លៀស​ហូល​ហឹរហោះ​រសជាតិ​ថៃ​ ពី​ហាង​ផ្ទះ​បាង​កក​ម្ដុំ​ផ្សារ​កាប់គោ

ពេញ: រសជាតិ​ម្ហូប​ថៃ​ត្រូវ​បាន​ប្រជាជន​ខ្មែរ​មួយ​ចំនួន​និយម​ទទួលទាន​ ជាពិសេស​គឺ​អ្នក​ចូលចិត្ត​ញ៉ាំ​ហឹរ​តែម្ដង។

ដូច្នេះ​ហើយ​ទើប​នៅ​រាជធានី​ភ្នំពេញ​មាន​ហាងលក់​អាហារ​ថៃ​រីក​ព្រោងព្រាត ប៉ុន្តែ​ពិបាក​រក​កន្លែង​ដែល​រក្សា​រសជាតិ​ដើម​ណាស់។

ផ្ទះ​បាងកក​នៅ​ម្ដុំផ្សារ​កាប់គោ​ជាហាង​ដែល​បម្រើ​នូវ​ម្ហូប​បែបថៃ​ដែល​យើងអាច​ប្រទះ​ឃើញ​លក់នៅ​តាមហាង​តូចៗ ឬក៏​តាម​ចិញ្ចើម​ថ្នល់។

ហាង ផ្ទះ​បាងកក​ រាជធានី​ភ្នំពេញ​មាន​នាំមក​នូវ​ចុងភៅ​ជំនាញ​ធ្វើ​ម្ហូប​ថៃ​រសជាតិ​ដើមពិតៗ ដែលមុខ​ម្ហូប​បម្រើ​នៅទីនោះ​មាន​ដូចជា បុក​កាពិ ស៊ុប​កូនកាត់ ញាំ​ពោះតាន់​ជូរអែម បាយឆា​ម្រះព្រៅ បុកល្ហុង​ព្រៃ​ ការីខៀវ​ជើងមាន់ ញាំ​ពងទា​ជូរអែម ​ភ្លាក្តាម​បែបថៃ និង​ឆាលៀស​ហូល។

សម្រាប់​ម្ហូបឆា​លៀស​ហូលវិញ មាន​គ្រឿង​ផ្សំ និង​វិធី​ចម្អិនសាមញ្ញ​បំផុត ​ដែល​ត្រូវ​ការ​ប្រើពេល​តែ ១០​ ទៅ​១៥​នាទី​ប៉ុណ្ណោះ។

គ្រឿង​ផ្សំ​មានដូច​ជា​ លៀស​ហូល ខ្ទឹម​បារាំង ជីរ​នាងវង ម្ទេស​ប្លោក​វែង ម្ទេស​ម៉ដ្ឋ ខ្ទឹមស ប្រេងឆា អំបិល ស្ករស និង​ម្សៅស៊ុប។

ចំពោះ​វិធីចម្អិនគឺ​ដំបូង​ត្រូវ​ដំ​ខ្ទឹមស ហើយ​ឆាជាមួយ​ប្រេង​ឲ្យ​ឡើង​ឈ្ងុយ។ បន្ទាប់​មក​ដាក់​ចំណិត​ខ្ទឹម​បារាំង និង​លៀស​ហូល​ចូល រួច​បង់គ្រឿង​ផ្សំ​រសជាតិ​មាន​ ម្ទេស​ម៉ដ្ឋ អំបិល ស្ករស និង​ម្សៅស៊ុប​។ នៅពេល​លៀស​ជិត​ឆ្អិន​ត្រូវ​បន្ថែម​ទឹកបន្តិច រួច​បន្ត​កូរ​ត្រឡប់​ឲ្យ​លៀសឆ្អិន​សឹមដាក់​ជីរ​នាង​វង និង​ចំណិត​ម្ទេស​ប្លោក​ក្រហម រួច​បិទភ្លើង​ចង្ក្រាន​រួច​ជាការ​ស្រេច៕​

ប្រភព៖ postkhmer

  • លៀស​ហូល​ហឹរហោះ​រសជាតិ​ថៃ​ ពី​ហាង​ផ្ទះ​បាង​កក​ម្ដុំ​ផ្សារ​កាប់គោ已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/04/01  Category:ចំនេះដឹង
Tags: