កម្មវិធី “​មុខរបរ​ខ្ញុំ​” របស់​PNN បាត់បង់​បេ​ក្ខ​នារី​ដំបូង​ពី​កម្មវិធី​

ភ្នំពេញ​:
​កម្មវិធី​ជីវិត​ពិត “​មុខរបរ​ខ្ញុំ​” ឬ​My Place បាន​បាត់បង់​បេក្ខភាព​ប្រជែង​របស់ខ្លួន​ម្នាក់​ហើយ​កាលពី​រាត្រី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ក្រោយ​ការបោះឆ្នោត​ទម្លាក់​ដោយ​សមាជិក​ក្នុង​ក្រុម​និង​គាំទ្រ​ដោយ​គណកម្មការ​កម្មវិធី លោក ​ទេព ​រិន្ទ​ដា​រ៉ូ​។​

​កញ្ញា​ ជិន ស្រី​ពៅ ​បេក្ខភាព​ម្នាក់​ក្នុងចំណោម​១៣​នាក់​របស់​កម្មវិធី​មុខរបរ​ខ្ញុំ​ធ្លាប់​ត្រូវបាន​សមាជិក​ក្រុម​របស់ខ្លួន​បោះឆ្នោត​ទម្លាក់​ចេញពី​កម្មវិធី​ម្តង​រួចមកហើយ​ប៉ុន្តែ​ត្រូវបាន​គណកម្មកា​រលោក​ទេព​រិន្ទ​ដា​រ៉ូ​ជួយ​ឲ្យ​មានឱកាស​នៅ​បន្ត​ក្នុង​កម្មវិធី​។​

​កញ្ញា​ស្រី​ពៅ​ វ័យ​២១​ឆ្នាំ​ ជា​បេ​ក្ខ​នារី​មកពី​រាជធានី​ភ្នំពេញ​ត្រូវគេ​បោះឆ្នោត​ទម្លាក់់​ជាថ្មី​ដោយ​បេក្ខជន​បេ​ក្ខ​នារី​មើលឃើញ​ច្បាស់​ថា​រូបគាត់​មិនអាច​បំពេញ​តួនាទី​របស់ខ្លួន​ឲ្យ​បានល្អ​ក្នុងនាម​ជា​កូនកាំបិត​របស់​មេ​ចុងភៅ​។​

​អ្នកនាង ​គឹម​ សុធា​ថង​ឌី (​អេ​មី​)​ បាន​ប្រាប់​ក្រុមការងារ​ភី​អិន​អិន​ថា​“​ក្រុម​បេក្ខជន​បេ​ក្ខ​នារី​ប្រជែង​ក្នុង​កម្មវិធី​ទាំង​១២​រូប​ខកចិត្ត​ជាមួយនឹង​ស្រី​ពៅ​ព្រោះ​គាត់​មិនបាន​បំពេញ​តួនាទី​ដែល​បាន​រំពឹងទុក​អំឡុងពេល​កំ​ពុង​សាកល្បង​ដំណើរការ​ភោជនីយដ្ឋាន​របស់​យើង​។​”

​អ្នកនាង ​គឹម​ សុធា​ថង​ឌី (​អេ​មី​) បន្តថា​វគ្គ​នេះ​ជា​វគ្គ​ដ៏​សំខាន់​មួយ​ក្នុង​កម្មវិធី​តម្រូវ​ឲ្យ​បេក្ខជន​បេ​ក្ខ​នារី​រៀបចំ​មុខម្ហូប​របស់គេ​ខណៈ​បេក្ខជន​ឬ​បេ​ក្ខ​នារី​ម្នាក់​ផ្សេងទៀត​ត្រូវ​តាមដាន​ភាព​ទទួលខុស​ត្រូវ​របស់​កញ្ញា​ស្រី​ពៅ​។​

​កញ្ញា​ស្រី​ពៅ​ ជា​បេ​ក្ខ​នារី​ដំបូង​គេ​ដែល​ត្រូវ​ធ្លាក់​ចេញពី​កម្មវិធី​សម្រាប់​សប្តាហ៍​ទី​១​នៃ​ការបោះឆ្នោត​ជា​ផ្លូវការ​មល​ម្ល៉េះ ប៉ុន្តែ​ស្រី​ពៅ​ត្រូវ​បានសម្រេច​ផ្តល់ឱកាស​ជាថ្មី​ម្តងទៀត​ពី​សំណាក់​លោក​ទេព​រិន្ទ​ដា​រ៉ូ​ដែលជា​គណៈកម្មការ​មុននឹង​ឈានដល់​ការបោះឆ្នោត​ទម្លាក់​ជា​លើក​ទី​២​នេះ​។​

​កញ្ញា​ស្រី​ពៅ ​បានបង្ហាញ​អារ​ម្ម​ណ៏​សោកស្តាយ​និង​មាន​ប្រសា​ស​ន៏​ចុងក្រោយ​ថា​“​ខ្ញុំ​ពិតជា​សុំទោស​ក្រុមការងារ​និង​ក្រុមគ្រួសារ​ដែល​ធ្វេសប្រហែស​នឹង​ការងារ​ហើយ​មិនអាច​ឈ្នះ​រង្វាន់​ដើម្បី​ជួយ​ក្រុមគ្រួសារ​។​

​មុខរបរ​ខ្ញុំ​ ឬ ​My Place របស់ ​PNN គឺជា​កម្មវិធី​ជីវិត​ពិត​ថ្មី​មួយ​សម្រាប់​ចាក់ផ្សាយ​ក្នុង​ម៉ោង​មាស​ដោយមាន​បេក្ខជន​បេ​ក្ខ​នារី​ចូលរួម​ប្រកួតប្រជែង​សរុប​១៣​នាក់​តម្រូវ​ឲ្យ​ធ្វើការ​ងារ​ជា​ក្រុម​បង្កើត​ចេញ​ជា​អាជីវកម្ម​ពិតប្រាកដ​មួយ​ពោលគឺ​ភោជនីយដ្ឋាន​តែម្តង​។​កម្មវិធី​នេះ​មាន​ចាក់ផ្សាយ​ចាប់ពី​ម៉ោង​៨​យប់​តទៅ​ពីថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ​។​កម្មវិធី​បង្ហាញ​ពី​ស្ថានភាព​ឆ្លាត​វៃ និង​ទេពកោសល្យ​ពិត​របស់​បេក្ខជន​។​

​ពីរ​សប្តាហ៍​កន្លងទៅ​បេក្ខភាព​ទាំង​១៣​រូប​ត្រូវ​ស្ថិតក្រោម​វិញ្ញាសារ​ប្រកួតប្រជែង​ដ៏​ស្វិតស្វាញ​របស់​កម្មវិធី​។​ពួកគេ​ត្រូវធ្វើ​ការងារ​រួមគ្នា​ដើម្បី​រៀបចំ​បើក​ភោជនីយដ្ឋាន​ថ្មី​។​ក្នុង​ការងារ​រួម​នេះ​ពួកគេ​ត្រូវ​ប្រឹងប្រែង​បញ្ចេញ​សមត្ថភាព​របស់ខ្លួន ដើម្បី​ក្លាយជា​ជយលាភី​ទី​១​ឈ្នះ​ទឹកប្រាក់​២០​លាន​រៀល​ពី​កម្មវិធី​។​

​មកទល់នឹង​ពេលនេះ​បេក្ខជន​បេ​ក្ខ​នារី​សេសសល់​ទាំង​១២​នាក់​បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​បើក​ដំណើរការ​ភោ​ជនី​ដ្ឋា​ន​ពួកគេ​។​

​នៅ​សប្តាហ៍​ក្រោយ​នឹងមាន​ការបោះឆ្នោត​សម្រាប់​បេក្ខជន​បេ​ក្ខ​នារី​ម្នាក់​ផ្សេងទៀត​ដែល​ត្រូវ​ដើរ​ចេញពី​កម្មវិធី​។​ក្រោយ​បេក្ខជន​បេ​ក្ខ​នារី​ជាច្រើន​ក្នុងចំណោម​ពួកគេ​បាន​ចាក​ចេញពី​កម្មវិធី​ហើយ​នោះ​អ្នក​នៅ​សេសសល់​នឹងត្រូវ​ត្រៀមខ្លួន​សម្រាប់​ការគ្រប់គ្រង​ភោជនីយដ្ឋាន​របស់​ពួក​ឲ្យ​ដំណើរការ​ទៅ​ដូច​ប្រក្រតី​ទោះជា​ត្រូវ​ទាមទារ​ជ្រើសរើស​បុគ្គលិក​បន្ថែម​ឬក៏​ប្តូរ​យុទ្ធសាស្ត្រ​អាជីវកម្ម​សុទ្ធតែជា​កាត​ព្វ​កិច្ច​របស់​ពួកគេ​ផ្ទាល់​ដែល​ត្រូវ​សម្រេច​។​

​ទស្សនា​ឈុត​ឆាក​ខ្លីៗ​ក្នុង​កម្មវិធី មុខរបរ​ខ្ញុំ សូម​ចុច​ត្រង់នេះ​
https://www.facebook.com/PNNMyPlace/videos/1307364482613532/

កម្មវិធី “​មុខរបរ​ខ្ញុំ​” របស់​PNN បាត់បង់​បេ​ក្ខ​នារី​ដំបូង​ពី​កម្មវិធី​