ធ្វើ​ម្តេចទៅ​ពេល​ស្ទាប​ប៉ះ​ដុំ​សាច់​នៅលើ​សុដន់?​

ត្រូវតែទទួលស្គាល់​ការពិតហើយ​ថា ឥឡូវនេះនារីៗយើង​ត្រូវ​ជួបនឹង​រោគ​មហារីក​ដោះ ដែលជា​រោគ​ដ៏​គួរឱ្យខ្លាច​លំដាប់​ជួរមុខ​គេ​កាន់តែ​ច្រើនឡើង​ហើយ  តែ​ការសង្កេតមើល​ខ្លួនឯង ដើម្បី​នឹង​បាន​ព្យាបាលឱ្យទាន់​ពេលវេលា​ជាមុន​នោះ អាចនិយាយបាន​ថា​ជា​រឿង​មួយ​ដែល​ល្អមិន​ស្ទើរ​ឡើយ  ដូច្នេះនារីៗទាំងឡាយ​គួរតែ​ចេះ​ស្ទាប​ដើមទ្រូង​របស់ខ្លួនឯង ដើម្បី​ពិនិត្យ​មើលថា តើ​មាន​ដុំ​សាច់ចម្លែកៗមក​សម្ងំ​លាក់ខ្លួននៅ​ខាងក្នុង​ដែរឬទេ ឱ្យបាន​ជាប់​ជាប្រចាំ។ ចុះបើ​ស្ទាប​ប៉ះ​ហើយ តើត្រូវធ្វើ​ដូច​ម្ត៉េ​ច​ស្រួល​ទៅ? ថ្ងៃនេះ ឡា​រ៉ែ​ន សូម​នាំយក​វិធី​ប្រតិបត្តិជា​បន្ត នៅពេល​ស្ទាប​ប៉ះ​ដុំ​សាច់​នៅលើ​សុដន់​មក​ជម្រាបជូន​ដូចខាងក្រោម។

សូមកុំ​ភ័យ​ភ្ញាក់ផ្អើល​អី
នៅពេល​អ្នក​ស្ទាប​លើ​សុដន់​ហើយ​ប៉ះ​នឹង​ដុំ​សាច់ចម្លែកៗនោះសូម​កុំអាល​ភ្ញាក់ផ្អើល ឬ​ភ័យ​ខ្លាំងពេក  ព្រោះ​ក្តីកង្វល់​បារម្ភ​នឹង​រឹតតែធ្វើឱ្យ​រាងកាយ​របស់​អ្នក​ចុះ​ទ្រុឌទ្រោម​ខ្លាំង​ជាង​មុន ហើយ​ឱកាស​ដែលវា​នឹង​ក្លាយជា​សាច់​ដុះ​ដែល​មិន​បណ្តាលឱ្យមាន​គ្រោះថ្នាក់​អ្វី​នោះ​ក៏មាន​ដែរ។ ពពួក​សាច់​ដុះ​ទាំងអស់នេះ ភាគច្រើន​តែង​បង្ហាញខ្លួន​ឡើងក្នុងអំឡុងពេល​មាន​វដ្ត​រដូវ​របស់​អ្នក រួច​នឹង​បាត់​ទៅវិញ​នៅ​ទីបំផុត តែបើ​អត់​ភ័យ​បារម្ភ​មិនបាន​នោះ ក៏​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ចុះ។

    ទៅ​ជួប​លោកគ្រូ​ពេទ្យ
បើសិន​ប្រទះឃើញ​មាន​ដុំ​សាច់ចម្លែកៗនៅលើ​ដើមទ្រូង ហើយមានការ​ភ័យខ្លាច ឬ​កង្វល់​ព្រួយ​គ្រប់ពេលវេលា​នោះ  ចូរ​ប្រញាប់​ទៅជួប​លោកគ្រូ​ពេទ្យ ដើម្បី​ត្រួតពិនិត្យ​រកមើល​ពី​មូលហេតុ​ពិតប្រាកដរបស់​ដុំ​សាច់​នោះ ព្រោះ​យ៉ាងណា ក៏​លោកគ្រូ​ពេទ្យ​នឹង​ដឹង​ពី​ព័ត៌មានពាក់ព័ន្ធ​នឹង​ដុំ​សាច់​នោះ ដឹង​ពី​ទំហំ ខ្នាត ឬ​ដំណើរ​នៃ​ការ​រំកិល​ខ្លួនរបស់​វា​ថា​នឹង​ទៅជា​យ៉ាងណា ហើយនឹង​វិនិច្ឆ័យ​ចេញមក​ឱ្យ​អ្នក​បានដឹង​យ៉​៉ា​ង​ឆាប់រហ័ស។ បើសិន​វា​ជា​រោគ​កំណាច​ចង្រៃ​ក៏​នឹង​បានធ្វើការព្យាបាល​ជា​បន្ត តែ​បើសិនជា​គ្មានអ្វី​ជា​គ្រោះថ្នាក់​ទេនោះ អ្នក​ក៏​នឹងបាន​សប្បាយចិត្ត​ឡើងវិញ​ហ្នឹងឯង។

   ធ្វើ​បែបបទ​សាកល្បង​វិនិច្ឆ័យ
ក្នុងការ​ពិនិត្យ​វិនិច្ឆ័យ​រក​មូលហេតុ​របស់​ដុំ​សាច់​នោះ អ្នក​អាច​នឹងត្រូវធ្វើ មេ​ម​ម៉ូ​ហ្គ្រែ​ម-អិ​ចស៍​រេ​យ៍ ដើម្បី​ពិនិត្យ​រក​មហារីក​សុដន់ មិនដូច្នោះ​ទេ​ក៏​អាច​នឹងត្រូវ​ធ្វើការ​អ៊ុ​ល​ត្រា​សោ​ន​ដ៍ ដើម្បី​ត្រួត​វាស់​រលកសំឡេង​ខាងក្នុង​ដើមទ្រូង​របស់​អ្នក ដែល​នឹងធ្វើ​ឱ្យដឹងថា តើ​ដុំ​សាច់នោះ​ប្រក្រតី ឬ​មិន​ប្រក្រតី។ ការធ្វើ​បែប​សាកល្បង​វិនិច្ឆ័យ​នេះ​នឹង​ផ្តល់នូវ​ចម្លើយ​បាន3បែប គឺ ដុំ​សាច់​នោះ​អាច​នឹង​មិនមែនជា​មហា​រីក និងត្រូវ​ធ្វើការ​កាត់​សាច់​ភ្នាស​ទៅពិនិត្យ​វិនិច្ឆ័យ​រោគ​ជា​បន្ត បើ​លទ្ធផលចេញមក​ថា ដុំ​សាច់​នោះ​អាច​មិនមែនជា​មហារីក អ្នក​ត្រូវ​ត្រឡប់​ទៅធ្វើ​បែប​សាកល្បង​វិនិច្ឆ័យ​ម្តងទៀត​ក្នុង​រយៈពេល6ខែ​ខាងមុខ។

សម្រាប់នារីៗណា​ដែល​ខ្លាច​រោគ​មហារីក​សុដន់​ខ្លាំង ក៏​សូមសាកល្បង​ពិនិត្យមើល​ដោយ​ខ្លួនឯង ដោយ​ការ​ស្ទាប​នៅលើ​ដើមទ្រូងឱ្យបាន​ញឹកញាប់ និង​បើ​ទៅ​ជួប​លោកគ្រូ​ពេទ្យ​ហើយ​រកឃើញថាខ្លួនឯង​កើត​មហារីក​មែន​នោះ អ្នក​គួរតែ​សាង​កម្លាំងចិត្ត​ដល់​ខ្លួនឯងឱ្យបាន​ច្រើន​បំផុត ធ្វើ​ចិត្ត​ឱ្យ​សប្បាយ​ជានិច្ច និង​ទទួលយក​ការព្យាបាលតែបើ​មិនឃើញ​មាន​រោគ​ចង្រៃ​ណាមួយ​ទេនោះ គឺ​មានន័យថា អ្នកសំណាងល្អ​ខ្លាំងណាស់៕

ប្រភព៖ lareine

  • ធ្វើ​ម្តេចទៅ​ពេល​ស្ទាប​ប៉ះ​ដុំ​សាច់​នៅលើ​សុដន់?​已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/04/01  Category:សុខភាព
Tags: