សម្តេច​តេ​ជោ ហ៊ុន សែន​ដាក់ ព្រៃ​ឡង់ និង ភ្នំក្រវាញ​ជា​ព្រៃ​ការពារ ដើម្បី​បញ្ចប់​ការកាប់បំផ្លាញ ព្រៃឈើ​

ភ្នំពេញ:
សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បើកផ្លូវ​ឲ្យមានការ​ចុះបញ្ជី​ព្រៃ​នៃ​ឃ្លាំង​ជីវចម្រុះ​ពីរ គឺ ព្រៃ​ឡង់ និង ភ្នំក្រវាញ​ជា​ព្រៃ​ការពារដើម្បីបញ្ចប់​ការកាប់បំផ្លាញ ព្រៃឈើ​នៅក្នុង​តំបន់​នោះ​។​

​នៅក្នុង​មហាសន្និបាត​ក្រសួង អប់រំ យុវជន​និង​កីឡា កាលពី​ម្សិលមិញ​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​យល់ព្រម​ជាមួយ​ក្រសួងបរិស្ថាន និង ក្រសួងកសិកម្ម រុក្ខា​ប្រម៉ាញ់ និង នេសាទ ដាក់​ព្រៃ​មួយចំនួន​ទៅជា​ព្រៃ​ការពារ​តែម្តង ដែល​ក្នុងនោះរាប់ទាំង​ព្រៃ​ឡង់ និង​តំបន់​ជួយ​ភ្នំ​​ក្រវ៉ា​ញ ជាដើម ហើយ បាន​បញ្ជា​ឲ្យរដ្ឋមន្ត្រីក្រសួង បរិស្ថាន​ពិនិត្យ​ដកហូត​ត្រឡប់មកវិញ​ឲ្យ​អស់​នូវ​ព្រៃ​សម្បទាន ។​

​គួររំលឹកថា ព្រៃ​ទាំងពីរ​នេះ គឺជា​ឃ្លាំង​នៃ​ជីវចម្រុះ​ដ៏​មហាសាល នៅ​កម្ពុជា​និង​នៅលើពិភពលោក នាពេល​បច្ចុប្បន្ននេះ​។​

​ភ្នំក្រវាញ​ត្រូវបាន​គេ​ដឹងថា មាន​ទំហំ ប្រមាណ​ជា ៤៤.០០០ គម​២‑​គឺជា​ព្រៃ​នៃ​ដែន​ជំរកសត្វព្រៃ ជាច្រើន​ប្រភេទ រាប់​តាំងពី​ខ្លា ដំរី ខ្ទីង ទ​ស្សោ​ង និង​ពពួកសត្វ​ថ្មីៗ​ជាច្រើនដែល​មិនទាន់មាន​នៅក្នុង​កំណត់ត្រា ផងដែរ ។ ក្រៅពីនេះ​គ្រាន់តែ​សត្វ​ស្លាបគឺមាន​ប្រមាណ​ជា ៤៥០ ប្រភេទ ។​

​ដោយឡែក​ព្រៃ​ឡង់​វិញ​នោះ ត្រូវបាន​គេ​ដឹងថា គឺជា ប្រភព​នៃ​សត្វព្រៃ និង រុក្ខជាតិប្រមាណ​ជា ១០០០ ប្រភេទ  ដោយនៅ​ក្នុងនោះ​មាន​ដើមឈើ​ប្រមាណ​ជា៥៣០ ប្រភេទ ថនិកសត្វ ៦០ ប្រភេទ សត្វ​ស្លាប ប្រមាណ​ជា ២៦៦ ប្រភេទ និង ល្មូ​ន​ប្រមាណជា ៦៧ ប្រភេទ ៕R