មិនគួរឲ្យជឿ! កុមារដែលស្គមស្គាំង ស្ទើរស្លាប់ ត្រូវបាននារីម្នាក់ ទទួលចិញ្ចឹម ពេលនេះ…

នីហ្សេរីយ៉ា៖ ក្មេងប្រុសតូចដ៏កំសត់ម្នាក់ត្រូវបានឪពុកបោះបង់ ដើរអនាថាតាមដងផ្លូវ ដោយសារគ្រួសារគិតថាគេគឺជាក្មេងធ្មប់ ហើយត្រូវបាននារីបរទេសម្នាក់មានចិត្តសប្បុរស ទទួលយកទៅព្យាបាល ចិញ្ចឹម ធ្វើឲ្យជីវិតក្មេងប្រុសនោះបានផ្លាស់ប្តូរជាថ្មី។

វាជារឿងមួយដែលកន្លងទៅប្រហែលជា២ខែទៅហើយ ដែលរូបភាពជាច្រើនសន្លឹកបានបង្ហោះចូលទៅក្នុងអីុនធឺណែត បង្ហាញពីទង្វើដ៏គួរឲ្យគោរពរបស់នារីម្នាក់ បានកាន់ដបទឹក និងចំណីអាហារខ្លះ បញ្ចុកកុមារតូចម្នាក់ ដែលមានរូបភាពស្គមកំព្រឹង ហាក់បីដូចជាគ្មានព្រលឹងក្នុងខ្លួន ហើយត្រូវបានមហាជនជាច្រើនមានការចាប់អារម្មណ៍ និងអាណិតអាសូរទៅលើកុមារនោះជាខ្លាំង ល្បីដល់សារព័ត៌មានជាតិ និងអន្តរជាតិធ្វើការចុះផ្សាយ។  

បើតាមប្រភពបានឲ្យដឹងថា ក្មេងប្រុសខាងលើមានឈ្មោះថា Hope ដែលពិតជាអនិច្ចាចំពោះជីវិតរបស់ក្មេងប្រុសតូចម្នាក់នេះ គួបផ្សំនឹងស្ថានភាពក្នុងគ្រួសារពិបាកផងនោះ ត្រូវបានគេបោះបង់ចោល ដូចជាក្មេងអនាថា ដើរតែលតោលម្នាក់ឯងតាមដងផ្លូវ។ ម្យ៉ាងវិញ គ្រួសារគិតថា គេគឺជាក្មេងធ្មប់ កើតមកមានរូបរាងអាក្រក់។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ជាភ័ព្វសំណាង ក្មេងប្រុសនោះ ត្រូវបាននារីជនជាតិ ដាណឺម៉ាកម្នាក់ នាង Anja Ringgren Loven មានចិត្តសប្បុរស ជួយយកទៅព្យាបាល និងចិញ្ចឹម រហូតដល់ក្មេងប្រុសនោះ ពេលនេះមានអាយុបាន២ឆ្នាំហើយ ជាមួយនិងសាច់ឈាមស្រស់ថ្លា យ៉ាងទ្រលុកទ្រលន់ និងគួរឲ្យស្រលាញ់ថែមទៀតផង។

Hope គឺជាឈ្មោះថ្មីរបស់ក្មេងប្រុសរូបនោះ ដែលមានន័យថា “សង្ឃឹម” ដែលត្រូវបានដាក់ដោយនារី Loven ជាអ្នកបានជួយសង្គ្រោះរូបគេ។ ក្រោយមករូបភាពថ្មីជាច្រើនត្រូវបានបង្ហោះចូលទៅក្នុងបណ្តាញសង្គម កាន់តែបង្កឲ្យមានភាពភ្ញាក់ផ្អើល និងរំជើបរំជួលខ្លាំងជាងមុនទៅទៀត ចំពោះមហាជនជាច្រើនលាននាក់ ដែលក្តីសង្ឃឹមរបស់កុមារតូចម្នាក់ស្ទើរតែបាត់បង់ជីវិតទៅហើយ ត្រូវបានរស់រានមានជីវិតសារជាថ្មីឡើងវិញផងដែរ ៕ 

ប្រភព៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត