សាមសុងបង្ហាញ ទូទឹកកកសាមសុង Twin Cooling Plus ម៉ាស៊ីនត្រជាក់ រាងត្រីកោណថ្មី និងផលិតផល អេឡិចត្រូនិចផ្សេងៗទៀត

ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ក្រុមហ៊ុនសាមសុង បានដាក់បង្ហាញ ទូទឹកកក Twin Cooling Plus ម៉ាស៊ីនត្រជាក់ដែលរចនា ជារាងត្រីកោណថ្មី និងផលិតផលគ្រឿង អេឡិចត្រូនិច ប្រើប្រាស់ផ្សេងៗទៀត នៅក្នុងកម្មវិធីជួបជុំអ្នក ចែកចាយផលិតផល សាមសុងដែលរៀបចំ ដោយក្រុមហ៊ុន KLDis។ 

ទូទឹកកកស៊េរីថ្មី របស់សាមសុងអាចរក្សាបន្លែ ផ្លែឈើ និងគ្រឿងទេស ឲ្យស្រស់បានយូរ ដោយសារតែវា បំពាក់នូវបច្ចេកវិទ្យា Twin Cooling Plus ដែលអាចរក្សាសំណើម បានរហូតដល់ទៅ៧០% មិនថាបន្លែផ្លែឈើទាំងនោះ ដាក់ក្នុងកន្លែងណាក៏ ដោយក្នុងទូទឹកកក។

បច្ចេកវិទ្យា Twin Cooling Plus ធ្វើឲ្យខ្យល់នៅកន្លែង ត្រជាក់មិនហូរ ចូលកន្លែងកកដែល ការពារមិនឲ្យក្លិនមិនល្អហូរ ចេញពីកន្លែងមួយទៅកន្លែងមួយ ហើយធ្វើឲ្យបន្លែផ្លែឈើ នៅស្រស់ដូចដើម។ អ្នកប្រើប្រាស់ ផ្លាស់ប្តូរកន្លែងត្រជាក់ក្នុង ទូទឹកកទៅជាកន្លែងកកដើម្បី ក្លាសេម្ហូបអាហារ។

ចំណែកឯម៉ាស៊ីនត្រជាក់ ដែលរចនាជារាងត្រីកោណថ្មី អាចរក្សាសីតុណ្ហភាពនៅ ក្នុងបន្ទប់ឲ្យត្រជាក់រហូត ដោយមិនចាំបាច់បិទបើក ឬក៏កំណត់ សីតុណ្ហភាពចុះឡើង ដូច្នេះវាប្រើប្រាស់ថាមពល អគ្គិសនីកាន់តែតិច។ បច្ចេកវិទ្យា Digital Inverter ជំនាន់ថ្មីប្រើប្រាស់ ថាមពលត្រឹមតែ៣២% នៃការប្រើប្រាស់ថាមពល ម៉ាស៊ីនត្រជាក់ ធម្មតា ដូច្នេះមានន័យថាវាអាច សន្សំសំចៃរហូតដល់ទៅ ៦៨%។

ជាមួយនឹងមុខងារនេះ នឹង ធ្វើឲ្យបន្ទប់ ត្រជាក់លឿនជាងមុន ដោយសារដំណើរការ ក្នុងកម្រិតអតិបរិមាជាមួយ នឹងល្បឿនកង្ហារត្រឹមតែ ៣០នាទីប៉ុណ្ណោះ ដើម្បីបង្រ្គប់ភាពត្រជាក់ក្នុងបន្ទប់។

រាល់ការទិញទូទឹកក សាមសុងស៊េរីថ្មី ឬក៏ម៉ាស៊ីនត្រជាក់ដែល រចនាជារាងត្រីកោណថ្មី ចាប់តាំងពីថ្ងៃនេះតទៅ អតិថិជននឹងទទួលបាន ការធនារហូតដល់ទៅ ១០ឆ្នាំ៕

សាមសុងបង្ហាញ ទូទឹកកកសាមសុង Twin Cooling Plus ម៉ាស៊ីនត្រជាក់ រាងត្រីកោណថ្មី និងផលិតផល អេឡិចត្រូនិចផ្សេងៗទៀត

សាមសុងបង្ហាញ ទូទឹកកកសាមសុង Twin Cooling Plus ម៉ាស៊ីនត្រជាក់ រាងត្រីកោណថ្មី និងផលិតផល អេឡិចត្រូនិចផ្សេងៗទៀត