បុរសម្នាក់ចាប់រំលោភក្មេងស្រី អាយុ​៨​ឆ្នាំ តែ​មិនបាន​ស​ម្រេច ត្រូវ​ជាប់​ខ្នោះ​របស់​នគរបាល​ក្រុងព្រះសីហនុ​

ព្រះសីហនុ:
ក្មេងស្រី​អាយុ​៨​ឆ្នាំ​ម្នាក់​ត្រូវ​បុរស​ល្មោភកាម​ម្នាក់ បាន​ប៉ង​ចាប់រំលោភ​តែ​មិនបាន​សម្រេច​ក្រោយពី​ឪពុក​ក្មេងស្រី​មក​ទាន់ ហេតុ​កេ​ី​ត​ឡេ​ី​ង នៅ​រសៀល​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៦ ស្ថិត​ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។​

​ប៉ុន្តែ​ជនសង្ស័យ ត្រូវបាន​កម្លាំង​នគរបាល​ក្រុងព្រះសីហនុ ចាប់វាយ​ខ្នោះ កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​តាមច្បាប់​។​

​មន្ត្រីនគរបាល​ក្រុងព្រះសីហនុ បានអោយដឹងថា ជនសង្ស័យ​មានឈ្មោះ ផន ប៊ុនធឿន អាយុ​៤៩​ឆ្នាំ រស់នៅក្នុង​ព្រះវិហារ​ស​យាយ​ស៊ូ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ដោយ​ជនសង្ស័យ​បាន​ធ្វេ​ី​សកម្មភាព​ចូលទៅក្នុង​បន្ទប់ទឹក​បំណង​ចាប់រំលោភ​ក្មេងស្រី​រងគ្រោះ​តែ​ឪពុក​ក្មេង​លឺសូ​ម្លេ​ង​កូ​ង​ស្រី​ស្រែក​ចេញពី​បន្ទប់ទឹករ​ត់ទៅ​ជួយ​កូនស្រី​ហេ​ី​យ​ឃាត់ខ្លួន​បុរស​ម្នាក​អោយ​សមត្ថកិច្ច​តែម្តង​។​

​ក្រោយពី​សាកសួរ ជនសង្ស័យ​រួចរាល់​ហេ​ី​យ សមត្ថ​កិច្ច បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង ខេត្ត​ព្រះសីហនុ ដើម្បី​ផ្ត​ន្ទាទោស​តាមច្បាប់​៕​

បុរសម្នាក់ចាប់រំលោភក្មេងស្រី អាយុ​៨​ឆ្នាំ តែ​មិនបាន​ស​ម្រេច ត្រូវ​ជាប់​ខ្នោះ​របស់​នគរបាល​ក្រុងព្រះសីហនុ​