អគ្គិសនី​កម្ពុជា នឹង​វី​ង ចុះ​អនុស្សារណៈ ស្តីពី​ការប្រើប្រាស់​សេវា​បង់ប្រាក់​ថ្លៃ​ប្រើប្រាស់​ឋាន​ពល​អ​គ្កី​ស​នី តាមរយះ​សេវាកម្ម​វី​ង​

ភ្នំពេញ:
អគ្គិសនី​កម្ពុជា (EDC) និង​ធន​គារ​ឯកទេស​វី​ង​ខេ​ម​បូ​ឌា​លី​មី​ធី​ត នៅ​រសៀល​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៦​នេះ បាន​ចុះហត្ថលេខា លើ​អនុស្សារណៈ​យោគយល់​គ្នា ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ ពង្រីក​សេវាកម្ម​បង់ប្រាក់​ថ្លៃ ប្រើប្រាស់​អគ្គិសនី នៅ​បណ្តាល​ខេត្ត​.​ក្រុង​ថ្មីៗ​ចំនួន​៦​ផ្សេងទៀត​ក្នុងប្រទេស​កម្ពុជា​។

​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្មី​នេះ បានធ្វើ​ឡើង រវាង លោក កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា អគ្គនាយក អគ្គិសនី​កម្ពុជា និង​លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគារ ឯកទេស​វី​ង នឹង​ដោយមាន​ការចូលរួម​ជា​សក្ខីភាព ពី​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា និង​ភ្ញៀវកិត្តិយស​ជាច្រើន​នាក់​ទៀតផង​ដែរ​។​

​តាមរយះ​អនុស្សារណៈ នៃ​កិច្ចសហការ​ជា​ដៃគូ​រួមគ្នា ក្នុង​ជំហាន​ទី​២ រវាង​ស្ថាប័ន​ទាំង​២​ខាងលើនេះ​គឺ​អនុញ្ញាត ឲ្យ​មានការ​បង់ថ្លៃ សេវា ប្រើប្រាស់​អគ្គិសនី តាមរយៈ​សេវាកម្ម​វី​ង សម្រាប់​ប្រជាជន​កម្ពុជា ដែល​រស់នៅ បណ្តា​ខេត្ត​ក្រុង​ថ្មី​មួយចំនួន ទៀត​ដូចជា កំពង់ស្ពឺ តាកែវ កំពង់ចាម បន្ទាយមានជ័យ កំពត និង​ស្វាយរៀង ដែល​អាច​បង់​វិ​ក្ក័​យ​ប​ត្រ​ភ្លើង នៅតាម​ភ្នាក់ងារ​វី​ង ជាង​៣៦០០​កន្លែង ទូទាំងប្រទេស​កម្ពុជា​។​

​លោក​ចូ​ចូ ម៉ា​ឡូ​ឡូ​ស បាន​ថ្លែងថា នេះ​ជា​កិច្ចសហការ ដែលមាន​រយៈពេល​វែង របស់​ធនាគារ​ឯកទេស វី​ង ក្នុងការ​ផ្តល់​ការដាក់បញ្ចូល​សេវា​ហិរញ្ញវត្ថុ ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល​។ ទាំងនេះ​មិន​ត្រឹមតែ​បង្ហាញ​ពី​ការបង្កើត​ថ្មី លើស​វា​បង់​វិ​ក្ក័​យ​ប​ត្រ​នោះទេ តែ​វា​ក៏បាន​បង្ហាញ​គុណ​តម្លៃ របស់ Wing លើ​ការតាំង​ចិត្ត​ក្នុងការ ផ្តល់​សេវា​ទូទាត់​សាច់ប្រាក់ ដែលមាន​ភាពងាយស្រួល​រហ័ស​និង​សុវត្ថិភាព ជូន​ប្រជាជន​ទូទាំងប្រទេស​ផងដែរ​។​

​បើតាម​លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស ដើម្បី​អាច​ប្រើប្រាស់​សេវាកម្ម​នេះ អតិថិជន​គ្រាន់ តែមាន​កាត​វី​ង ឬ​អាច​ទៅ​បើក​គណនី​វី​ង នៅតាម​ភ្នាក់ងារ​វី​ង ដែល​នៅ​ជិត​ផ្ទះ​លោកអ្នក​។ ជាមួយនេះ នោះ​លោកអ្នក​និង​អាច​ប្រើប្រាស់​គណនី​វី​ង សម្រាប់​សេវាកម្ម​ផ្សេងៗ ដូចជា​សេវា​បញ្ចូល​លុយ​ទូរស័ព្ទ សេវា​បង់​វិក្កយបត្រ និង​សេវា​ផ្សេង​ងៗ​។ ជាមួយគ្នានេះដែរ សម្រាប់​អ​ថិ​ជន ដែល​គ្មាន​គណនី​វី​ង ក៏​អាច​បង់​វិ​ក្ក័​យ​ប​ត្រ​អគ្គិសនី​នេះ​បាន​ផងដែរ ដោយ​គ្រាន់តែ​យក​វិក្កយបត្រ របស់​អគ្គិសនី​កម្ពុជា ទៅ​បង់​តាម​ភ្នាក់ងារ​វី​ង ដែលមាន​ជាង ៣៦០០ ទូទាំងប្រទេស​។ ការសហការ​នេះ គឺជា​ផ្នែក​មួយ នៃ​ការប្តេជ្ញា របស់​ធនាគារ​ឯកទេស​វី​ង ក្នុងការ​នាំមក​នូវ​ផលិតផល និង​សេវាកម្ម​ថ្មីៗ ប្រកបដោយ​ការច្នៃប្រឌិត ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន ខ​ណះ​ធនាគារ​ឯកទេស​វី​ង កំពុង​នាំមុខគេ លើ​សេវា​ទូទាត់​សាច់ប្រាក់​ចល័ត តាម​ទូរស័ព្ទដៃ ដែលមាន​ដូចជា​សេវា​ផ្ទេរប្រាក់ សេវា​បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ សេវា​បង់​វិក្កយបត្រ និង​សេវាកម្ម​ផ្សេងទៀត​។​

​លោក កែវ រតនៈ បានចាត់ទុក​អនុស្សារ​ណះ ដែល​បាន​ចុះ​ហ​ត្ត​លេខា​ខាងលើនេះ គឺជា​ការពង្រីក​សេវា​វី​ង ដើម្បី​ឲ្យ​អតិថិជន​ទូទាំងប្រទេស​កម្ពុជា អាច​បង់ថ្លៃ​ទូទាត់​ការប្រើប្រាស់ ឋា​ម​ពល​អគ្គីសនី​ប្រចាំខែ​របស់ខ្លួន តាមរយះ​សេវា​វី​ង​នេះ រហ័ស​ទាន់​ចិត្ត ចំណាយ​ថវិកា​តិច នឹង​ចំណេញ​ពេលវេលា​។ ការបង្កើតអោយមាន​ជម្រើស​៦​ខេត្ត​ក្រុង​ទៀត​នេះ គឺ​គ្រាន់តែ​ជាការ​បង្កើត​ជម្រើស​មួយទៀត ឲ្យ​អតិថិជន​យើង មាន​ភាពងាយស្រួល​ជាង​មុន និង​សន្សំសំចៃ​ពេលវេលា ហើយ​យើង​ក៍​មិនមាន​ការបង្ខិតបង្ខំ ឲ្យ​អតិថិជន​ត្រូវតែ​ប្រើ​សេវា​វី​ង នេះដែរ គឺ​ពួកគាត់​មាន​សិទ្ធិ​សម្រេច ប៉ុន្តែ​អ្វី​សំខាន់​គឺ​យើង​គ្រាន់តែ​ចង់​ជួយ​សំរួល នឹង​បង្កើត​ជម្រើស​ច្រើន​សំរាប់ ទូទាត់​ថ្លៃ​ប្រើប្រាស់​ចរន្ត​អគ្គីសនី ដល់​អតិថិជន​តែប៉ុណ្ណោះ​៕​

អគ្គិសនី​កម្ពុជា នឹង​វី​ង ចុះ​អនុស្សារណៈ ស្តីពី​ការប្រើប្រាស់​សេវា​បង់ប្រាក់​ថ្លៃ​ប្រើប្រាស់​ឋាន​ពល​អ​គ្កី​ស​នី តាមរយះ​សេវាកម្ម​វី​ង​

អគ្គិសនី​កម្ពុជា នឹង​វី​ង ចុះ​អនុស្សារណៈ ស្តីពី​ការប្រើប្រាស់​សេវា​បង់ប្រាក់​ថ្លៃ​ប្រើប្រាស់​ឋាន​ពល​អ​គ្កី​ស​នី តាមរយះ​សេវាកម្ម​វី​ង​