កសិដ្ឋាន​ចិញ្ចឹម​ទា​កណ្ដាល​ក្រុង​ប៉ោយប៉ែត​ បង្ក​ក្លិនស្អុយ​ និង​ប៉ះពាល់​ដល់​ពលរដ្ឋ​១០០​គ្រួសារ

កសិដ្ឋាន​ចិញ្ចឹម​ទា​កណ្ដាល​ក្រុង​ប៉ោយប៉ែត​ បង្ក​ក្លិនស្អុយ​ និង​ប៉ះពាល់​ដល់​ពលរដ្ឋ​១០០​គ្រួសារ

បន្ទាយមានជ័យ ៖ ពលរដ្ឋ​ប្រមាណ​ជា​១០០​គ្រួសារ បាន​ប្រតិកម្ម និង​សម្ដែង​ការ​មិន​ពេញចិត្ត​ទៅលើ​កសិដ្ឋាន​ចិញ្ចឹម​ទា​មួយ​កន្លែង​កណ្ដាល​ទីប្រជុំជន ត្រង់​ចំណុច​ស្តង់​ទឹកកក ក្នុង​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដែល​បង្ក​ក្លិនស្អុយ​ប៉ះពាល់​ដល់​ការ​រស់​នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់។

តាម​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​កសិដ្ឋាន​ខាងលើ​បាន​ឲ្យ​ដឹង​ថា កសិដ្ឋាន​ខាង​លើ​ជា​របស់(​ឈ្មោះ រ៉ា) បាន​ចិញ្ចឹម​ទា​ដោយ​ប្រើ​កាកសំណល់​សល់​ពី​កាស៊ីណូ​មក​ឲ្យ​ទា​ស៊ី ប្រមាណ​៤០០​ក្បាល ​និង​បង្ក​ក្លិនស្អុយ​នេះ​ជាង​៣​ឆ្នាំ​មក​ហើយ។
ដោយឡែក ​នៅ​ពេល​ដែល​ពួកគាត់​នាំគ្នា​ទៅ​ប្តឹង​លោក​មេភូមិ ហើយ​លោក​មេភូមិ​បាន​កោះ​ហៅ និង​ណែនាំ​ដល់​ម្ចាស់​កសិដ្ឋាន​ឲ្យ​ប្ដូរ​ទី​តាំងពី​កណ្ដាល​ក្រុង​

ទៅ​ក្រៅ​ក្រុង ដើម្បី​ជៀសវាង​ការ​បង្ក​ផល​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ បែរជា​ម្ចាស់​កសិដ្ឋាន​និយាយ​ថា បើ​ចង់​ឲ្យ​គេ​ប្តូរ​ទី​តាំង​ លុះ​ត្រា​ណា​តែ​រក​ទីតាំង​ថ្មី​ឲ្យ​គេ​មក ទើប​គេ​ព្រម​ប្តូរ។

លោក សេង ឡុង មេភូមិ​គីឡូម៉ែត្រ​លេខ​៤​បាន​ឲ្យ​ដឹង​ថា ចំពោះ​ម្ចាស់​ទីតាំង​ខាងលើ ក្រោយ​ពី​ត្រូវ​បាន​លោក​កោះហៅ​មក​ធ្វើការ​ណែនាំ​ជាច្រើនលើកនោះ គឺនៅតែ​មិន​ព្រម​ស្តាប់​សោះ ដូច្នេះ​លោក​ក៏​បាន​រាយការណ៍​ទៅ​ខាង​សង្កាត់​រួចរាល់​ហើយ​ដែរ បច្ចុប្បន្ន​នៅចាំ​តែង​ខាង​សង្កាត់​មាន​វិធានការ​វិញ​ម្តង​ប៉ុណ្ណោះ។

សូម​បញ្ជក់​ថា​ ទីក្រុង​ប៉ោយប៉ែត ​ជាទី​ក្រុង​ជាប់​នឹង​ប្រទេស​ថៃ​ ដើមឡើយ​មិន​ទាន់​មាន​ហេដ្ឋា​រចនាសម្ព័ន្ធ​ត្រឹមត្រូវ​ទេ តែ​សំបូរ​ទៅ​ដោយ​មនុស្ស​មកពី​ខេត្ត​ផ្សេង​រស់នៅ​យ៉ាង​ច្រើន​ ដែល​ងាយ ​និង​រង​ផល​ប៉ះពាល់​ពី​បរិស្ថាន​ ដោយសារ​មនុស្ស​ជា​អ្នក​បង្ក៕