ឡើង​ផ្សារ​សំ​យ៉ាប មិន​ប្រយ័ត្ន​ប៉ះ​ខ្សែ​កា​ប្លិ៍ ឆក់​ធ្លាក់​មក​ដី​ជង់​ដែក​ស្លាប់​

កណ្តាល:
បុរស​ជា​ជាងផ្សារដែក​ម្នាក់ បាន​ឡើងទៅ​ផ្សារ​សំ​យ៉ាប ឃ្លាំង​មួយកន្លែង​ហើយ​មិនប្រយ័ត បាន​ប៉ះ​និង​ខ្សែ​កា​បិ៍្ល​ឆក់​ធ្លាក់​មកក្រោម​ជង់​ដែក​ស្លាប់ យ៉ាង​អ​ណោ​ច​អធម៌​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង ជាង​១០​ព្រឹក ថ្ងៃទី ១​ខែមេសា ឆ្នាំ​២០១៦នៅ​ចំណុច​ភូមិ អន្លង់​រមៀត​ខាងលិច ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​

 ជនរងគ្រោះ​ឈ្មោះ គា គួរ ភេទ ប្រុស អាយុ​២៥​ឆ្នាំ​មុ​របរ ជាងផ្សារដែក ទីលំនៅ​ភូមិ​-​ឃុំសំបួរ ស្រុក​ល្វាឯម ខេត្តកណ្តាល ។ រីឯ​ម្ចាស់​ឃ្លាំង​ឈ្មោះ អ៊ឹម ថា​វី ភេទ ស្រី អាយុ៣៥​ឆ្នាំ មុខរបរ កសិករ ។​

​មុនពេល​កើតហេតុ គេ​បានឃើញ​ជនរងគ្រោះ​បាន​ឡើង​ផ្សារ​សំ​យ៉ាប​ឃ្លាំង រួច​ជន​រងគ្រោះ​បាន​លើកដែក​ឡើងលើ​មិន​ប្រយ័ត្ន​បាន​បះ​និង​ខ្សែ​កា​ប្លិ៍​បណ្តាលអោយ​ឆក់ធ្លាក់​មក​ដី​ជុង​និង​ដែក​ស្លាប់​តែម្តង​។​

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​បានមក​ដល់ ហើយពិនិត្យ​សាកសព​រួច​បា​នស​ន្និ​ដ្ឋា​ថា​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ឆក់ខ្សែភ្លើង​ធ្លាក់​មក​ដី​ជុង​ដែក​ស្លាប់​ពិតប្រាកដ​មែន ហើយ​បាន​ប្រគល់ជូន​ក្រុមគ្រួសារយកទៅ​ចាត់ចែង​ធ្វើបុណ្យ​៕R​

ឡើង​ផ្សារ​សំ​យ៉ាប មិន​ប្រយ័ត្ន​ប៉ះ​ខ្សែ​កា​ប្លិ៍ ឆក់​ធ្លាក់​មក​ដី​ជង់​ដែក​ស្លាប់​

ឡើង​ផ្សារ​សំ​យ៉ាប មិន​ប្រយ័ត្ន​ប៉ះ​ខ្សែ​កា​ប្លិ៍ ឆក់​ធ្លាក់​មក​ដី​ជង់​ដែក​ស្លាប់​