តើ​មហាសេដ្ឋី​ខាង​ឧស្សាហកម្ម​ល្បែង​លេខ ៤៧៧ ពិភពលោក Pansy Ho មាន​ប្រវត្តិ​ដូច​ម្តេច​ខ្លះ?

លោក​ស្រី Pansy Ho គឺ​ជា​ស្ត្រី​ជំនួញ និង ក៏​ជា​មហាសេដ្ឋី​ស្ត្រី​ដ៏​ល្បីល្បាញ​និង​មាន​បំផុត​មួយ​រូប​ប្រចាំ​ទីក្រុង ម៉ាកាវ ប្រទេស ចិន។ លោក​ស្រី​គឺ​ជា​កូន​របស់​អ្នក​ជំនួយ​ល្បែង Stanley Ho ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន​ល្បែង​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ចិន។ មក​ដល់​ជិត​ពាក់​កណ្តាល​ឆ្នាំ ២០១៦ នេះ​លោក​ស្រី​ត្រូវ​បាន​គេហទំព័រ Forbes ចុះ​ផ្សាយ​ថា​ជា​មហាសេដ្ឋី​មាន​ជាង​គេ​មួយ​រូប​នៅ​លើ​ពិភពលោក​ផង​ដែរ​ ដោយ​លោក​ស្រី​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​លេខ ៤៧៧ ពិភពលោក ជាមួយ​ទ្រព្យសម្បត្តិ​ប្រមាណ​ជា ៣,៨ ពាន់​លាន​ដុល្លារ។ តើ​មហាសេដ្ឋី​ស្ត្រី​រក​ស៊ី​ខាង​ឧស្សាហកម្ម​ល្បែង​មួយ​នេះ​មាន​ប្រវត្តិ និង បទ​ពិសោធន៍​អ្វី​ខ្លះ​ក្នុង​ជីវិត?

 

លោក​ស្រី Pansy Hoមាន​ឈ្មោះ​ពេញ​ថា Pansy Catalina Ho Chiu-king កើត​នៅ​ថ្ងៃ​ទី ២៦ សីហា ឆ្នាំ ១៩៦២ នៅ​ក្នុង​ទីក្រុង ម៉ាកាវ ដោយ​លោក​ស្រី​មាន​សញ្ជាតិ​ពីរ គឺ កាណាដា និង ហុងកុង។ លោក​ស្រី Pansy Ho បាន​ចូល​សិក្សា​នៅ​វិទ្យាល័យ Castilleja School ក្នុង​ទីក្រុង Palo Alto រដ្ឋ California សហរដ្ឋ​អាមេរិក ហើយ​លោក​ស្រី​បាន​ចូល​រៀន​នៅ​សាកលវិទ្យាល័យ Santa Clara University ដោយ​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក ទីផ្សារ និង ពាណិជ្ជកម្ម។

 

ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​លោក​ស្រី Pansy Ho បាន​ចាប់​ផ្តើម​អាជីព​ការងារ​ខ្លី​មួយ​ ឲ្យ​វិស័យ​ឧស្សាហកម្ម​កម្សាន្ត​នៅ​ក្នុង​ទីក្រុង ហុងកុង ពោល​គឺ​ធ្លាប់​សំដែង​ឲ្យ​ទូរទស្សន៍ TVB ដ៏​ល្បី​របស់​ចិន​ជាមួយ​លោក Danny Chan ទៀត​ផង។ នៅ​វ័យ ២៦ ឆ្នាំ​លោក​ស្រី​បាន​ចាប់​ផ្តើម​ធ្វើ អាជីវកម្ម​ខ្លួន​ឯង​ ដោយ​លោក​ស្រី​មាន​ភាគហ៊ុន​ជាមួយ​កាស៊ីណូ MGM Grand Macau ចំនួន ២៩% ហើយ​លោក​ស្រី​ក៏​មាន​ភាគហ៊ុន​ជាមួយ​កាស៊ីណូ MGM Mirage នៅ​រដ្ឋ Nevada សហរដ្ឋ​អាមេរិក​ដែល​ជា​មរតក​បន្ត​ពី​ឪពុក​។ បន្ថែម​ពី​លើ​នេះ​លោក​ស្រី​បាន​វិនិយោគ​ជាមួយ​តារា​សំដែង​ភាព​យន្ត David Chiu ក្នុង​ទំហំ​ទឹក​ប្រាក់​ចំនួន ៥៣០ លាន​ដុល្លារ​ ដើម្បី​បង្កើត​ស្ថានីយ​ទូរទស្សន៍​ថ្មី​មួយ​ដោយ​ខ្លួន​ឯង​។

 

ដោយ​ទទួល​បាន​មរតក​ពី​ឪពុក​លោក​ស្រី​បាន​ក្លាយ​ជា​សហ​ប្រធាន​ក្រុមហ៊ុន​ល្បែង MGM China និង​ថែម​ទាំង​ជា​នាយក​គ្រប់គ្រង​ផ្នែក​ការ​ដឹក​ជញ្ជូន នៃ​ក្រុមហ៊ុន Shun Tak Holding។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: en.wikipedia.org, forbes.com,biography.com