ត្រីមាស​ទី​១ នគរបាល​ជំនាញ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​២៣​ករណី និង​ឃាត់​ខ្លួន​ជន​សង្ស័យ​៣៣​នាក់​

ត្រីមាស​ទី​១ នគរបាល​ជំនាញ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​២៣​ករណី និង​ឃាត់​ខ្លួន​ជន​សង្ស័យ​៣៣​នាក់​



ព្រះសីហនុ ៖ ត្រីមាស​ទី​១ ដើម​ឆ្នាំ​២០១៦​នេះ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាន​ធ្វើការ​បង្ក្រាប​គ្រឿងញៀន​បាន​ចំនួន​២៣​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣៣​នាក់ ស្រី​៤​នាក់ ក្នុង​នោះ​ជនជាតិ​ខ្មែរ​២៩​នាក់ ស្រី​០៣​នាក់ ជនជាតិ​វៀត​ណាម​៣​នាក់ ស្រី​១​នាក់ ជនជាតិ​អាល្លឺម៉ង់​១​នាក់។

បើ​ប្រៀបធៀប​ទៅ​នឹង​ត្រីមាស​ទី​១ ដើម​ឆ្នាំ​២០១៥ មានការ​កើន​ឡើង​ចំនួន​១២​ករណី និង​ឃាត់​ខ្លួន​ជនសង្ស័យ​ក៏​មានការ​កើន​ឡើង​១១​នាក់។​ នេះ​បើ​តាម​ការ​បញ្ជាក់​ប្រាប់​ពី​លោក​វរសេនីយ៍​ឯក សាន់ ប៊ុនថន ស្នងការ​រង​ទទួលបន្ទុក​ប្រធាន​ការិយាល័យ​កណ្ដាល​ប្រឆាំង​បទល្មើស​ នៃ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ។

លោក សាន់ ប៊ុនថន បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា​ចែកចាយ រក្សាទុក ​និង​ដឹកជញ្ជូន និង​ប្រើប្រាស់​គ្រឿងញៀន ​ក្នុង​ត្រីមាស​​ទី​១​ ដើម​ឆ្នាំ​២០១៦​នេះ​ សមត្ថកិច្ច​បាន​ចាប់​យក​វត្ថុតាង​មាន​ដូចជា ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (Ice) មាន​ចំនួន​១៣៨​កញ្ចប់ ទម្ងន់​ស្មើនឹង​​១១​០.៧២​ក្រាម គិត​ទាំង​ថង់​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន WY ចំនួន​០៤​គ្រាប់ ទម្ងន់​ស្មើនឹង​០.៤០​ក្រាម កញ្ឆា​ក្រៀម​ចំនួន​០៣​កញ្ចប់​តូច មាន​ទម្ងន់​ស្មើនឹង​៦.០៨​ក្រាម ម៉ូតូ​ចំនួន​០៥​គ្រឿង ទូរស័ព្ទ​ដៃ​ចំនួន​៣០​គ្រឿង ប្រាក់​រៀល​ចំនួន​៨៨៥.០០០​រៀល ប្រាក់​២៦៩​ដុល្លារ ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​០២​គ្រឿង ដប​សម្រាប់​ជក់​ចំនួន​០៥ ម៉ាស៊ីន​ព្រី​ន​ធើ​ចំនួន​០១ កាមេរ៉ា​ចំនួន​០២​គ្រឿង Labtob ចំនួន​០២​គ្រឿង កេ​ត​តា​មីន​០៥​ដប អេស​ហ្វេ​តា​មីន EPHEDRNE ចំនួន​០៤​បន្ទះ ម៉ាស៊ីន​បាស់​ផ្សែង​ចំនួន​០១​គ្រឿង PRONEER ចំនួន​០១​គ្រឿង លិខិតឆ្លងដែន​ចំនួន​០៣​ក្បាល។

លោក​វរសេនីយ៍ឯក សាន់ ប៊ុនថន បាន​បន្ត​ថា ទន្ទឹម​នឹង​ការ​បង្ក្រាប​មុខសញ្ញា​ចែកចាយ រក្សា​ទុក និង​ប្រើប្រាស់​គ្រឿងញៀន និង​បន្ត​ស្វែងរក​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដែល​នៅ​សេស​សល់ សម្ងំ​លាក់ខ្លួន​ធ្វើ​សកម្មភាព​ក្នុង​មូលដ្ឋាន ប្រមូល​ទិន្នន័យ​អ្នកប្រើប្រាស់​គ្រឿងញៀន​ឲ្យ​បាន​សុក្រឹត​ជា​បន្តបន្ទាប់​នៅ​តាម​ភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ក្នុង​ខេត្ត​ព្រះសីហនុ។​

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ​ទន្ទឹម​នឹង​ការ​បង្ក្រាប​មុខសញ្ញា​គ្រឿងញៀន​សមត្ថកិច្ច​ក៏បាន​ធ្វើ​ការ​អប់រំ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​យល់ដឹង​អំពី​ផល​ប៉ះពាល់​ដោយសារ​គ្រឿង​ញៀន​នៅ​តាម​រោងចក្រ សហគ្រាស សហគមន៍ ដើម្បី​កាត់បន្ថយ​៣​ចំណុច​រួមមាន ការកាត់បន្ថយ​ការ​ផ្គត់ផ្គង់ ការកាត់បន្ថយ​ការ​ចរាចរ​ចែកចាយ​គ្រឿងញៀន និង​ការកាត់បន្ថយ​គ្រោះថ្នាក់​ នៃ​គ្រឿងញៀន និង​កសាង​ផែនការ​យុទ្ធនាការ​បង្ការ​ទប់ស្កាត់ បង្ក្រាប​គ្រឿងញៀន​នៅ​ទូទាំង​ខេត្ត ដើម្បី​ធានា​ភូមិ ឃុំ មាន​សុវត្ថិភាព តាម​គោលនយោបាយ​ភូមិ/ឃុំ​មាន​សុវត្ថិភាព​០៩​ចំណុច ដើម្បី​បម្រើ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើរ​បន្ថែម​ទៀត៕ ត្រីមាស​ទី​១ នគរបាល​ជំនាញ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​២៣​ករណី និង​ឃាត់​ខ្លួន​ជន​សង្ស័យ​៣៣​នាក់​
ត្រីមាស​ទី​១ នគរបាល​ជំនាញ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​២៣​ករណី និង​ឃាត់​ខ្លួន​ជន​សង្ស័យ​៣៣​នាក់​

ត្រីមាស​ទី​១ នគរបាល​ជំនាញ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​២៣​ករណី និង​ឃាត់​ខ្លួន​ជន​សង្ស័យ​៣៣​នាក់​