លោក ស្រី ចំរើន មិន​អស់ចិត្ត បន្ត​ឲ្យ​លោក កឹ​ម សុខា​ឆ្លើយ​នៅ​រសៀល​នេះ

រាជធានី​ភ្នំពេញ ៖ លោក ស្រី ចំរើន ដែល​អះអាង​ថា​ខ្លួន​ជា​តំណាង​ក្រុម​យុវជន​និង​និស្សិត​ទាមទារ​រក​ការ​ពិត​ពី​ខ្សែអាត់​សំឡេង​ឆ្លើយឆ្លង​រវាង​លោក កឹ​ម សុខា និង នារី​ម្នាក់ បាន​សរសេរ​នៅ​លើ Facebook ដោយ​បញ្ជាក់​ថា "​នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​០១ មេ​សា​នេះ ខ្ញុំ​នឹង​ដឹកនាំ​យុវជន និស្សិត និង​យុវជន​សង្គ្រោះ​ជាតិ ៥០​នាក់​ស្នើ​សុំ​ឲ្យ​លោក​កឹ​ម សុខា រឺ​បក្ស​សង្គ្រោះ​ជាតិ​បកស្រាយ ៣​ចំណ​ច ៖
១ បណ្តឹង​ដែល​ប្តឹង​ខ្ញុំ ពី​បទ​រំលោភ​កម្ម​សិទ្ធ​បញ្ញា
២ រដ្ឋធម្មនុញ្ញ មាត្រា​៣៥ (​ពលរដ្ឋ​មាន​សិទ្ធ ធ្វើ​នយោបាយ​)
៣ សេចក្តី​ប្រកាស (CNRP កើត​ចេញពី​រាស្ត្រ និង​ជា​របស់​រាស្ត្រ​)
សង្ឃឹមថា យើងខ្ញុំ​នឹង​ទទួល​បានការ​បកស្រាយ " ៕