ក្នុង​ឆ្នាំ ២០១៥ ក្រសួង​អប់រំ​បានទទួល​ជំនួយ​ថវិកា​ចំនួន ៧៤ លាន​ដុល្លារ​

6 Videos


ភ្នំពេញ : ក្រសួង​អប់រំ​យុវជន និង កីឡា​បានឱ្យដឹងថា ក្នុង​ឆ្នាំ ២០១៥ កន្លងមក​ក្រសួង​មួយ​នេះ​បានទទួល​ថវិកា​ជា​ជំនួយនានា​បាន​ចំនួន​ជាង ៧៤ លាន​ដុល្លារ ដើម្បី​ប្រើប្រាស់​ក្នុងការ​ពង្រឹង​វិស័យ​អប់រំ​ក៏ដូចជា​វិស័យ​កីឡា​ជាតិ ។​

យោងតាម​របាយការណ៍​ដែល​ប្រជាប្រិយ​ទទួលបាន​ឱ្យដឹងថាក្នុងចំណោម​ម្ចាស់ជំនួយ​ទាំងអស់​គឺ​ប្រទេស​ជប៉ុន​បាន ឈានមុខ​គេ​ដែល​ក្នុងនេះ​មាន​ទឹកប្រាក់​រហូតដល់​ជិត ១០ លាន​ដុល្លារ​អាមេរិក ។​

ក្នុង​ឆ្នាំ ២០១៥ ក្រសួង​អប់រំ​បានទទួល​ជំនួយ​ថវិកា​ចំនួន ៧៤ លាន​ដុល្លារ​

​តាម​របាយការណ៍​ខាងលើ​បញ្ជាក់ដែរថា សម្រាប់​ម្ចាស់ជំនួយ​ធំជាងគេ​ចំនួន ៩ ដែល​បាន​ផ្តល់ជំនួយ​ដល់​ក្រសួង​អប់រំ គឺ​ជប៉ុន , អង្គការ​ស្បៀងអាហារ​ពិភពលោក , សហភាព​អឺរ៉ុប​, ប្រទេស​ស៊ុយអែដ , សហរដ្ឋ អាមេរិក​, អង្គការ យូ​នី​សែ​ហ្វ​, ធនាគារ​អភិវឌ្ឍ​អាស៊ី​, សាធារណរដ្ឋ​កូរ៉េ និង ធនាគារពិភពលោក ។​

​ក្នុង​របាយការណ៍​ដដែល​នេះ​ក្រសួង​អប់រំ​ក៏បាន​ឱ្យដឹង​បន្ថែមថា​សម្រាប់ នៅ​ឆ្នាំ ២០១៦ នេះ ក្រសួង​រំពឹងថា ប្រទេស​​ជា​ម្ចាស់ជំនួយ​នឹង​ផ្តល់ជំនួយ​លើ​វិស័យ​អប់រំ​កើន​ដល់​ជាង ១០០ លាន​ដុល្លារ​អាមេរិក​ពុំខាន ៕ ដេប៉ូ​