ធនាគារ​ជាតិ​កំពុង​ដំណើរ​ការ​សាក​ល្បង ​ប្រព័ន្ធ​ផ្ទេរ​ប្រាក់​រៀល​ថ្មី​ ឈ្មោះ​ថា Fast

ស្រប​ពេល​ដែល​វិស័យ​ឯកជន​នានា ប្រកាស​គាំទ្រ ប្រើប្រាស់​រៀល​ តាម​រយៈ​បើក​ប្រាក់​ខែ​ជា​លុយ​រៀល និង ការ​ដាក់​ថ្លៃ​ទំនិញ​ជា​ប្រាក់​រៀល​នោះ ធនាគារ​​ជាតិ​នៃ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ខ្លួន​កំពុង​ដំណើរ​ការ​សាកល្បង​ប្រព័ន្ធ​ផ្ទេរ​ប្រាក់​រៀល​ថ្មី ដែល​មាន​ឈ្មោះ​ថា Fast ។

 

ធនាគារ​ជាតិ​កំពុង​ដំណើរ​ការ​សាក​ល្បង ​ប្រព័ន្ធ​ផ្ទេរ​ប្រាក់​រៀល​ថ្មី​ ឈ្មោះ​ថា Fast

 

លោកជំទាវ ជា សិរី អគ្គនាយក​បច្ចេកទេស ធនាគារជាតិនៃកម្ពុជា បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា សព្វថ្ងៃ​នេះ ធនាគារ​កណ្ដាល (ធនាគារ​ជាតិ) បាន​នឹង​កំពុង​សហការ​ជាមួយ​ធនាគារ​ ៤ ផ្សេង​ទៀត​ ដើម្បី​សាកល្បង​ប្រព័ន្ធ​ផ្ទេរ​ប្រាក់​រៀល​ថ្មី ដែល​មាន​ឈ្មោះ​ថា Fast ហើយ​រំពឹង​ថា នៅ​អំឡុង​ខែ​ មិថុនា ខាង​មុខ​មាន​ ១៦ សមាជិក​ទៀត និង ចុង​ឆ្នាំ ២០១៦-២០១៧ នេះ នឹង​ដំណើរ​ការ​ទូទាំង​ប្រទេស។

 

លោកជំទាវ​ បាន​សង្កត់​ធ្ងន់​ថា ប្រព័ន្ធ​នឹង​បង្ក​លក្ខណៈ​ងាយ​ស្រួល​នៅ​ក្នុង​ការ​ទូទាត់​ ឬ ផ្ទេរ​ប្រាក់​ជា​រៀល​នៅ​ក្នុង​មុខ​ជំនួញ​ ឬ ការ​ទិញ​ទំនិញ​ផ្សេង​ៗ ដោយ​ក្នុង​រង្វង់​ការ​ផ្ទេរ​ប្រាក់​ ៤០ លាន​រៀល។

 

 

Fast System គឺជា​ ប្រព័ន្ធ​ថ្មី​មួយ​ ដែល​ផ្ដោត​លើ​ការ​ផ្ទេរ​ប្រាក់​រៀល​ ដោយ​ប្រព័ន្ធ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា នឹង​ចូលរួម​ចំណែក​ឲ្យ​សកម្មភាព​ទូទាត់​កាន់​តែ​ឆាប់​រហ័ស មាន​ប្រសិទ្ធភាព សុវត្ថិភាព និង ទាន់​ពេលវេលា ទាំង​ក្នុង​វិស័យ​ឯកជន និង រាជរដ្ឋាភិបាល ព្រមទាំង​ធ្វើ​ឲ្យ​អតិថិជន​កាន់​តែ​មាន​ជំនឿ​ទុក​ចិត្ត​លើ​សេវា​ និង ប្រព័ន្ធ​ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

 

សូមចុចអាន៖ ដឹងថា ហេតុ​អ្វី​បាន​ជា​ប្រាក់​រៀល​ បាត់​ទំនុក​ចិត្ត​​នៅ​​លើ​ទីផ្សារ​ទេ?

សូមចុចអាន៖ សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា គាំទ្រ និង ជំរុញ​ការ​ប្រើប្រាស់​ប្រាក់​រៀល​

សូមចុចអាន៖ អត្តសញ្ញាណ​ប័ណ្ណ សៀវភៅ​… ត្រូវ​ហាម​ឃាត់​សម្រាប់​ធានា​លើ​ការ​ផ្ដល់​ឥណទាន

 

អត្ថបទ៖ បុត្រ