កត្តាអ្វីខ្លះ ដែលធ្វើឲ្យ សម្ពាធឈាម អ្នកកើនឡើង?

មានការប្រឈមមុខចំនួនបួនដែលធ្វើអោយឡើងសម្ពាធឈាមខ្ពស់។នោះគឺ និន្នាការដំណរពូជ (ខ្លាំងជាងគេ) ទទួលទានស្រាច្រើន មនុស្សធាត់ហួស និងរបបអាហារដែលមានជាតិសូដ្យូមច្រើនពេក និងប៉ូតាស្យូមតិចពេក។

បើតាមអ្នកស្រាវជ្រាវជាច្រើនបានអោយដឹងថា វាមានការជាប់ពាក់ព័ន្ធទៅនឹងបញ្ហារបបអាហារ ស្ត្រេស និងកត្តារបៀបរស់នៅផ្សេងៗទៀត។

ភាគច្រើន ការឡើងសម្ពាធឈាមខ្ពស់ត្រូវបានគេហៅថា ជំងឺលើសសម្ពាធឈាមបែប Essential Hypertension ឬ Primary Hypertension។ យើងច្រើនហៅវាថាជា ជំងឺលើសសម្ពាធឈាមដែលមិនដឹងអំពីមូលហេតុរបស់វា។ ជំងឺលើសសម្ពាធឈាមបែប Essential Hypertension មានការកើតឡើងពី ៨៥ ទៅ៩០ភាគរយនៃករណីទាំងអស់។ ការឡើងសម្ពាធឈាមប្រភេទបែបនេះច្រើនតែហាក់បីដូចកើតឡើងទាំងគ្រួសារ។ មាន ៤០ភាគរយនៃអ្នកដែលមានការឡើងសម្ពាធឈាមខ្ពស់គឺទើបតែមានសមាជិកគ្រួសារមានបញ្ហាហើយ។ ប្រហែលជា ២៣ភាគរយនៃជនជាតិអាមេរិកគឺស៊ាំទៅនឹងអំបិល និងត្រូវធ្វើការទប់ស្កាត់អោយបានខ្លាំងក្លានូវការទទួលទានអំបិលរបស់ពួកគេ។

ទម្រង់ផ្សេងៗទៀតនៃការឡើងសម្ពាធឈាមខ្ពស់ត្រូវបានគេអោយឈ្មោះថា ជំងឺលើសសម្ពាធឈាមបែប Secondary Hypertension។ ពាក្យនេះមាន័យថា ការឡើងសម្ពាធឈាមខ្ពស់ត្រូវបានបង្កឡើងដោយបញ្ហាផ្សេងៗ។ បញ្ហាអាចជា អតុល្យភាពរបស់អ័រម៉ូន ដុំសាច់មហារីករបស់សរីរាង្គសម្របសម្រួលមួយចំនួន ឬបញ្ហាតម្រងនោម។ ការគ្រប់គ្រង និងការព្យាបាលមូលហេតុអស់ទាំងនេះបាន ធ្វើអោយជំងឺលើសសម្ពាធឈាមបែប Secondary Hypertension ប្រហែលជាអាចជាទៅវិញបាន។

សមាមាត្រនៃប៉ូតាស្យូមទៅសូដ្យូម (K-Factor)
សមាមាត្រនៃប៉ូតាស្យូមទៅសូដ្យូមគឺជាភាគបែងនៃការឡើងសម្ពាធឈាមខ្ពស់។ ចូរធ្វើការចែកនៃចំនួនប៉ូតាស្យូមនៅក្នុងអាហារនឹងចំនួនសូដ្យូម ហើយលេខលទ្ធផលដែលទទួលបានគឺជា K-factor។ ប្រសិនបើអាហារមួយប្រភេទមានផ្ទុកទៅដោយប៉ូតាស្យូមចំនួន ៣០០មីលីក្រាម និងសូដ្យូមចំនួន ១០០មីលីក្រាម នាំអោយ K-factor ស្មើ ៣ ដែលនេះគឺជាចំនួនមួយល្អសម្រាប់មនុស្ស។

ប៉ូតាស្យូមត្រូវបានរកឃើញភាគច្រើននៅក្នុងកោសិកា ហើយសូដ្យូមវិញច្រើននៅខាងក្នុងទឹកខាងក្រៅកោសិកា។ តាមការពិត នៅខាងក្នុងកោសិកានីមួយៗមានស្ពឺសម្រាប់ច្របាច់សូដ្យូមដើម្បីអោយសូដ្យូមចេញទៅខាងក្រៅ។ សារធាតុរ៉ែទាំងពីរនេះនៅជាមួយគ្នានឹងក្លរីត ដែលវាទាំងនេះត្រូវបានគេស្គាល់ថាជា Electrolytes។ ទឹកបរិសុទ្ធមិនអាចចម្លងចរន្តអគ្គិសនីបានទេ ប៉ុន្តែទឹកដែលមានជាតិប្រៃទាំងនេះអាចចម្លងអគ្គិសនីបាន។ នេះគឺជាគន្លឹះក្នុងការចម្លងចរន្តប្រសៃប្រសាទនៅក្នុងរាងកាយ។ តុល្យភាពរបស់រាងកាយរវាងប៉ូតាស្យូមនៅក្នុងកោសិកា និងសូដ្យូមនៅក្រៅកោសិកាគួរតែមានសមាមាត្រគ្នាស្មើ ៣ ឬច្រើនជាងនេះ។ រាងកាយរបស់យើងធ្វើការយ៉ាងសកម្មបំផុតក្នុងការរក្សាអោយបាននូវតុល្យភាពមួយនេះ ហើយកាលណាដែលមានវត្តមានសូដ្យូមច្រើនលើសកម្រិត វាគឺជាពេលដែលចាប់ផ្តើមកើតមានសម្ពាធឈាមឡើងខ្ពស់ហើយ៕

ប្រភព៖ lookingtoday

  • កត្តាអ្វីខ្លះ ដែលធ្វើឲ្យ សម្ពាធឈាម អ្នកកើនឡើង?已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/04/01  Category:សុខភាព
Tags: