ធ្វើ​ម៉េច​ទើប​អាច​អប់រំ​កូន​ក្នុង​ផ្ទៃ​ឲ្យមាន​ចរឹត​ល្អ​?

ធ្វើ​ម៉េច​ទើប​អាច​អប់រំ​កូន​ក្នុង​ផ្ទៃ​ឲ្យមាន​ចរឹត​ល្អ​?

​​ការអប់រំ​បើ​និយាយ​ចំពោះ​កូនក្មេង​គឺ​ពិត​ជា​សំខាន់​ណាស់ ដូចនេះ​អ្នក​ត្រូវតែ​អប់រំ​គេ​ឲ្យ​ហើយ​នៅពេល​ដែល​អ្នក​កំពុងតែ​ពរ​ពោះ ទើប​កូន​អាច​មាន​ច​រឹត​ល្អ​នៅពេលដែល​គេ​កើត​ចេញ​មក​។ ដូចនេះ​តើ​អ្នក​ម្តាយ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​អាច​អប់រំ​កូន​ក្នុង​ផ្ទៃ​ឲ្យមាន​ចរឹត​ល្អនោះ​?

  1. ​ប្រសិន​ជា​អ្នក​ចង់​ទទួល​បាន​កូន​ដែល​មាន​ច​រឹត​រួសរាយ នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ អ្នក​មិន​ត្រូវ​ខឹង​ច្រើន​ឡើយ ហើយក៏​មិន​ត្រូវ​មួល​ម៉ៅ​ច្រើន​ដែរ ព្រោះ​ប្រសិនជា​អ្នក​មាន​ច​រឹត​បែបនេះ នោះ​កូន​កើត​មក​នឹង​មាន​ច​រឹត​ឆេវឆាវ មិន​គួរ​ឲ្យ​ស្រឡាញ់​ទេ ផ្ទុយទៅវិញ​បើ​អ្នករក្សា​ចិត្ត​ឲ្យ​សប្បាយ​ជានិច្ច នោះ​កូន​អ្នក​នឹង​មាន​ច​រឹត​រួសរាយ​រាក់ទាក់​ជាមួយ​អ្នក​ដទៃ​ណាស់​ក្រោយពេល​ដែល​អ្នក​បង្កើត​គេ​ចេញមក​។​
  2. ​អ្នក​ត្រូវ​តែមាន​សុខភាព​ល្អ ដោយ​ត្រូវតែ​បរិភោគ​អាហារ​ដែល​មាន​សារធាតុចិញ្ចឹម និង​វីតាមីន ទើប​កូន​អ្នក​អាច​ស្រូប​យក​សារធាតុ​ទាំងនេះ នោះ​នៅ​ពេល​ដែល​គេ​នៅ​ក្នុង​ពោះ​អ្នក គេ​អាច​ញ៉ាំ​បាន​គ្រប់គ្រាន់ ដូចនេះ​គេ​កើត​មក​នឹង​មាន​សុខភាព​ល្អ មាន​រូបរាង​ស្អាត និង​មាន​ស្បែក​ស្អាត ហើយ​មាន​ច​រឹត​ល្អ​ទៀតផង​។​
  3. ​ការ​សម្រាក​ឲ្យបាន​ច្រើនពិត​ជា​សំខាន់​ណាស់ ព្រោះ​ប្រសិនជា​អ្នក​នឿយហត់​ខ្លាំងពេក វា​នឹង​ធ្វើឲ្យ​កូន​មាន​ចរឹតមិនល្អ​ឡើយ ដោយសារ​តែ​អ្នក​គ្មាន​ពេល​សម្រាក​គ្រប់គ្រាន់ នោះ​កូន​ក៏​មិន​អាច​សម្រាក​បាន​ច្រើន​ដែរ ដូចនេះ​ពេលដែល​គេ​ចេញពី​ពោះ​អ្នក គេ​នឹង​មាន​ច​រឹត​មួល​ម៉ៅ​ជា​មិនខានឡើយ​។​
  4. ​ជា​ពិសេស​អ្នក​មិន​ត្រូវ​យំ​ច្រើន ពិបាកចិត្ត​ច្រើន​នោះ​ទេ ព្រោះ​កូន​កើត​មក​អាច​ឆ្លង​តាម​អ្នក ដោយ​តែងតែ​រករឿង ហើយ​យំ​ជានិច្ច គឺ​យំ​មិន​បាត់​ឡើយ​។​
  5. ​ក្នុងនាម​ជា​អ្នក​ម្តាយ អ្នក​ត្រូវ​តែ​ឧស្សាហ៍​និយាយ​ជាមួយ​កូន​ក្នុង​ផ្ទៃ ព្រោះ​មាន​តែ​អ្នក​ទេ​ដែល​អាច​និយាយ​ទៅ​គេ​ស្តាប់លឺ ដោយសារ​តែ​អ្នក​ជា​មនុស្ស​ដែល​នៅ​ជិត​គេ​បំផុត ដូចនេះ​មាន​តែ​អ្នក​ទេ​ដែល​អាច​អប់រំ​កូន​ឲ្យក្លាយ​ជា​មនុស្ស​ដែល​មាន​ច​រឹត​ល្អ ហើយ​គេ​ស្រឡាញ់​គ្រប់គ្នា ប៉ុន្តែ​អ្នក​ត្រូវតែ​ចាំ​ថា​អ្នក​ត្រូវតែ​មាន​ច​រឹត​ល្អ ទើប​កូន​អាច​រៀន​តាម​អ្នក​បាន ដោយសារ​តែ​កូន​ក្នុង​ផ្ទៃ​គឺ​ងាយ​ប្រតិកម្ម​ជាមួយ​សកម្មភាព​ដែល​អ្នក​ធ្វើ​បំផុត ដូចនេះ​ប្រសិនជា​ចង់ឲ្យ​កូន​មាន​ចរឹតល្អ អ្នក​ត្រូវ​តែមាន​គំរូ​ល្អ​ដូចគ្នា​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី01 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។