Jose Mourinho កុងត្រា៤ឆ្នាំដឹកនាំ ក្រុមជម្រើសជាតិ នីហ្សេរីយ៉ាជាផ្លូវការ

នីហ្សេរីយ៉ា៖ លោក Jose Mourinho  ត្រូវបានគេដាក់ឈ្មោះ ជាគ្រូបង្វឹកថ្មីរបស់ នីហ្សេរីយ៉ា ក្រោយការចាកចេញ របស់លោក Samson Siasia ។

យោងតាម yahoo ចុះផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា «លោក Jose Mourinho បានចុះហត្ថលេខា ៤ឆ្នាំ  ដឹកនាំក្រុម Super Eagles របស់នីហ្សេរីយ៉ា »។

អតីតគ្រូបង្វឹករបស់តោខៀវ នឹងទទួលភារកិច្ច ១ សម្រាប់ការប្រកួតវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ ។

គ្រូបង្វឹកអាយុ ៥៣ឆ្នាំ មួយរយៈចុងក្រោយនេះ មានទំនាក់ទំនងជាមួយ នឹងបិសាចក្រហម ប៉ុន្តែពេលនេះ បានយល់ព្រម ជាមួយនឹងនីហ្សេរីយ៉ា និងបំពេញកាតព្វកិច្ច ដឹកនាំក្រុមដល់ឆ្នាំ ២០២០ ។

លោក Jose Mourinho   បាននិយាយប្រាប់សារព័ត៌មានថា «ខ្ញុំមានភាពសប្បាយ រីករាយណាស់ និងបញ្ជាក់ផងដែរថា ខ្ញុំទទួលបាននូវ ភារកិច្ចដ៏ធំ ជាមួយនឹង ក្រុមបាល់ទាត់ឈុតធំ នីហ្សេរីយ៉ា ក្នុងព្រឹត្តិការណ៍ World Cup ២០១៨ » ។

គ្រូបង្វឹកសញ្ជាតិព័រទុហ្គាល រូបនេះបានបន្តថា «ខ្ញុំពិតជាសំណាងណាស់ ព្រោះជាច្រើនឆ្នាំនេះ ដែលបានដឹកនាំក្លឹបធំៗ ក្នុងនោះមាន តោខៀវ Inter Milan និង ក្លឹប Real Madrid ហើយឥឡូវនេះ ខ្ញុំមានឱកាសមួយទៀតដ៏អស្ចារ្យ ដោយចូលរួមដឹកនាំក្រុម នីហ្សេរីយ៉ា វាជាកិត្តិយសរបស់ខ្ញុំណាស់ ហើយ ខ្ញុំចង់រក្សាការឈ្នះ » ។

គ្រូបង្វឹកដែលតោខៀវបានដេញ មុនបញ្ចប់រដូវកាល បានបន្ថែមថា «ខ្ញុំពិតជាអរគុណដល់ សហព័ន្ធបាល់ទាត់នីហ្សេរីយ៉ា ដែលបានជឿជាក់ លើខ្ញុំ ហើយខ្ញុំក៏ មានទំនុកចិត្តថា នឹងអាចធ្វើឲ្យក្រុមនេះ ខ្លាំងក្លា» ៕

Jose Mourinho កុងត្រា៤ឆ្នាំដឹកនាំ ក្រុមជម្រើសជាតិ នីហ្សេរីយ៉ាជាផ្លូវការ