉ាំង និង គូស្នេហ៍​ក្នុង​អាង​ហែល​ទឹក តែ​ព័ត៌មាន​រៀបការ​ស្ងាត់​ដូច​ចោរលួច​សេះ​

​ជាមួយនឹង​ភាពស្ងប់ស្ងាត់​មួយរយៈ​មកនេះ គូស្នេហ៍​វ័យក្មេង​គូ​នេះ​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ពេញ​ពិភព​សិល្បៈ និង ធ្វើឱ្យ​មហាជន​ស្រឡាំងកាំង​យ៉ាងខ្លាំង ដោយ​មិនមែនជា​ដំណឹង​ដើរ​ចែក​ធៀប​រៀបការ​ទេ តែ​ជា​បែកធ្លាយ​រូបថត​ផ្អែមល្ហែម​បែប​ស្រើបស្រាល​សាច់​ប៉ះ​សាច់​បែក​ទឹក​ខ្ចាយ​ពេញ​ក្នុង​អាង​ហែល​ទឹក ទាំង​មិនទាន់បាន​បំពេញ​សិទ្ធិ​តាម​គន្លង​ប្រពៃណី​ខ្មែរ​ទៅវិញ ។

ធ្លាយ​រូបថត​ស្រើបស្រាល ប៊េ​នី យ៉ាំង និង គូស្នេហ៍​ក្នុង​អាង​ហែល​ទឹក តែ​ព័ត៌មាន​រៀបការ​ស្ងាត់​ដូច​ចោរលួច​សេះ​

​ហាក់​មិនបាន​បដិសេធ​នឹង​រូបភាព​នោះ តារា​សម្តែង ប៊េ​នី យ៉ាំង ដែលមាន​ឈ្មោះ​ពិត លី សុគន្ធា​រី បាន​សារភាព​ប្រាប់​ទំព័រសារព័ត៌មាន​ក្នុងស្រុក​មួយ​ថា «​បុរស​ដែល​ឈរ​ឱបថើប​នាង​យ៉ាង​ស្និទ្ធស្នាល​ក្នុង​អាង​ហែល​ទឹក​នោះ គឺជា​គូ​ដណ្តឹង​របស់​នាង ហើយ​ទិដ្ឋភាព​បែបនេះ​កើតឡើង​នៅពេល​ពួកយើង​ធ្វើដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ កាលពីពេល​ថ្មីៗ​កន្លងមកនេះ ។ ការដែល​នាង និង គូស្នេហ៍​ហ៊ាន​ធ្វើបែបនេះ ក៏​ព្រោះតែ​នាង និង គូស្នេហ៍​គឺជា​គូ​ដណ្តឹង​នឹង​គ្នា​ទៅហើយ ហើយក៏​ជិត​ចូល​រោងការ​ក្នុងពេល​ខាងមុខ​នេះដែរ» ។​

ធ្លាយ​រូបថត​ស្រើបស្រាល ប៊េ​នី យ៉ាំង និង គូស្នេហ៍​ក្នុង​អាង​ហែល​ទឹក តែ​ព័ត៌មាន​រៀបការ​ស្ងាត់​ដូច​ចោរលួច​សេះ​

​ងាក​មក​ភាពស្ងប់ស្ងាត់​រឿង​រៀបការ​នេះ​វិញ ប៊េ​នី យ៉ាំង បាន​ប្រាប់​ដោយ​ខ្លី​ថា «​រឿងនេះ​ចង់ឱ្យ​ស្ងប់ស្ងាត់​អ៊ីចឹង ព្រោះ​គ្រួសារ​ខាង​ប្រុស ពិសេស​ឪពុក​ម្តាយក្មេក​នាង មិន​ចង់ឱ្យ​ល្បី​រឿង​រៀបការ​ច្រើនពេក​ទេ​» ៕ សាកល