៦ ម៉ាត់ ដើម្បី​បង្រៀន​កូន ឲ្យ​សារភាព “​កំហុស​”

៦ ម៉ាត់ ដើម្បី​បង្រៀន​កូន ឲ្យ​សារភាព “​កំហុស​”

​ការអប់រំ​កូន ឲ្យក្លាយ​ជា​មនុស្ស ពិតជា​លំបាក និង​ទាមទារ​ការអត់ធ្មត់ ច្រើន​ជា​ទីបំផុត​។ ទោះ​បី​ជា​រឿង​តិចតួច ឬ​ធំក្តី បើ​កូន​ធ្វើ​ខុស អ្នក​ត្រូវ​ចាប់ផ្តើម​អប់រំ និង​ណែនាំ​ឲ្យគេ សារភាព​កំហុស ដើម្បី​កុំឲ្យ​គេ មាន​ទម្លាប់​បែបនេះ ទៅ​ថ្ងៃក្រោយ​ទៀត​។

ថ្ងៃនេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក នូវ​សំដី​ប៉ុន្មាន​ឃ្លា ដើម្បី​បង្រៀន​កូន​របស់​អ្នក ឲ្យមាន​ទំនួលខុសត្រូវ និយាយ​ពាក្យពិត និង​ទទួលស្គាល់​កំហុស​។​

១. ពាក្យ​ពិត ជា​សំដី​របស់​ក្មេង​ឆ្លាត និង​គួរ​ឲ្យ​ស្រឡាញ់​

២. នរណា​ក៏​ធ្លាប់​ធ្វើ​ខុស​ដែរ ប៉ុន្តែ ត្រូវ​ចេះ​កែប្រែ និង​លែង​ប្រព្រឹត្ត​ទៀត​

៣. អ្នក​ខុស​កែ​ខ្លួន ល្អ​ជាង​អ្នក​មិន​ធ្លាប់​ធ្វើ​ខុស​សោះ​

៤. កូន​ត្រូវ​ក្លាហាន និង​ហ៊ាន​ទទួលស្គាល់​កំហុស ហើយ​និយាយ​ថា “​សុំទោស​”

៥. កូន​ល្អ ពិតជា​មិន​ធ្វើឲ្យ ប៉ា​ម៉ាក់​អស់សង្ឃឹម​ទេ ត្រូវ​អត់​កូន​?

៦. ម៉ាក់​ដឹងថា “​កូន​ធ្វើ​ខុស​” ប៉ុន្តែ ម៉ាក់​ចង់ឲ្យ​កូន និយាយ​វា​ដោយ​ខ្លួនឯង​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ៦ ម៉ាត់ ដើម្បី​បង្រៀន​កូន ឲ្យ​សារភាព “​កំហុស​”已关闭评论
  • 59 views
  • Hide Sidebar
    A+
Publish on:2016/04/01  Category:សុខភាពកុមារ
Tags: