ប្រពន្ធ​តាម​ទាន់​ប្តី​នាំ​ស្រី​ស្នេហ៍​ចូល​ផ្ទះ​ស្នាក់ ផ្តល់​អនុស្សាវរីយ៍​ឱ្យ ១ កាំបិត​

6 Videos


​មានការ​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង​ដោយ​បុរស​កំហូច​ម្នាក់​បាន​លួច​មក​ស្នាក់នៅជាមួយ​ស្រី​ស្នេ​ហ៏​របស់ខ្លួន​នៅផ្ទះ​ជួល​ត្រូវបាន​ស្ត្រី​ជា​ប្រពន្ធ​តាម​ទាន់​យក​កាំបិតចុង​ស្រួច​ចាក់ទៅលើ​បុរស​ជា​ប្តី​ចំ​ខ្នង​មួយ​កាំបិត​រងរបួស​ធ្ងន់​ផ្អើល​ពេញ​ភូមិ ។​

ប្រពន្ធ​តាម​ទាន់​ប្តី​នាំ​ស្រី​ស្នេហ៍​ចូល​ផ្ទះ​ស្នាក់ ផ្តល់​អនុស្សាវរីយ៍​ឱ្យ ១ កាំបិត​

ប្រពន្ធ​តាម​ទាន់​ប្តី​នាំ​ស្រី​ស្នេហ៍​ចូល​ផ្ទះ​ស្នាក់ ផ្តល់​អនុស្សាវរីយ៍​ឱ្យ ១ កាំបិត​

​តាម​ពត៌មាន​ពី​សមត្ថកិច្ច​ប៉ូលីស​បាន​ឲ្យ​ដឹងថា​បុរស​ម្នាក់​បាន​ចាក​ចេញពី​ប្រពន្ធ​និង​កូនទៅ​លួច​ជួល​បន្ទប់​ស្នាក់នៅ​ជាមួយ​ស្រី​ស្នេហ៍​ដោយ​មិន​ឲ្យ​ក្រុមគ្រួសារនិងឪពុកម្តាយដឹង​ឡើយ ។ នៅពេល​ស្ត្រី​ជា​ប្រពន្ធ​បានដឹង​និង​តាម​ទាន់​ប្តី​កំពុង​ដេក​ជាមួយ​ស្រី​ស្នេហ៍ក៏​កើតរឿង​ក្តៅក្រហាយហើយក៏​បាន​យក​កាំបិត​ចុង​ស្រួច​ចិតបន្លែ​ទៅ​ចាក់​ចំ​ខ្នង​របស់​បុរស​ជា​ប្តី​មួយ​កាំបិត​បណ្តាល​ឲ្យ​ហូរឈាម​ស្រោច​ពេញ​ខ្លួន​របួស​យ៉ាងធ្ងន់ធ្ងរចេញ មក​ខាងក្រៅ​បន្ទប់​ហៅ​ឲ្យ​អ្នកជិតខាង​ជួយ​ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​បែកធ្លាយ​រឿងដឹង​ដល់​ឪពុកម្តាយ​មកដល់​កន្លែង​កើតហេតុ​ប្រញាប់​បញ្ជូន​កូន​របស់ខ្លួន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ។​

ប្រពន្ធ​តាម​ទាន់​ប្តី​នាំ​ស្រី​ស្នេហ៍​ចូល​ផ្ទះ​ស្នាក់ ផ្តល់​អនុស្សាវរីយ៍​ឱ្យ ១ កាំបិត​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង ១៣ និង ៣០ នាទី រសៀល​ថ្ងៃទី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៦ ស្ថិតនៅ​ផ្ទះជួល​បន្ទប់​លេខ ១១ ជាន់​ទី​១ តាម​បណ្តោយ​ផ្លូវ ១១២ D នៅក្នុង​ភូមិ​ខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ៕ សុថា​ត់​