វីជេ រតនា ភ័យផងអរផង ខណៈមង្គលការ កាន់តែជិតដល់ថ្ងៃ

ភ្នំពេញៈ នៅសល់ពេល មិនដល់១ខែទៀតទេ លោក ធីនរៈ រតនា ហៅ វីជេ រតនា នឹងដឹកដៃគូដណ្តឹង រូបស្អាតនាង លឹម លីហ្សា ចូលរោងការ ក្រាបសំពះផ្ទឹមតាមប្រពៃណី និងបានក្លាយទៅជាស្វាមីភរិយា ត្រឹមត្រូវតាមច្បាប់ និងប្រពៃណីហើយ ខណៈដែលពេលវេលារៀបការ កាន់តែជិតចូលមកដល់ លោកបែរជាបង្ហាញពីអារម្មណ៍ មិនស្ងប់ភ័យផងអរផង ព្រោះរំភើបខ្លាំងពេក ។ 

បើគ្មានអ្វីផ្លាស់ប្តូរទេ ពិធីករប្រចាំស្ថានីយទូរទស្សន៍ CTN និង MY TV វីជេ រតនា នឹងដឹកដៃអនាគតភរិយា ចូលរោងការ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះហើយ ដោយលោកបានសរសេររៀបរាប់ បង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួន បង្អួតអ្នកគាំទ្រថា « ជិតដល់ថ្ងៃយើងទាំងពីរអ្នក ចូលរោងជ័យ ហើយមានអារម្មណ៍ ថាភ័យផងអរផង ម៉េចមិនដឹងទេ ...ថ្ងៃទី២៩ ខែមេសា ២០១៦ ជាថ្ងៃដែលយើងខ្ញុំទាំងពីរ ទទួលផ្កាស្លាពីចាស់ទុំ » ។

ក្នុងនោះលោកបានអរគុណ ទៅដល់អនាគតឪពុកម្តាយក្មេក របស់លោកទៀតថា « អរគុណដល់ អ្នកម៉ាក់និងលោកប៉ា ដែលបានរៀបចំ អនាគតឲ្យកូន ហើយក៏អរគុណដល់អ្នកម៉ាក់ និងលោកប៉ាក្មេក ដែលបានប្រគល់កូនស្រី របស់លោកទាំងពីរឲ្យខ្ញុំថែរក្សា ខ្ញុំសន្យាជាមួយ លោកទាំងពីរ នឹងថែរក្សាភរិយាខ្ញុំឲ្យល្អ ហើយខ្ញុំនឹងបង្កើតគ្រួសារមួយ ឲ្យមានសុភមង្គល...» ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload