ស្ត្រីមានផ្ទៃពោះ កើតជំងឺស្អួច នឹងមានផលវិបាកធ្ងន់ធ្ងរ បើសិនជាមិនរំលូតកូន

ជំងឺស្អូច គឺជាការបង្ករោគដ៏តិចតួចមួយ។ នៅពេលអ្នកឆ្លងជំងឺនេះ អ្នកច្រើនតែមានប្រព័ន្ធភាពស៊ាំ ប្រឆាំងនឹងជំងឺនេះ បានមួយជីវិតតែម្តង។ ស្ត្រីខ្លះ ដែលមានជំងឺស្អូច តែងធ្លាប់មានអាការៈ រលាកសន្លាក់នៅម្រាមដៃ កដៃ និងជង្គង់ ដែលជាទូទៅ វានឹងជាទៅវិញ ក្នុងរយៈពេលមួយខែក្រោយ។ អ្វីដែលកម្រនោះគឺថា ជំងឺស្អូច អាចធ្វើឲ្យមាន ជំងឺអំបៅអំបែក ឬរលាកខួរក្បាលទៀត។

ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកមានផ្ទៃពោះ ក្នុងពេលឆ្លងជំងឺស្អូចនោះ ផលវិបាកចំពោះកូនក្នុងផ្ទៃ ប្រហែលជាធ្ងន់ធ្ងរ។ ៩០ ភាគរយ នៃទារកដែលកើតពីម្តាយ ដែលកើតជំងឺស្អូច ក្នុងសប្តាហ៍ទី១២ នឹងមានជំងឺស្អូចពីកំណើត (Congenital Rubella Syndrome) ដែលអាចនាំឲ្យមានផលវិបាក ដូចជា ៖ លូតលាស់មិនគ្រប់លក្ខណៈ , ភ្នែកឡើងបាយ, ថ្លង់, ជំងឺខូចបេះដូងពីកំណើត, ខូចសរីរាង្គផ្សេងៗទៀត, មិនលូតលាស់ខាងសតិអារម្មណ៍។

ការប្រឈមមុខខ្ពស់បំផុត ចំពោះទារកនោះ គឺក្នុងត្រីមាសដំបូង ប៉ុន្តែ ទោះផ្ទៃពោះអាយុច្រើនក៏ដោយ ក៏នៅតែគ្រោះថ្នាក់ដែរ៕

ស្ត្រីមានផ្ទៃពោះ កើតជំងឺស្អួច នឹងមានផលវិបាកធ្ងន់ធ្ងរ បើសិនជាមិនរំលូតកូន