កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ មុខសញ្ញា​ចែកចាយ​រក្សារ​ទុក​ថ្នាំញៀន​

ព្រះសីហនុ:
កំលាំង​ការិយាល័យ​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ធ្វេ​ី​ប​ង្រា​ប​និង​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែលជា​មុខសញ្ញា​ចែកចាយ​និង​រក្សារ​ទុក​សារធាតុ​ថ្នាំញៀន ការឃាត់ខ្លួន​ធ្វេ​ី​ឡេ​ី​ង នៅ​យប់​ថ្ងៃទី​១ ខែ មេសា ឆ្នាំ​២០១៦ នៅ​ចំណុច ភូមិ​៣ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​។​

​តាម​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បានអោយដឹងថា​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ វ៉ាន់ សុខ​ទុយ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើត​ភូមិ​កំពុងចម្លង ឃុំ​ព្រែក​ទំលាប់ ស្រុកលើ​ដែក ខេ​ត្ក​ណ្តា​ល​និង​មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។ និង​ដកហូត​
១. ម្ស៉ៅ​ស​ថ្លា​ចំនួន ០៤ កញ្ចប់ ស្មើ​ទំងន់ ១,៩ ក្រាម​
២. ថ្នាំ​គ្រាប់​ប្រភេទ កេ​តា​មីន ចំនួន ២១ គ្រាប់​
៣. ទូរស័ព្ទដៃ​ម៉ាក់ NOKIA ( ចុច​ពិល ) ចំនួន ០១ គ្រឿង​
៤. ម៉ូតូ​ម៉ាក់ វីវ៉ា ព៌​ណ​ខ្មៅ ស្លាក​លេខ​កណ្តាល ១J ៧១៧៣ លេខ​តួ BE៤CC ៣០៣០០៨​។​

​ក្រោយពី​ធ្វេ​ី​ការសាកសួរ ជនសង្ស័យ​រួចរាល់​ហេ​ី​យ និង​វត្ថុតាង​ដែល​ដកហូត​នោះ​ត្រូវបាន​កង​រាជ​អាវុធ​ត្ថ​ខេត្ត​ព្រះសីហនុ កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង ខេត្ត​ព្រះសីហនុ ដើម្បី​ផ្ត​ន្ទោ​ស​តាមច្បាប់​៕