កាប់ប្លន់យក ម៉ូតូសង់២០១៦ មួយគ្រឿង នៅខណ្ឌចំការមន

ភ្នំពេញ៖​ ក្រុមចោរប្រមាណ១០នាក់ ប្រដាប់ដោយដាវសាំម៉ូរៃ ធ្វើការកាប់ប្រហារ ទៅលើក្រុមយុវជន ដែលមានគ្នា៤នាក់ បណ្តាលឲ្យរងរបួសម្នាក់ ប្លន់យកម៉ូតូសង់ ២០១៦ ពណ៌ខ្មៅ មួយគ្រឿង គ្មានស្លាកលេខ​ តាមបណ្តោយផ្លូវ ព្រះសីហនុ​ ស្ថិតក្នុងសង្កាត់ បឹងកេងកងទី១ ខណ្ឌចំការមន នាម៉ោង ៣ទៀបភ្លឺថ្ងៃទី០១ ខែមេសាឆ្នាំ២០១៦​នេះ។

ជនរងគ្រោះ មានឈ្មោះ​ មឿន​ សុខៈ ស្នាក់នៅម្តុំផ្សារសឡា​ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​ ហើយត្រូវបាន​មិត្តភក្តិ ដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ​។ បើតាមមិត្តភក្តិ របស់ជនរគ្រោះ ដែលឋិតនៅក្នុងហេតុការណ៌ កាប់ប្លន់នោះបាននិយាយថា ខ្លួននិងមិត្តភ័ក្រ ៣នាក់ទៀត មានទាំងជនរងគ្រោះ ផងនោះ ជិះម៉ូតូ២គ្រឿង​ ចេញពីហូបបបរ នៅម្តុំផ្សារដើមគរ​ ក្នុងបំណងទៅលេងនៅ ម្តុំមាត់ទន្លេ​ ដោយជិះតាមផ្លូវ​ព្រះសីហនុ​ លុះជិះដល់ កន្លែងកើតហេតុ ក៏លេចមុខជនល្មើស ជាង១០នាក់ ជិះម៉ូតូ ៦គ្រឿង ប្រដាប់ដោយដាវសាំម៉ូរ៉ៃ​ បានធ្វើការកាប់ប្រហារ ជាច្រើនដាវ មកលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ​ ។

ខណៈក្រុមជនរងគ្រោះ រត់យករួចខ្លួននោះ ក្រុមជនល្មើសក៏លើក យកម៉ូតូ ជនរងគ្រោះជិះគេច ចេញពី ន្លែងកើតហេតុ ដោយសុវត្ថិភាព មិនបានរំខាន ដល់នគរបាលប៉ុស្តិ៍ បឹងកេងកង១ និងនគរបាលខណ្ឌចំការមន ដែលមានលោក យិន សាន ជាអធិការខណ្ឌ ឈឺក្បាលនោះទេ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត