ដើរកាត់មន្ទីរពេទ្យ ដែលគេបោះបង់ចោល ជាង១៥ឆ្នាំហើយ នឹកឃើញចង់ថត ស្រាប់តែថតបាន ទិដ្ឋភាពដ៏គួរឲ្យខ្លាច (មានវីដេអូ)

វែលស៍៖ វាជារឿងដ៏គួរឲ្យតក់ស្លុតមួយ បន្ទាប់ពីបុរសម្នាក់ ថតបាននូវរូបភាព ដ៏មិនគួរឲ្យជឿមួយ ដែលមើលទៅដូចជា ស្រមោលរូបរាង នៃព្រលឹងខ្មោចនៅក្នុង អគារចំណាស់មួយ ដែលជាអតីតមន្ទីរពេទ្យ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសម្នាក់មានឈ្មោះ Adam Smith ជាអ្នកថតបាននូវរូបភាព ដ៏គួរឲ្យព្រឺក្បាលមួយនេះ ខណៈពេលដែល គាត់កំពុងតែដើរលំហែកាយ ឆ្លងកាត់អគារដ៏ចំណាស់មួយ ដែលស្ថិតនៅក្នុងទីក្រុង Brecon របស់ប្រទេស វែលស៍។

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងថា អគារមួយនោះ គឺជាអតីតមន្ទីរពេទ្យ ព្យាបាលរោគចិត្ត និងសតិអារម្មណ៍ ហើយក៏ធ្លាប់ជា ពន្ធនាគារដ៏ធំមួយ សម្រាប់ឃុំកងទ័ពអាល្លឺម៉ង់ ក្នុងសម័យសង្រ្គាម លោកលើកទី២ ផងដែរ។

អ្វីដែលគួរឲ្យតក់ស្លុត នោះគឺថា នៅពេលដែល Adam ថតរូបទីតាំងមួយនេះ ក៏មានលេចឡើង នូវរូបភាពដ៏ចម្លែកមួយ ដែលមើលទៅដូចជា ស្រមោលមនុស្ស ដែលមានមុខមាត់អាក្រក់ គួរឲ្យខ្លាច បង្ហាញខ្លួននៅឯ បង្អួចជាន់ខាងលើ។

ជុំវិញរូបថតខាងលើនេះដែរ ក៏មានមនុស្សមួយចំនួន លើកឡើងថា នោះអាចជាព្រលឹងខ្មោច របស់អ្នកជំងឺម្នាក់ ដែលបានស្លាប់ ក្នុងអំឡុងពេលធ្វើការ វះកាត់ខួរក្បាល នាមន្ទីរពេទ្យមួយនេះ។

ជាមួយគ្នានេះដែរ Adam ក៏បាននិយាយថា “ខ្ញុំថតបានស្រមោល ដ៏ចម្លែក និងគួរឲ្យខ្លាចមែនទែន ក្នុងអគារចាស់មួយនេះ ហើយខ្ញុំជឿថា វាគឺជារូបរាងព្រលឹងខ្មោច ជាមិនខាន។ ម្យ៉ាងវិញទៀត ក្រោយពេលដែលខ្ញុំ បានបង្ហោះរូបនោះនៅលើ អ៊ិនធើណេត រួចមកក៏មានមនុស្សជាច្រើន ចាប់ផ្តើមចាប់អារម្មណ៍ និងចែករំលែកតៗជាច្រើន តែយ៉ាងណាក៏ដោយ ខ្ញុំពិតជាភ័យខ្លាច និងតក់ស្លុតចំពោះ អ្វីដែលខ្ញុំថតបាននេះណាស់”។

គូសបញ្ជាក់ផងដែរថា ការថតជាប់នូវ រូបរាង ឬក៏ស្រមោលចម្លែកៗ និងគួរឲ្យខ្លាច តែងតែកើតឡើងមាន ជារឿយៗ ជាពិសេសគឺនៅទីតាំងដែល ល្បីថាមានខ្មោចលង ឬក៏ទីតាំងដែលគេ បោះបង់ចោល អស់រយៈពេលយូរ ជាដើម៕

វីដេអូដែលបង្ហាញពី ទិដ្ឋភាពខ្លះៗនៅក្នុង អគារចំណាស់មួយនោះ៖

ប្រភព៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត