«របាំ​ត្រុដិ» របាំ​ប្រជាប្រិយ​​​សម្រាប់​​​ សុំ​​ពរ​ឆ្នាំ​ថ្មី អម​ជាមួយ​ ចម្រៀង​​​ពីរោះ​រណ្ដំ

Cambodian dancers perform a traditional dance before Khmer New Year "Robam Trod" during the 3days Villages Festival at Prek Thloeng villages, outskirt of Phnom Penh on April 6, 2014. Village Festival is a Cambodian old way of celebrating festival by villager at pagoda to welcome the Khmer New Year from April 14 to 16 and praying for the happiness and luck for their villages.

របាំ​ត្រុដិ​ គឺ ជា​របាំ​ដ៏​មាន​ប្រជាប្រិយភាព​គួរ​ឱ្យ​កត់សម្គាល់​ក្នុង ចំណោម​របាំ​ប្រពៃណី​ខ្មែរ ហើយ​តាម​ជំនឿ​គេ​លេង របាំ​ត្រុដិ​ដើម្បី​បណ្តេញ​ឧបទ្រពចង្រៃ​ក្នុង ឆ្នាំ​ចាស់ និង​នាំ​មក​នូវ​ភាព​សម្បូរ​សប្បាយ​ប្រកបដោយ​សុភមង្គល​សម្រាប់​ឆ្នាំ​ថ្មី។

របាំ​ត្រុដិ​​ជា​កេរ្តិ៍​ដំណែល​​វប្បធម៌​​មន-ខ្មែរ​​ដែល​​ជនជាតិ​ខ្មែរ​​ ព្រៃភ្នំ​​ ដូចជា​​ពួក​សម្រែ​ សួយ ​និង​ ​ព័រ​​ជា​ដើម​ ព្រម​ទាំង​ជនជាតិ​ខ្មែរ​នៅ​ខេត្ត​ស៊ីសាកេត សុ​រិ​ន្ទ្រ សៀមរាប ពោធិសាត់ បាត់ដំបង តែងតែ​ប្រារព្ធ​ក្នុង​ពេល​ចូលឆ្នាំ​ខ្មែរ​ ឬ​ក្នុងពេលដែល​សត្វព្រៃ​រត់​ចូល​ស្រុកភូមិ​ជាដើម ។តាម​ការពិត របាំ​ត្រុដិ​នេះ គឺជា​បុណ្យ​ឆ្លង​ពី​ឆ្នាំ​ចាស់​ចូល​ឆ្នាំថ្មី ពី​ភាព​ឧបទ្រពចង្រៃ​ទៅ​ភាព​សម្បូរណ៍​សប្បាយ​ផង។ ពាក្យ «ត្រុដិ» ជា​ពាក្យ​ដើម​មក​ពី​ភាសា​ សំស្ក្រឹត​ប្រែ​ថា​ ផ្ដាច់​ឬ​កាត់​ផ្ដាច់ ​គឺ​សំដៅ​ដល់​ការ​ផ្ដាច់​ឆ្នាំ​ឬ​ ការ​ផ្ដាច់​ឆ្នាំ​ចាស់​ចូល​ទៅ​ឆ្នាំ​ថ្មី​។ ប៉ុន្តែ​បើ​តាម​ទម្លាប់​របស់​អ្នកស្រុក​ខ្លះ ​គេ​មាន​លេង​របាំ​នេះ​នៅ​ពេល​ប្រារព្ធ​ពិធី​សុំ​ទឹក​ភ្លៀង​នៅ​គ្រា​ស្រុកទេស ​​មាន​ការ​រាំងស្ងួត​ជា​ច្រើន​ថ្ងៃ​ខែ​ម្ដងៗ​ដែរ។

«របាំ​ត្រុដិ» របាំ​ប្រជាប្រិយ​​​សម្រាប់​​​ សុំ​​ពរ​ឆ្នាំ​ថ្មី អម​ជាមួយ​ ចម្រៀង​​​ពីរោះ​រណ្ដំ

ដូច្នេះ​ហើយ​ក្នុង​ពិធីបុណ្យ​ឆ្លង​នេះ គេ​ប្រសិទ្ធ​ពរជ័យ​សព្ទសាធុការ​សម្រាប់​ឆ្នាំ​ថ្មី ដែល​ចូល​មកដល់​ដោយ​សេចក្តី​សប្បាយ រីករាយ ។ ក្នុង​ន័យ​ដដែល​នេះ ការដែល​គេ​មិនបាន​ប្រារព្ធ​ពី​ធី​បុណ្យ​ឆ្លង ឬ​ការមិន​ចូលរួម​អបអរសាទរ​នូវ​របាំ​នេះ​ដោយ​ប្រការ​ណាមួយ អាច​នាំមក​នូវ​រាល់​អំពើ​ទុក្ខសោក​ពុំខាន ។ នេះ​ជា​អត្ថន័យ​ទីមួយ​នៃ​របាំ​ត្រុដិ ។ រីឯ​អត្ថន័យ​ទី ២ក៏មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​ នេះ​ដែរ​ពោលគឺ​គេ​រាំ​របាំ​ត្រុដិ​ពេល​ដែល​សត្វព្រៃ ដូចជា​ត្រកួត ប្រើស ឈ្លួ​ស​ពស់​ចូលក្នុង​ភូមិ តាមពិត​គេ​ធ្វើឡើង​ក៏​ដើម្បី​ផ្តាច់​ចេញពី​ ស្រុកភូមិ​នូវ​រាល់​ឧបទ្រពចង្រៃ​ដែរ​ហើយ​ពិធី​នេះ​មាន​ឈ្មោះ​ថា​ពិធី​ឡើង​ភូមិ ឬ​ពី​ធី​រាំ​ឡើង​ភូមិ ។

និមិត្តរូប​ដ៏​សំខាន់​នៃ​របាំ​ត្រុដិ​នេះ​សម្រាប់​បញ្ជាក់​បង្ហាញ​នូវ​ អត្ថន័យ​ឱ្យ​កាន់តែ​ស៊ីជម្រៅ ក្រៅពី​វត្តមាន​របស់​ពួក​អ្នក​រាំ​កាន់​សញ្ញា​សម្រាប់​កំណត់​ទំនុកច្រៀង គឺ​វត្តមាន​របស់​អ្នក​រាំ​កាន់ដំបង​កោង​មួយ​ធ្វើ​របៀប​ផ្សេង​ដូច​តំណាង​ ផាលនង្គ័ល ដែល​នៅ​ខាងចុង​មាន​ចង​កណ្តឹង ឬ​រោម​ក្ងោក ។ និមិត្តរូប​ចម្បង​មួយទៀត គឺ​វត្តមាន​អ្នក​រាំ​របាំ​ពីរ​នាក់​ទៀត​រាំ​ត្រាប់តាម​សត្វ​ទន្សោង​ដែល​ ចែចង់​គ្នា​ដោយមាន​ពាក់​ស្នែងទន្សោង​លើ​ក្បាល​របស់​គេ​ថែម​ទៀត​ផង ។ សូម​ជម្រាប​ថា​សត្វ​ប្រើស​ដែល​ជា​អ្នករាំ​របាំ​ទន្សោង​ទាំងពីរ​នេះ​តំណាង​ ព្រានព្រៃ​ដេញ តាម​សត្វ​ប្រើស​ដែល​ត្រូវ​គេ​បរបាញ់ ។ ករណី​មួយ​ទៀត​ដែល​បង្ហាញ​នូវ​លក្ខណៈ​ពិសិដ្ឋ​របស់​របាំ​នេះ គឺ​វត្តមាន​របស់​មនុស្ស​ព្រៃ​ម្នាក់​មានមុខ​លាប​ពណ៌​ខ្មៅ ក្បាល​រំដោយ​ផ្កា និង​ស្លឹកឈើ​ជា​រុក្ខទេវតា​ថែរក្សា​ព្រៃភ្នំ​ដែល​ជួយ​ពួក​ព្រានព្រៃ​ ក្នុង​ការ​បរបាញ់ ។

ដូចនេះ​តាមរយៈ​វត្តមាន​របស់​តួអង្គ គឺ​អ្នករាំ​របាំ​ដែល​ខ្លួន​ជាស​ត្វ ឬ​រុក្ខ​ទេ​តា​ដែល​តំណាង​នូវ​សភាវៈ​ល្អ ឬ​អាក្រក់​យើង​អាច​សម្គាល់​នូវ​លក្ខណៈ​ពិសិដ្ឋ​របស់​របាំ​ត្រុដិ ដែល​ជា​ពិធីបុណ្យ​ឆ្លង​ផ្តាច់​ឆ្នាំ​ចាស់​ចូល​ឆ្នាំ​ថ្មី​របស់​ពលរដ្ឋ​ខ្មែរ​ យើង​ដែល​មាន​លក្ខណៈ​ជី​វច​ល​និយម ហើយ​លើស​ពី​នេះទៅទៀត​នោះ គឺ​តួនាទី​របស់​របាំ​នេះ​ក្នុង​សង្គម​ខ្មែរ គឺ​ការ​ផ្តល់​នូវ​ផលប្រយោជន៍​សុភមង្គល​របស់​មនុស្ស​ក្នុង សង្គម ដោយ​រួម​រិត​សម្ព័ន្ធភាព សាមគ្គីភាព​របស់​ពួកគេ​ឡើងវិញ ។ ទស្សនៈ​បែប​នេះ​ពិតជា​ពុំ​មែន​កេរមត៌ក​វប្បធម៌​ឥណ្ឌា​ទេ ក៏ប៉ុន្តែ​ជា​ មត៌ក​វប្បធម៌​មន-ខ្មែរ ដែល​មាន​អាយុ​ច្រើន​ពាន់​ឆ្នាំ​មក​ហើយ​មាន​តម្លៃ​ស្ថិតស្ថេរ​រហូត​មក​ដល់​ សព្វ​ថ្ងៃ​នេះ ។ គឺ​ក្នុង “ពិធី​របាំ​ឆ្លង​” នេះ សាមគ្គី​របស់​មនុស្ស​ខ្មែរ​គ្រប់​ឋានៈ វណ្ណៈ​ក្នុង​សង្គម​ត្រូវ​ពង្រឹង​សាជាថ្មី​ឡើងវិញ​ដើម្បី​ឈាន​ទៅ​រក​ វឌ្ឍនភាព និង​សុភមង្គល​ដោយ​ក្តី សង្ឃឹម ។ លក្ខណៈ​ពិសិដ្ឋ​មួយ​ទៀត​របស់​របាំ​ត្រុដិ គឺ​ជំនឿ​លើ​បុព្វការី​ជន​ក្រោម​រូបភាព​សត្វ​ប្រើស ឬ​ក្ងោក​ដែល​ឆ្លុះបញ្ចាំង នូវ​រូបភាព​ឯកភាព​ផ្នែក​ជំនឿ​សាសនា ។ សូម​ជម្រាប​ថា ការដែល​ជនជាតិភាគតិច (ខ្មែរលើ) និង​ជនជាតិ​ខ្មែរ​ប្រារព្ធ​របាំ​នេះ ពុំ​មែន​ជា​ការ​ចៃដន្យ​ទេ ក៏ប៉ុន្តែ​ទង្វើ​នេះ​បង្ហាញ​នូវ​ខឿនវប្បធម៌​រួម​រវាង​ជន​ជាតិ​ខ្មែរ​ព្រៃភ្នំ (មន-ខ្មែរ) និង​ខ្មែរ​តែប៉ុណ្ណោះ ព្រមទាំង​ចំណាស់​របស់​ប្រពៃណី​ដ៏​ល្អ​នេះ​ផង​ដែរ  ៕

«របាំ​ត្រុដិ» របាំ​ប្រជាប្រិយ​​​សម្រាប់​​​ សុំ​​ពរ​ឆ្នាំ​ថ្មី អម​ជាមួយ​ ចម្រៀង​​​ពីរោះ​រណ្ដំ

ដោយ ៖ រាជសីហ៍

  • «របាំ​ត្រុដិ» របាំ​ប្រជាប្រិយ​​​សម្រាប់​​​ សុំ​​ពរ​ឆ្នាំ​ថ្មី អម​ជាមួយ​ ចម្រៀង​​​ពីរោះ​រណ្ដំ已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/04/01  Category:ជីវិតនិងសង្គម
Tags: