Spurs នឹង​ប្រើ​កីឡដ្ឋាន​ Wembley លេង ​Champions League

Tottenham Hotspur បាន​សម្រេច​លេង​ការ​ប្រកួត Champions League ដោយ​ប្រើប្រាស់​កីឡដ្ឋាន​ជាតិអង់គ្លេស Wembley ជា​ទឹកដី​របស់​ខ្លួន។

 

Spurs នឹង​ប្រើ​កីឡដ្ឋាន​ Wembley លេង ​Champions League

 

ការ​សម្រេច​បែប​នេះ បន្ទាប់​ពី​ក្លឹប​ត្រូវ​ចាប់​ផ្ដើម​សាងសង់ កីឡដ្ឋាន​ថ្មី តាម​ការ​គ្រោង​ទុក។ Spurs នឹង​រើ​ចេញ​ពី White Hart Lane នៅឆ្នាំ២០១៧ រហូត​ទាល់​តែ​កីឡដ្ឋាន​ថ្មី​ដែល​មាន​ចំណុះ​អាច​ផ្ទុក​អ្នក​គាំទ្រ ៦១០០០ ត្រូវ​សង់​រួចរាល់។

 

ក្លឹប​ដែល​កំពុង​ដឹកនាំ​ដោយ​លោក Mauricio Pochettino ក៏​កំពុង​ចរចា​សុំ​លេង​ការ​ប្រកួត​ក្នុង​ស្រុក​នៅ Wembley ដែរ​សម្រាប់​រដូវ​កាល​ក្រោយ តែមិន​ទាន់​ទទួល​ជោគជ័យ។ នៅ​មាន​ក្លឹប​តោ​ខៀវ Chelsea ក៏​មាន​បំណង​ជួល​នៅ​ទីនោះ​ដូចគ្នា ដោយសារ​កីឡដ្ឋាន Stamford Bridge ត្រូវ​សាងសង់​ជាថ្មី ប៉ុន្តែ​ពួកគេ​បរាជ័យ​ដោយ Tottenham Hotspur ដណ្ដើម​បាន​មុន​ក្រោម​មូលហេតុ ត្រូវ​លេង Champions League៕

 

ចុច​អាន៖ Chelsea ត្រៀមកម្ទេច​កីឡដ្ឋាន​ចាស់ សង់​​កីឡដ្ឋាន​ថ្មី​ផ្ទុក​បាន៦ម៉ឺន​នាក់

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ TheSun