ស្ត្រី​មាន​ផ្ទៃពោះ កើត​ជំងឺ​ស្អួច នឹង​មាន​ផលវិបាក​ធ្ងន់ធ្ងរ បើសិនជា​មិន​រំលូត​កូន​

ស្ត្រី​មាន​ផ្ទៃពោះ កើត​ជំងឺ​ស្អួច នឹង​មាន​ផលវិបាក​ធ្ងន់ធ្ងរ បើសិនជា​មិន​រំលូត​កូន​

​ជំងឺ​ស្អូច គឺជា​ការបង្ក​រោគ​ដ៏​តិចតួច​មួយ​។ នៅ​ពេល​អ្នក​ឆ្លង​ជំងឺ​នេះ អ្នក​ច្រើន​តែ​មាន​ប្រព័ន្ធ​ភាពស៊ាំ ប្រឆាំង​នឹង​ជំងឺ​នេះ បាន​មួយ​ជីវិត​តែម្តង​។ ស្ត្រី​ខ្លះ ដែល​មាន​ជំងឺ​ស្អូច តែង​ធ្លាប់មាន​អាការៈ រលាក​សន្លាក់​នៅ​ម្រាមដៃ កដៃ និង​ជង្គង់ ដែល​ជា​ទូទៅ វា​នឹង​ជា​ទៅ​វិញ ក្នុង​រយៈពេល​មួយ​ខែ​ក្រោយ​។ អ្វី​ដែល​កម្រ​នោះ​គឺថា ជំងឺ​ស្អូច អាច​ធ្វើឲ្យមាន ជំងឺ​អំបៅអំបែក ឬ​រលាក​ខួរក្បាល​ទៀត​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិន​ជា​អ្នក​មាន​ផ្ទៃពោះ ក្នុង​ពេល​ឆ្លង​ជំងឺ​ស្អូច​នោះ ផលវិបាក​ចំពោះ​កូន​ក្នុង​ផ្ទៃ ប្រហែល​ជា​ធ្ងន់ធ្ងរ​។ ៩០ ភាគរយ នៃ​ទារក​ដែល​កើត​ពី​ម្តាយ ដែល​កើត​ជំងឺ​ស្អូច ក្នុង​សប្តាហ៍​ទី​១២ នឹង​មាន​ជំងឺ​ស្អូច​ពី​កំណើត (Congenital Rubella Syndrome) ដែល​អាច​នាំឲ្យ​មាន​ផលវិបាក ដូចជា ៖

  • ​លូតលាស់​មិន​គ្រប់​លក្ខណៈ​
  • ​ភ្នែក​ឡើងបាយ​
  • ​ថ្លង់​
  • ​ជំងឺ​ខូច​បេះដូង​ពី​កំណើត​
  • ​ខូច​សរីរាង្គ​ផ្សេងៗ​ទៀត​
  • ​មិន​លូតលាស់​ខាង​សតិអារម្មណ៍​។​

​ការប្រឈមមុខ​ខ្ពស់បំផុត ចំពោះ​ទារក​នោះ គឺ​ក្នុង​ត្រីមាស​ដំបូង ប៉ុន្តែ ទោះ​ផ្ទៃពោះ​អាយុ​ច្រើន​ក៏ដោយ ក៏​នៅតែ​គ្រោះថ្នាក់​ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី01 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។