ចង់ទិញ iPhone SE ប្រយ័ត្នទិញចំ iPhone 5s បើមិនចេះមើល

ដោយសារតែ iPhone SE មានរូបរាងស្ទើរដូចគ្នាបេះបិទទៅនឹង iPhone 5s វាអាចជាឱកាសកេងចំណេញមួយរបស់ជនខិលខូច ដោយពួកគេលក់ 5s តែក្លែងជា SE ទៅឲ្យអតិថិជន។ យ៉ាងណាក្ដី SE និង 5s មិនដូចគ្នាទាំងស្រុងនោះទេ ដោយរូបរាងខាងក្រៅរបស់វាមានចំណុចខុសគ្នាមួយចំនួន ដែលអាចចំណាំបាន។
១. គែមជុំវិញ៖

ចង់ទិញ iPhone SE ប្រយ័ត្នទិញចំ iPhone 5s បើមិនចេះមើល

បើមើលលើគែមជុំវិញរបស់ទូរសព្ទ iPhone 5 ឬ 5s ឃើញថាវាមានសភាពភ្លឺដែលចាំងពន្លឺព្រាកៗ ដោយឡែកគែមរបស់ SE ឯណោះវិញគឺមិនមានសភាពចាំងនោះឡើយ ហើយគែមរបស់វាហាក់មានរាងមូលជាងមុនពោលគឺមិនស្រួចខ្លាំងដូចមុន។

២. កាមេរ៉ា៖

 ចង់ទិញ iPhone SE ប្រយ័ត្នទិញចំ iPhone 5s បើមិនចេះមើល

កាមេរ៉ារបស់ iPhone 5 ឬ 5s មានសភាពភ្លឺដែលអាចមើលធ្លុះដល់ក្នុងបាន ចំណែកឯ iPhone SE វិញមានសភាពងងឹតមិនងាយមើលធ្លុះដល់ក្នុងឡើយ។

៣. ឡូហ្គោ៖

 

ចង់ទិញ iPhone SE ប្រយ័ត្នទិញចំ iPhone 5s បើមិនចេះមើល

អ្នកប្រើប្រាស់ iPhone 5 និង 5s ច្បាស់ជាដឹងថាឡូហ្គោផ្លែប៉ោមដែលនៅខាងក្រោយគឺងាយឆ្កូត ពេលប៉ះនឹងអ្វីមួយ។ ចំពោះឡូហ្គោដែលមានលើ iPhone SE វិញគឺខុសគ្នាដោយវាមិនចេះឆ្កូតឡើយ ពោលដូចនឹងឡូហ្គោមានលើ iPhone 6, 6s ដែរ។

៤. លេខម៉ូដែល និងពណ៌៖

ចង់ទិញ iPhone SE ប្រយ័ត្នទិញចំ iPhone 5s បើមិនចេះមើល

លេខម៉ូដែល ដែលនៅខាងក្រោយសម្បក iPhone SE គឺ A1723, A1662ឬ A1724 ហើយវាមានជម្រើសពណ៌ស៊ីជម្ពូ។ ចំណែកឯលេខម៉ូដែលរបស់ iPhone 5s គឺ A1453, A1457, A1518, A1528, A1530 ឬ A1533 ដែលគ្មានជម្រើសពណ៌ស៊ីជម្ពូ។

៥. ទំហំអង្គផ្ទុកទិន្នន័យ៖

iPhone SE មានអង្គផ្ទុកទិន្នន័យតែពីរជម្រើសគឺ ១៦GB និង ៦៤GB ចំណែកឯ iPhone 5s មានដល់បីជម្រើសគឺ ១៦GB, ៣២GB និង ៦៤GB។ ប្រសិនប្រទះឃើញថា iPhone SE អ្នកបម្រុងទិញមានទំហំ ៣២GB បានន័យថាជាម៉ាកក្លែងក្លាយ៕