ប្រទះឃើញ​សាកសព​បុរស​ម្នាក់ អ​ណ្តែ​ក​ទឹក​បឹង​កំប្លោក​

បាត់ដំបង:
សាកសព​បុរស​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ ប្រទះឃើញ​អណ្ដែត​ក្នុង​ទឹក​បឹង​កំប្លោក ។ហេតុការណ៍​ប្រទះឃើញ​និង​ភ្ញាក់​​ផ្អើល​នេះ​បានកើត​ឡើង កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ២០១៦ ស្ថិតក្នុង​ភូមិ​បឹង​ទឹម ឃុំ​តា​ប៉ុន ស្រុក​សង្កែ ។​

 សព​ជនរងគ្រោះ​ត្រូវគេ​ស្គាល់ឈ្មោះ​ទឹម សុភ័ក្ត្រ អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំខាងលើ ។​

​បើតាម​សមត្ថកិច្ច​ថា នៅក្បែរ​សាកសព​បុរស​ខាងលើ ប្រទះឃើញ​មាន​ឧបករណ៍​ឆក់ត្រី​មួយ​កំ​ប្លេ​រ ដែល​គេ​សង្ស័យថា បុរស​នោះ​ទៅ​ឆក់​ត្រី​ក្នុង​បឹង តែ​ភ្លាត់ស្នៀត​ក៏​ឆក់ខ្លួនឯង​ស្លាប់​តែម្ដង ។​

​ជនរងគ្រោះ​ត្រូវគេ​ដឹងថា បាន​ស្ពាយ​ឧបករណ៍​ទៅ​ឆក់​ត្រី​នៅ​ចំណុច​ខាងលើ កាលពីម៉ោង​ប្រហែល​១០​យប់​ថ្ងៃទី​៣០ ខែមីនា តែ​មិនឃើញ​ត្រឡប់មកវិញ​ទេ ។ លុះព្រឹក​ឡើង ស្រាប់តែ​ត្រូវគេ​ប្រទះឃើញ​ស្លាប់​អណ្ដែត​ទឹក​ក្បែរ​ឧបករណ៍​ឆក់​ត្រី​នោះហើយ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ច​តែម្ដងទៅ ៕​R

ប្រទះឃើញ​សាកសព​បុរស​ម្នាក់ អ​ណ្តែ​ក​ទឹក​បឹង​កំប្លោក​