កសិករកំពូលស៊យ! បាត់បង់ត្រី ជាង២៥តោន ក្រោយលេចចេញ រណ្តៅយក្សមួយ ស្រូបយកត្រី ទៅអស់រលីងពីស្រះ

ចិន៖ កាលពីពេលថ្មីៗនេះ កសិករកំពូលស៊យម្នាក់ បានបាត់បង់ត្រី ជាង២៥តោន បន្ទាប់ពីលេចចេញ រណ្តៅយក្សមួយ នៅក្នុងស្រះចិញ្ចឹមត្រីរបស់គាត់ ហើយបានស្រូបយកត្រី នៅក្នុងស្រះ ទៅអស់រលីងតែម្តង។

យោងតាមប្រភព័ត៌មាន បានឲ្យដឹងថា ស្រះទឹកនោះ ស្ថិតនៅក្នុងតំបន់ Guiping ភាគខាងត្បូងប្រទេសចិន ដែលជាកម្មសិទ្ធិ របស់កសិករម្នាក់ ឈ្មោះ Yang។

បើទោះបីជាមូលហេតុ នៃឧបទ្ទវហេតុដ៏ចម្លែក និងកម្រកើតមាននេះ មិនទាន់ត្រូវបានកំណត់ ជាផ្លូវការជាក់លាក់ក៏ដោយ ប៉ុន្តែនៅក្បែរកន្លែងកើតហេតុ គឺមានកន្លែងជីកយកថ្ម ដែលគេកំពុងសង្ស័យថា អាចកើតឡើង ដោយសារតែ ការជីកដីយកថ្ម ច្រើនពេក។

បើតាមសេចក្តីរាយការណ៍នៅក្នុងតំបន់ បានឲ្យដឹងថា ក្រោយពេលលេចចេញ រណ្តៅយក្ស ដែលមានទំហំ ៤.៨ម៉ែត្រនោះ កម្រិតទឹកស្រះ ត្រូវបានគេមើលឃើញថា បានធ្លាក់ចុះ ក្នុងអត្រាដុនដាបបំផុត ចាប់ពីម៉ោង ៤ព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ កន្លងទៅនេះ។ រហូតដល់ម៉ោង ៩ព្រឹក ថ្ងៃដដែល ស្រះចិញ្ចឹមត្រីនោះ ត្រូវរណ្តៅយក្សស្រូប ស្ទើរតែរីងទាំងស្រុង ទៅហើយ។

យ៉ាងណាមិញ ឧបទ្ទវហេតុនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត ខណៈប្រជាជនក្នុងស្រុក កំពុងដាក់ការសង្ស័យ លើកន្លែងជីកយកថ្ម នៅក្បែរនោះ ដែលបណ្តាលឲ្យកើតមាន រណ្តៅជាច្រើន រួចមកហើយ នៅក្នុងតំបន់នោះ៕

ប្រភព ៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • កសិករកំពូលស៊យ! បាត់បង់ត្រី ជាង២៥តោន ក្រោយលេចចេញ រណ្តៅយក្សមួយ ស្រូបយកត្រី ទៅអស់រលីងពីស្រះ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/04/01  Category:ក្នុងស្រុក