ភ្លេច​ពន្លត់​ភ្លើង​ចង្ក្រាន ឆេះ​រោង​បាយ​ ក្លាយ​ជា​ផេះ​ទាំងស្រុង​

ភ្លេច​ពន្លត់​ភ្លើង​ចង្ក្រាន ឆេះ​រោង​បាយ​ ក្លាយ​ជា​ផេះ​ទាំងស្រុង​



បាត់ដំបង ៖ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ទាំង​យប់ ខណៈ​ដែល​មាន​អគ្គិភ័យ​មួយ​បាន​ឆាប​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ទៅលើ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ ដែល​ធ្វើ​ឲ្យ​មាន​ភាព​ចលាចល ព្រមទាំង​មាន​ការ​ជួយ​អន្តរាគមន៍​ពី​សំណាក់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ផង​ដែរ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែ​មីនា​ ឆ្នាំ​២០​១៦ ត្រង់​ចំណុច​ភូមិ​តាថុក ឃុំ​ធិបតី ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង ដែល​ករណី​អគ្គិភ័យ​នេះ​បាន​ឆាបឆេះ​ទៅលើ​រោង​បាយ​មួយ​ខ្នង​ ដែល​មាន​ទំហំ​៤​គុណ​៨​ម៉ែត្រ​ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​រហូត​ឆេះ​ក្លាយ​ជា​ផេះ​ទាំងស្រុង។

សមត្ថកិច្ច​បាន​អះអាង​ថា នៅ​ពេល​នោះ​ដែរ ​ភ្លើង​បាន​បម្រុង​រាលដាល​ឆ្លង​ទៅ​ឆេះ​ផ្ទះ​ធំ​បន្ត​ទៀត ​តែ​ត្រូវ​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​នាំគ្នា​ជួយ​ពន្លត់​បាន​ទាន់​ពេលវេលា នៅ​ក្នុង​ស្ថានភាព​ដ៏​វឹកវរ​នេះ ដោយ​ម្ចាស់ផ្ទះ​មានឈ្មោះ តយ តឿ ត្រូវជា​ប្តី អាយុ​៥០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ប៉ិល យី អាយុ​៥៥​ឆ្នាំ មាន​មុខរបរ​ជា​កម្មករ​ទាំងពីរ​នាក់។

តាម​ការ​បញ្ជាក់​ពី​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹង​អំពី​មូល​ហេតុ​ថា ការ​ឆាបឆេះ​នេះ ​គឺ​បណ្ដាល​មក​ពី​ពួក​គាត់​មានការ​ភ្លេចភ្លាំង​ក្នុង​ការ​ពន្លត់ភ្លើង​ក្នុង​ចង្ក្រាន​បាយ ទើប​បណ្តាល​ឲ្យ​មាន​អគ្គិភ័យ​កើតឡើង​បែបនេះ ដោយ​ឆេះ​អស់​នូវ​សម្ភារៈ​ផ្ទះបាយ​ទាំងស្រុង និង​សំលៀកបំពាក់​មួយ​ចំនួន​៕
ភ្លេច​ពន្លត់​ភ្លើង​ចង្ក្រាន ឆេះ​រោង​បាយ​ ក្លាយ​ជា​ផេះ​ទាំងស្រុង​
ភ្លេច​ពន្លត់​ភ្លើង​ចង្ក្រាន ឆេះ​រោង​បាយ​ ក្លាយ​ជា​ផេះ​ទាំងស្រុង​