តួស្ដេចស្វាស៊ុន អ៊ូខុង Benny Chan ទទួលសមាជិកកូនទី៤

តារាសម្ដែងប្រុសហុងកុង Benny Chan តួស្ដេចស្វាស៊ុន អ៊ូខុងក្នុងរឿងភាគ “Journey to the West II” ១៩៩៨ និងភរិយា Lisa Jiang ទើបតែសម្រាលបានកូនស្រីទី៤កាលថ្ងៃទី ៣០ ខែមីនា ដោយដាក់ឈ្មោះថា Victoriaនិងមានទម្ងន់៣,៥គីឡូក្រាម។

តួស្ដេចស្វាស៊ុន អ៊ូខុង Benny Chan ទទួលសមាជិកកូនទី៤

តារាប្រុសវ័យ៤៦ឆ្នាំបានប្រកាសលើបណ្ដាញទំនាក់ទំនង Weibo ថា៖”កាលពីព្រឹកនេះ កូនស្រីពៅ Victoriaរបស់ខ្ញុំបានកើតហើយ។ នាងមានទម្ងន់ ៣ ៤០០ក្រាម។ ខ្ញុំសង្ឃឹមថា នាងនឹងឆាប់ធំធាត់និងមានសុខភាពល្អ”។

បើតាម jaynestars បានបន្ថែមថា បន្ទាប់ពី Benny កំដរប្រពន្ធក្នុងមន្ទីរពេទ្យសម្រាលកូនរួច គេក៏ប្រញាប់ធ្វើដំណើរទៅចិនដីគោកវិញ និងបន្តធ្វើការបន្ថែមដើម្បីរកប្រាក់ទិញទឹកដោះគោឲ្យកូន។ ចាប់តាំងពីសមាជិកគ្រួសារកាន់តែច្រើន តារាជើងចាស់នេះ បានទិញផ្ទះធំមួយរួចរាល់ទៅហើយនៅហុងកុង ក្នុងតម្លៃ២០លានដុល្លារហុងកុង (ជាង២,៥លានដុល្លារអាមេរិក)។

សម្រាប់ការសម្រាលដោយការវះកាត់ Benny និង Lisaបានដាក់កាលវិភាគវះកាត់នៅថ្ងៃទី ៣០ ខែមីនា ដើម្បីឲ្យស្រដៀងនឹងថ្ងៃកំណើតកូនៗទាំង៣នាក់ផ្សេងទៀត៕

តួស្ដេចស្វាស៊ុន អ៊ូខុង Benny Chan ទទួលសមាជិកកូនទី៤

តួស្ដេចស្វាស៊ុន អ៊ូខុង Benny Chan ទទួលសមាជិកកូនទី៤

តួស្ដេចស្វាស៊ុន អ៊ូខុង Benny Chan ទទួលសមាជិកកូនទី៤