និស្សិតនៅ សកលវិទ្យាល័យ ទទួលបាននូវការ សិក្សាពីទ្រឹស្តី និងចាំបាច់ ត្រូវការបន្ថែម ការអនុវត្តផ្ទាល់

ភ្នំពេញ៖ ដើម្បីអោយ ស្វែងយល់អោយ កាន់តែច្បាស់ ហ្គេតប៊ីបានបង្កើតវគ្ គបណ្តុះបណ្តាលស្តីពី យុទ្ឋសាស្រ្តរៀបផលិត ផល តាមទីផ្សារ ជូនដល់និស្សិតនៅ សកលវិទ្យាល័យ បៀលប្រាយខេត្តបាត់ដំបង។

វគ្គបណ្តុះបណ្តាលនេះបានផ្តល់នូវចំណេះដឹងពីការពង្រីកការលក់ ការវេចខ្ចប់ និង ការដាក់បង្ហាញ ផលិតផល បែបណាដើម្បីទាក់ទាញអតិថិជន ។  

តំណាងហ្គេតប៊ីបានឲ្យដឹងថា”  ក្រៅពីនាំមកនូវភាពទាន់សម័យ និងភាព ស្រស់សង្ហាដល់យុវវ័យ ហ្គេតប៊ីក៏បានចូលរួមចំណែក ផ្តល់នូវចំណេះ ដឹង និង បទពិសោធន៍ល្អៗដែលមាន សារប្រយោជន៍ ដល់យុវវ័យកម្ពុជា ដើម្បីជាទុនមួយសំរាប់ពួកគេ នៅពេលបញ្ចប់មហាវិទ្យាល័យ និងត្រៀម ដាក់ពាក្សតាមកន្លែងធ្វើការផ្សេងៗ ។

តំណាងសកលវិទ្យាល័យ បៀលប្រាយ ក៏បានបន្ថែមថា នេះជាលើក ទី៣ហើយដែលហ្គេតប៊ីបានសហការជាមួយសកលវិទ្យាល័យ ផ្តល់នូវ វគ្គបណ្តុះបណ្តាលនិង ការអនុវត្ត ដែលមានសារះសំខាន់សំរាប់ ជាទុនអោយនិស្សិតទាំងអស់យកទៅបំពេញការងារទៅថ្ងៃអនាគត” ។

លោកបានបន្តថា ក្រៅពីវគ្គបណ្តុះបណ្តាល ហ្គេតប៊ីក៏បាន នាំមកនូវការប្រគំតន្រ្តី ដើម្បីអោយយុវវ័យទាំងអស់បានជួបជុំគ្នា សប្បាយរីករាយ ជួបជាមួយតារាចំរៀងដ៏ល្បី គឺលោកនីកូ និង កញ្ញាទេពបូព្រឹក្ស។

ហ្គេតប៊ីក៏បានណែនាំពីសារសំខាន់នៃការរៀប ចំខ្លួនអោយទាន់សម័យ និង សមរម្យតាមកាល:ទេស: ក្នុងពេលជាមួយគ្នានេះដែរ ហ្គេតប៊ីក៏បាន ណែនាំពីផលិតផលច្នៃម៉ូដសក់ថ្មី គឺហ្គេតប៊ីស្ទាយ៍លីងវ៉េក
(GATSBY STYLING WAX )សំរាប់ម៉ូដសក់បែបធម្មជាតិ ដែលជា ស្ទាយ៍កំពុង ពេញនិយមរបស់ យុវវ័យនាពេលបច្ចុប្បន្ន ក្រៅពីផលិតផលច្នៃម៉ូដសក់ ហ្គេតប៊ីក៏បាននាំមកនូវផលិតផលសំរាប់បុរសតាំងពីចុងសក់ដល់ ចុះ ជើង ដើម្បីអោយបុរសគ្រប់រូបមានភាព ស្រស់សង្ហារ និង ទាន់សម័យ ក្នុងនោះមានដូចជា
ហ្វូមលាង មុខត្រជាក់ ស្ព្រៃបាញ់ក្លៀក និង ទឹកអប់ហ្គេតប៊ីជា ដើម។

ហ្គេតប៊ីបានក្លាយទៅជាមិត្តដ៏ជិតស្និទ្ឋិរបស់ យុវវ័យ ដែលជួយប្រឹក្សា និងធ្វើអោយយុវវ័យ ទាំងអស់មាន ស្រស់សង្ហា ទាន់សម័យ ប្រកបដោយភាពជឿជាក់ ។ ដើម្បីទទួលបានផលិតផលដែលមានគុណភាព សូមរក ទិញផលិតផលដែលមានបិទស្ទីកគ័រ ឌីខេអេសអេច (DKSH) ៕