ឱក សុគន្ធកញ្ញា តារាចម្រៀងស្រីល្បី រងការរិះគន់រឿងធ្វើការ ជ្រើសរើសបេក្ខជន មិនបានល្អ (មានវីដេអូ)

ភ្នំពេញ៖  កម្មវិធីកម្សាន្ដធំៗចំនួន២ របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស The Voice Cambodia និង Cambodia Idol ត្រូវបានទទួលការគាំទ្រយ៉ាងខ្លាំង ពីសំណាក់យុវវ័យ អ្វីដែលពិសេសនោះគឺ មានមុខអ្នកសិល្បៈ ៣ រូបដដែល ដែលជាគ្រូបង្វឹក និងគណៈកម្មការ (Coach និង Judge) ដូចជា កញ្ញា ឱក សុគន្ធកញ្ញា, លោក ណុប បាយ៉ារិទ្ធ និងលោក ឆន សុវណ្ណារាជ ខណៈដែលមានការផ្លាស់ប្ដូរតែម្នាក់គឺ អ្នកនាង ពេជ្រ សោភា (The Voice Cambodia ) មកជា លោក ព្រាប សុវត្ថិ (Cambodia Idol)។

យ៉ាងណាមិញ សម្រាប់កម្មវិធីកម្សាន្ដទាំងពីរនេះ ត្រូវបានអ្នកប្រើប្រាស់អ៊ិនធើណេត ក៏ដូចជា អ្នកលេងបណ្ដាញទំនាក់ទំនងសង្គមនានា នាំគ្នារិះគន់ទៅលើ តារាចម្រៀងស្រីដ៏ល្បីគឺ កញ្ញា ឱក សុគន្ធកញ្ញា។ នេះបើតាមការបញ្ចេញមតិនានា បានបង្ហាញឲ្យដឹងពីការរិះគន់កញ្ញា ឱក សុគន្ធកញ្ញា ថាកញ្ញា មិនបានធ្វើការជ្រើសរើសកូនក្រុមនិងបេក្ខជន ឲ្យបានល្អនោះទេ ដែលហេតុការណ៍នេះកើតឡើង ទាំងពីរកម្មវិធី The Voice Cambodia និង Cambodia Idol ។ ជាមួយគ្នានោះ អ្នកទាំងនោះ បាននិយាយថា កញ្ញាមិនចេះមើលមនុស្ស និងអ្នកខ្លះទៀតនិយាយថា ចឹងបានគេថា សុគន្ធកញ្ញា ...  ព្រោះអ្នកដែលគាត់មិនជ្រើសរើស សុទ្ធតែជាប់ពាន, ប៊ុត សីហា និង នី រតនា

គួរបញ្ជាក់ថា ក្នុងកម្មវិធី The Voice Cambodia អ្នកដែលទទួលពាន គឺ ប៊ុត សីហា ជាកូនក្រុមរបស់លោក ឆន សុវណ្ណារាជ ដែលកញ្ញា ឱក សុគន្ធកញ្ញា មិនបានចុចប៉ូតុង I Want You ក្នុងវគ្គដំបូងនោះទេ ខណៈកម្មវិធី Cambodia Idol វិញអ្នកទទួលពានគឺ នី រតនា ដែលជាបេក្ខជនមួយរូប ដែលកញ្ញា  ឱក សុគន្ធកញ្ញា មិនបានជ្រើសរើស និងនិយាយថា ទេ (NO)  ក្នុងវគ្គ Judge auditon។

ទស្សនាវីដេអូខាងក្រោម ដែលបង្ហាញពីវគ្គដំបូងរបស់ប៊ុត សីហា ក្នុងកម្មវិធី The Voice Cambodia ៖

ទស្សនាវីដេអូខាងក្រោម ដែលបង្ហាញពីវគ្គ Judge auditon របស់ នី រតនា ក្នុងកម្មវិធី Cambodia Idol៖

សូមទស្សនាវីដេអូខាងក្រោម ដែលសុទ្ធសឹងជាវគ្គប្រកាសលទ្ធផល ក្នុងកម្មវិធីកម្សាន្ដទាំងពីរនេះ៖

នេះសបញ្ជាក់យ៉ាងច្បាស់ថា កូនក្រុមនិងបេក្ខជន ដែលកញ្ញា ឱក សុគន្ធកញ្ញា បានជ្រើសរើស សុទ្ធសឹងតែមិនជាប់ជ័យលាភី ចុះតើកំណត់ត្រានេះនៅតែបន្ត ឬអត់សម្រាប់កម្មវិធី The Voice Cambodia រដូវកាលទី២នេះ?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload