​សម្ដី​​​​​អ្នក​ចាត់ការ​អាស៊ី​អឺរ៉ុប​​​មួយ​ឃ្លា​នេះ​អាច​ធ្វើ​ឲ្យ​កូន​ក្រុម​ភ្ញាក់​ខ្លួន

​«កីឡាករ​ហេង​ស៊យ​»​ ។ នេះ​ជា​​សម្ដី​​មួយ​ឃ្លា​ដែល​លោក ម៉ែន ពិសិដ្ឋ អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម​អាស៊ីអឺរ៉ុប​បាន​និយាយ​ទៅ​កាន់​កូន​ក្រុម​របស់​លោក​​ ក្រោយ​ក្រុម​របស់​​ខ្លួន​​​បរាជ័យ​ក្រោម​ថ្វី​ជើង​ ក្រុម​បឹង​កេត​អង្គរ​ ២-១ កាល​ពី​​យប់​ថ្ងៃ​ទី៣០ ខែ​មីនា ឆ្នាំ​២០១៦ នៅ​ពហុ​កីឡាដ្ឋាន​ជាតិ​នៃ​ការ​ប្រកួត​ពាន​រង្វាន់​ Hun Sen Cup ​។

 ​សម្ដី​​​​​អ្នក​ចាត់ការ​អាស៊ី​អឺរ៉ុប​​​មួយ​ឃ្លា​នេះ​អាច​ធ្វើ​ឲ្យ​កូន​ក្រុម​ភ្ញាក់​ខ្លួនលោក​ ម៉ែន ពិសិដ្ឋ

 

​លោក​ ម៉ែន ពិសិដ្ឋ បាន​ឲ្យ​ដឹង​ថា ​អាស៊ី​អឺរ៉ុប​ពេល​ប៉ះ​ក្រុម​​ខ្លាំង​​លេង​ល្អ ក្រោយ​មក​ប៉ះ​ក្រុម​ខ្សោយ​​វិញ លេង​មហា​កំពូល​អន់។ ​កូន​ក្រុម​ទាំង​អស់​ហាក់​លេង​មិន​រក្សា​ភាព​ល្អ​ក្នុង​ខ្លួន ​ក្រោយ​ពេល​​លេង​បាន​ល្អ​មួយ​ប្រកួត​ ប្ដូរ​ទម្រង់​លេង​​ប្រកួត​បន្ទាប់​​​ទៅ​ជា​អន់​វិញ។

 

​​អ្នក​ចាត់​ការ​ក្រុម​រូប​នេះ​បាន​បញ្ជាក់​ថា «​បើ​និយាយ​ទៅ​គេ​ហៅ​ថា​ កីឡាករ​ហេង​ស៊យ ​លេង​​ល្អ​មួយ​ប្រកួត​​ចឹង មួយ​ប្រកួត​ទៀត​ធ្លាក់​ទម្រង់​លេង​។ ប្រឹង​កែ​ឲ្យ​លេង​ល្អ​បាន​​តែមួយ​​​ប្រកួត​​ៗ មិន​ដឹង​យ៉ាង​មិច»។ ​ប៉ុន្តែ​លោក​​បន្ថែម​ថា ការ​លេង​ម្ដង​ធ្លាក់​ ម្ដង​ឡើង​ជើង​​របស់​អាស៊ី​​អឺរ៉ុប​នេះ ​អាច​បណ្ដាល​មក​ពី​​កីឡាករ​​​ស្ដាប់​​ភាសា​​បរទេស​ ដែល​ជា​​​ការ​ចង្អុល​បង្ហាញ​​ពី​គ្រូ​បង្វឹក​មិន​បាន។

 

​ប្រកួត​បន្ទាប់​អាស៊ីអឺរ៉ុប​ នឹង​ប៉ះ​ក្រុម​​​មក​ពី​ខេត្ត​​កំពង់​ធំ ពាន​រង្វាន់ Hun Sen Cup។ ចំណែក​លីគ​កំពូល​កម្ពុជា​វិញ​ក្រុម​របស់​លោក ​ម៉ែន ពិសិដ្ឋ នឹង​ប៉ះ​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​