Ozil ឆ្លើយ​តប ​រឿង​​វិល​ត្រឡប់​ទៅ​ Real Madrid វិញ

Mesut Ozil ​ខ្សែ​បម្រើ​ក្រុម​កាំភ្លើង​ធំ Arsenal បាន​លើក​ឡើង​ថា ខ្លួន​ជា​អ្នកគាំទ្រ​ Zinedine Zidane កាល​អ្នកចាត់ការ​ក្រុម​ Real Madrid រូប​នេះ​នៅ​ជា​កីឡាករ​ ​ប៉ុន្តែ​​បាន​បដិសេធ ​ចំពោះ​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​ រូប​គេ​​ចង់​វិល​ត្រឡប់​ទៅ​ក្រុម​ស្ដេច​ស​វិញ។

 

Ozil ឆ្លើយ​តប ​រឿង​​វិល​ត្រឡប់​ទៅ​ Real Madrid វិញ

 

Ozil ឆ្លើយ​តប ​រឿង​​វិល​ត្រឡប់​ទៅ​ Real Madrid វិញ

 

​កីឡាករ​ជម្រើស​ជាតិ​អាល្លឺម៉ង់ វ័យ​២៧​ឆ្នាំ បាន​ប្រាប់​ដល់​​វិបសាយ​ Spox ថា៖ “Zidane ​គឺជា​កីឡាករ​ដ៏​អស្ចារ្យ។ គាត់​មិន​ត្រឹម​តែ​លេង​បាល់​ទេ ប៉ុន្តែ​ក៏​យល់​ពី​បាល់ទាត់​ច្បាស់​ផង​ដែរ។ ខ្ញុំ​ធ្លាប់​មើល​ការ​ប្រកួត​របស់​គាត់​ជា​ច្រើន។ គាត់​ជា​កីឡាករ​ម្នាក់ ដែល​មាន​ភាព​ឆ្លាតវៃ​បំផុត​លើ​លោក។ ប៉ុន្តែ​ចំពោះ​អនាគត​របស់​ខ្ញុំ ខ្ញុំ​សុំ​មិន​និយាយ​អ្វី​​ច្រើន​ទេ។ ខ្ញុំ​គិត​តែ​ក្រុម​ Arsenal ប៉ុណ្ណោះ ហើយ​ចំពោះ​រឿង​​ខ្ញុំ ចង់​ត្រឡប់​ទៅ​អេស្ប៉ាញ​វិញ គឺ​មិន​ពិត​ឡើយ”។

 

Ozil ឆ្លើយ​តប ​រឿង​​វិល​ត្រឡប់​ទៅ​ Real Madrid វិញ

 

Ozil ​បាន​ផ្ទេរ​ពី​ Real ទៅ​ Arsenal ​តម្លៃ​៤២,៥​លាន​ផោន​ កាល​ខែ​កញ្ញា ឆ្នាំ​២០១៣ និង​លេង​បាន​១០៩​ប្រកួត​ហើយ​ឲ្យ​ក្រុម​លោក​ Arsene Wenger ​ក្នុង​​នោះ​ស៊ុត​​បាន​​១៩​គ្រាប់ ​និង​​ Asists ឲ្យ​មិត្ត​រួម​ក្រុម​កាំភ្លើង​ធំ​របស់​គេ​​ជា​ច្រើន៕

 

-ចុចអាន៖ Navas ថា​ MSN ​របស់ Barca ខ្លាំង​ស្មើ​គ្នា​ ​មួយ​ណា​ក៏​គ្រោះ​ថ្នាក់​ដែរ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ SkySports